តំហែទាំលើ ប្រព័ន្ធរំលាយអាហារ

(3)
562
ដោយ : Editor

ផ្នែកប្រព័ន្ធរំលាយអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកិនបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹម ដើម្បីឲ្យរាងកាយប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ តែបើកាលណាប្រព័ន្ធរំលាយអាហារយើងមិនល្អ នោះវាអាចធ្វើឲ្យមានការរំខាន ដល់ការរស់នៅរបស់យើង ដែលធ្វើឲ្យគុណភាពនៃការរស់នៅ របស់យើងថយចុះផងដែរ។

លោកវេជ្ជបណ្ឌិត ស៊ីដេតជាប្រធានប្រតិបត្តិ នៃគ្លីនិកអេគីប បានបញ្ជាក់ពីការតំហែទាំ ផ្នែកប្រព័ន្ធរំលាយអាហារដែរថា វាជាការថែទាំមានការលំបាកបន្តិច ព្រោះវាជាការថែទាំ ផ្នែកខាងក្នុង ដែលយើងពិបាកក្នុងការលាងសម្អាត ដូច្នេះហើយលោកវេជ្ជបណ្ឌិតបាន ណែនាំឲ្យមានការពិនិត្យសុខភាពផ្នែកក្រពះ ពោះវៀន ថ្លើម ហើយជាពិសេសចំពោះមនុស្ស វ័យចាប់ពី ៤៥ឆ្នាំឡើងទៅសម្រាប់មនុស្សប្រុស និង៥០ឆ្នាំសម្រាប់មនុស្សស្រី។ ក្នុងនោះ លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីប្រាប់ពីការថែទាំផ្សេងៗ ដូចជាការ៖
•    ធ្វើតេស្តដង្ហើមរកមេរោគក្រពះ
•    ការពិនិត្យតាមរយៈអេកូសាស្រ្តមើលពោះ
•    ការត្រួតពិនិត្យមើលទឹកប្រមាត់ឬថង់ទឹកប្រមាត់
•    ការត្រួតពិនិត្យមើលថ្លើមឬលំពែង។

ចំនែកឯរឿងក្រពះ ពោះវៀនជាទូទៅដើម្បី ធ្វើការថែទាំនិង ពិនិត្យមើលឲ្យបានច្បាស់លាស់ ចាំបាច់ទាមទារឲ្យមានការឆ្លុះស៊ុងក្រពះ ពោះវៀន  ដូចគ្នាចំពោះប្រទេសជឿនលឿនដទៃដែរ។ ដូចនេះហើយការពិនិត្យសុខភាព ចំពោះប្រព័ន្ធរលាយអាហារ ពិតជាមានសារៈសំខាន់ ដែលក្នុងនោះការថែទាំគឺត្រូវបូករួម បញ្ចូលទាំង ទង្វើនៃការហូបចុក រស់នៅប្រចាំថ្ងៃរបស់យើងផងដែរ ទើបធានាបាននូវប្រព័ន្ធ រំលាយអាហារដែលមានសុខភាពល្អ និងមិនមានបញ្ហា។

ដូចដែលយើងដឹងហើយថា ការយល់ដឹងរបស់ប្រជាជនកម្ពុជា គឺនៅមានកំរិតនៅឡើយ ចំពោះបញ្ហាសុខភាពទូទៅ ក៏ដូចជាផ្នែកសំខាន់មួយចំនួន ដូចជាផ្នែកក្រពះ ពោះវៀន ថ្លើម។ លោកស៊ីដេត បានប្រាប់បន្ថែមឲ្យដឹងថា ជាទូទៅប្រជាជនយើងមាន ការធ្វេស ប្រហែស ចំពោះតំហែទាំសុខភាពរបស់ពួកគាត់ ដោយភាគច្រើនពួកគាត់ រងចាំទាល់តែមាន រោគសញ្ញាធ្ងន់ធ្ងរ ឬមានការរំខានខ្លាំង ទើបគាត់មកជួបពេទ្យ ហើយភាគច្រើនពួកគាត់ សុខចិត្តទ្រាំ ឬគ្រាន់តែធ្វើការព្យាបាលបន្ទាប់បន្សំដោយខ្លួនឯង។ បើនិយាយពីការពិនិត្យ សុខភាព ការពិតវាមិនបានចំនាយពេលវេលា ឬប្រាក់កាសច្រើនឡើយ បើធៀបនឹង ការព្យាបាល។ ដូចសុភាសិតពោលថា “ការពារប្រសើជាងព្យាបាល”។  

គួរបញ្ជាក់ផងដែរថា៖
•    មនុស្សធម្មតាមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ ដែលមិនមានប្រវត្តិគ្រួសារមានបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរ ឬមហារីក ពួកគាត់អាចពិនិត្យរាល់ ៣ ទៅ៥ឆ្នាំម្តង។
•    តែផ្ទុយទៅវិញបើ គ្រួសាររបស់គាត់មាន ប្រវត្តិសុខភាពមិនល្អ ដូចជាបញ្ហាក្រពះ ពោះវៀន វាអាចទាក់ទងនឹង តំណរពូជ ឬហ្សែននេទិច ឧទាហរណ៍ ដូចជាដុំមហារីកជាដើម នោះគ្រូពេទ្យនឹងធ្វើ ការអង្កេតជំនាញឯកទេស និងវិភាគរោគបន្តបន្ទាប់ និងគួរទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
•    ចំពោះលក្ខខណ្ឌមនុស្សវ័យក្រោម ៤៥ឆ្នាំ បើគាត់មាន ជំងឺបាក់ទឹកចិត្ត ឬតានតឹង ហើយមិនមានរោគសញ្ញាគំរាមកំហែងធ្ងន់ធ្ងរ ពេលខ្លះពួកគាត់អាចប្រឹក្សា និង ធ្វើការ ពិនិត្យលើរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់គាត់ឡើងវិញ ឬអាចញាំុថ្នាំតិចតួច។ បន្ទាប់មកបើអាការៈជំងឺនៅតែមិនប្រសើរឡើង គ្រូពេទ្យឯកទេសនឹងធ្វើការអង្កេតបន្តបន្ទាប់ ទៀតដើម្បីមើលពីបញ្ហាផ្សេងៗទៀត។

ទាក់ទងនឹងការថែទាំសុខភាពទូទៅ ក៏ដូចជាផ្នែកក្រពះ ពោះវៀន លោកវេជ្ជបណ្ឌិត ស៊ីដេត បានផ្តាំផ្ញើផងដែរថា យើងត្រូវចាំបាច់យកចិត្តទុកដាក់លើ ការថែទាំសុខភាព ទាំងការពិនិត្យ ទាំងការរស់នៅប្រចាំថ្ងៃ ដោយចៀសវាងការពិសារគ្រឿងស្រវឹង ចៀសវាងការពិសារអាហារ ដែលមិនមានអនាម័យ ឬមិនសមស្របតាមបច្ចេកទេសចំអិនល្អ និងត្រូវហាត់ប្រាណឲ្យបាន ច្រើន។ មួយវិញទៀត ការពិនិត្យសុខភាពត្រូវ ពិនិត្យឲ្យបានទៀងទាត់ បើទោះមិនមានរោគសញ្ញាក៏ដោយ ដើម្បីចៀសវាងនូវការវិឌ្ឍន៍នៃជំងឺ ដែលអាចធ្វើឲ្យមានសភាពធ្ងន់ធ្ងរ ហួសពេលក្នុងការព្យាបាល។ តួយ៉ាងសូម្បីតែមហារីក ក៏យើងអាចព្យាបាលបានដែរ ប្រសិន បើយើងពិនិត្យ និងរកឃើញក្នុងដំណាក់កាលទីមួយដំបូងបំផុតនោះ យើងអាចធ្វើការ ព្យាបាល ដែលអាចជួយដល់អ្នកជំងឺឲ្យមានសុខភាពល្អបានច្រើន និងអាចរស់នៅបាន យូរអង្វែងផងដែរ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                           

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧