ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង

ការគេងស្រមុក និងការស្ទះដង្ហើមពេលគេង

ការគេងស្រមុករបស់អ្នកអាចបំបាត់បាន ១០០%

តើការគេងស្រមុក និងស្ទះដង្ហើមពេលគេងបណ្តាលមកពីអ្វី?

ការគេងស្រមុក (snoring) គឺជាសម្លេងរំខានដែលកើតឡើងពេលគេងលក់។ សម្លេងនេះកើតឡើងពីអណ្តាតក្រអូមទន់ ក្រឡើត សម្រាកហើយធ្លាក់នៅត្បៀតបំពង់ខ្យល់រួមផ្សំនឹងទឹកក្នុងបំពង់ក និងខ្យល់ដង្ហើមចេញចូលតាមផ្លូវដ៏តូចចង្អៀតនេះបានបង្កើតជាសម្លេងស្រមុកឡើង។

ការស្ទះដង្ហើមពេលគេង (sleep apnea) គឺជាដំណាក់កាលកើតបន្តពីស្រមុក ប៉ុន្តែមានសភាពធ្ងន់ធ្ងរជាងស្រមុកដោយបំពង់ខ្យល់ត្រូវបានបិទជិតគ្មានខ្យល់ដង្ហើមចេញចូល និងគ្មានសំលេង។ ការស្ទះដង្ហើមនេះកើតឡើងជាច្រើនដងក្នុងមួយយប់ៗ និងបណ្តាលអោយអ្នកជំងឺគេងមិនបានស្កប់ស្កល់ ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើង លើសពីនេះទៅទៀតអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលគេង។

ផលវិបាកនៃបញ្ហាទាំងនេះ 

ការគេងស្រមុក ៖

- ផ្លូវដង្ហើមរួមតូច ដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ

- បណ្តាលអោយបេះដូងដើរញាប់ដែលធ្វើអោយសំពាធឈាមឡើង

- សម្លេងរំខានដល់អ្នកគេងក្បែរ

ការស្ទះដង្ហើមពេលគេង ៖

- ខ្វះអុកស៊ីសែនចិញ្ចឹមរាងកាយដែលបណ្តាលអោយមានបញ្ហាសុខភាពជាច្រើនកើតឡើងដូចជា ឡើងសំពាធឈាម កើតជំងឺបេះដូង ងងុយគេងខ្លាំងពេលថ្ងៃ ឬពេលកំពុងធ្វើការ

- អស់កំលាំងដូចមិនបានគេង ទោះបីបានគេងច្រើនម៉ោងក៏ដោយមិនអាចផ្តោតអារម្មណ៍លើការងារដែលកំពុងធ្វើ

- ងងុយគេងពេលបើកបរដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍

- បណ្តាលអោយដាច់សរសៃឈាមនៅផ្នែកណាមួយនៃរាងកាយធ្ងន់ធ្ងរ(stroke)

- ជាងនេះទៅទៀតអាចអោយស្លាប់ក្នុងអំឡុងពេលគេង។

រោគវិនិច្ឆ័យ និងការព្យាបាល

រោគវិនិច្ឆ័យ ៖យើងមានឧបករណ៍ពិនិត្យសាមញ្ញ ដោយមិនចាំបាច់អោយអ្នកជំងឺទៅសម្រាកពិនិត្យនៅមន្ទីរពេទ្យទេ។ ឧបករណ៍ពិនិត្យនេះអ្នកជំងឺអាចយកទៅពាក់ និងគេងនៅផ្ទះបាន។ បន្ទាប់មកយើងនឹងបញ្ចូលទិន្នន័យទាំងអស់ពីឧបករណ៍នោះចូលមកក្នុងកុំព្យូទ័រ ដើម្បីមើលកម្រិតនៃការស្រមុក និងកម្រិតនៃការស្ទះដង្ហើមរបស់អ្នកជំងឺ។

ការព្យាបាល ៖យើងអាចធ្វើឧបករណ៍ពាក់ក្នុងមាត់ (Oral Appliance) ដើម្បីបើកបំពង់ខ្យល់អោយធំក្នុងពេលគេង ដើម្បីបំបាត់ការគេងស្រមុក និងការស្ទះដង្ហើម។

ឧបករណ៍នេះជាបច្ចេកទេសចុងក្រោយពីប្រទេសអាល្លឺម៉ង់ វាមានលក្ខណៈ តូច ស្រាល អាចធ្វើចលនាពេលពាក់ក្នុងមាត់ មានភាពងាយស្រួលជាង ឧបករណ៍មុនៗ មានប្រសិទ្ធភាព 100%។ លើសពីនេះទៀតយើងក៏មានឧបករណ៍ CPAP សម្រាប់អ្នកជំងឺស្ទះដង្ហើមកម្រិតធ្ងន់ប្រើប្រាស់ផងដែរ។

សូមលោកអ្នកដែលមានបញ្ហាដូចបានរៀបរាប់ខាងលើ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ យើងខ្ញុំសូមស្វាគមន៍លោកអ្នកគ្រប់ពេលវេលា។

ទូរស័ព្ទលេខ: 023 222 338 / 011 811 338

អុីម៉ែល: contact@roomchang.com

គេហទំព័រ: www.roomchang.com

អាសយដ្ឋាន: អាគារលេខ៤ ផ្លូវ១៨៤ ផ្សារថ្មី៣ ដូនពេញ ភ្នំពេញ

Has 1 មតិយោបល់
Sona Ife
How much
Clinic Community
For each service price and details, you can find here, http://healthtime.tips/p/Roomchangdentalhospital ...Thanks

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧