តើឱសថ NSAIDs អាចធ្វើឲ្យមានជំងឺគាំងបេះដូង?

()
94
ដោយ : Editor

អត្ថបទមួយបានចុះផ្សាយនៅក្នុងការសិក្សាស្រាវជ្រាវ BMJ នាខែឧសភា ឆ្នាំ ២០១៧ បានបង្ហាញពី ឥទ្ធិពលនៃឱសថបំបាត់ការឈឺចាប់ NSAID ដែលធ្វើឲ្យអ្នកប្រើប្រាស់អាចមានការប្រឈមខ្ពស់ទៅនឹងជំងឺគាំងបេះដូងក្នុងអត្រាចន្លោះ ២៥% ទៅ ៦០% ក្នុងកម្រិតប្រើប្រាស់ធម្មតាចាប់ពី សប្តាហ៍ទី ១នៃការព្យាបាល។ ឱសថ NSAID ទាំងនោះរួមបញ្ចូលដូចជាពពួកCelecoxib Ibuprofen Diclofenac និង Naproxen ដែលឱសថ Celecoxib មានឥទ្ធិពលទាបជាងគេក្នុងការបណ្តាលឲ្យមានជំងឺគាំងបេះដូង ម៉្យាងទៀត ហានិភ័យនៃការបង្កជាជំងឺកាន់តែខ្ពស់ប្រសិនការប្រើប្រាស់ឱសថក្នុង កម្រិតកាន់តែច្រើន។  ដោយសារមានការកើនឡើងនៃការប្រឈមទៅនឹងជំងឺគាំងបេះដូង ដូចនេះ គួរមានការពិចារណាឡើងវិញ ក្នុងការសម្រេចចិត្ត ប្រើប្រាស់ ឬចៀសវាងប្រើប្រាស់តែម្តងប្រសិនជាអាចធ្វើទៅបាន។

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧