[ខ្លឹមៗ] ជ្រុះសក់ដុំៗ(Alopecia areata) ហ្នឹង មិនអាចការពារ ហើយពិបាកព្យាបាលទៀត…

យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៊ី ពីកូ «ការជ្រុះសក់ដុំៗដោយកន្លែងដែលមើលទៅដូចអង្គែស៊ី ហើយមិនធ្វើឲ្យសក់ស្តើងទាំងអស់ តែបាត់សក់ដុំៗ (មានករណីខ្លះឲ្យសក់ជ្រុះទាំងអស់) គឺត្រូវហៅថា Alopecia areata»។ 

ជំងឺនេះមិនទាន់ត្រូវបានរកឃើញពីមូលហេតុច្បាស់លាស់នោះទេ គឺដឹងត្រឹមថាកើតឡើងដោយសារប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ យ៉ាងណាមិញ វាមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ តែពិបាកក្នុងការព្យាបាល ដែលទាមទារឲ្យអ្នកជំងឺគួរតែមកជួបគ្រូពេទ្យឲ្យបានភ្លាមៗ ព្រោះបើទុកឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនឹងពិបាកក្នុងការដោះស្រាយ។ 

សម្រាប់ការព្យាបាលជំងឺនេះ ៖
-គ្រូពេទ្យនឹងឲ្យអ្នកជំងឺលាបថ្នាំក័រទីកូស្តេរ៉ូអ៊ីតប្រភេទជាក្រែម ជាប្រេង(ointment) ឬជាប្រភេទចាក់
-គ្រូពេទ្យអាចឲ្យប្រើពួក Minoxidil
-ការព្យាបាលតាមកាំរស្មី UV ក៏ផ្តល់នូវលទ្ធផលល្អសម្រាប់ការព្យាបាលជ្រុះសក់ប្រភេទនេះដែរ។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា «មិនមានការការពារសម្រាប់ជំងឺ Alopecia areata ទេ»។

ស្វែងយល់កាន់តែច្បាស់អំពី Alopecia Areata  ជាមួយលោកវេជ្ជបណ្ឌិត ប៊ី ពីកូ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្រះកុសុមៈ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧