ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ ហើយមានជាតិរំំអិលក្នុតមាត់ ហើយឆ្អល់ពោះ?

()
195
ដោយ : Editor

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៨ឆ្នាំ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃ មានមុខរបរជានិស្សិត។ ខ្ញុំមានចម្ងល់ទាក់ទងនឹងសុខភាព ដោយសារខ្លួនខ្ញុំផ្ទាល់មានអាការៈ ចេញទឹកមាត់ ឡើងស្លេស្ម គេងមិនលក់ មានជាតិរំអិលក្នុងមាត់ និងឆ្អល់ពោះ ហើយរោគសញ្ញានេះមានរយៈពេល ៣ឆ្នាំមកហើយ។ ក្រៅពីអាការៈខាងលើ ខ្ញុំមានអារម្មណ៍ថប់ដង្ហើម និងគិតច្រើន។ តើខ្ញុំមានបញ្ហាអ្វី ហើយត្រូវព្យាបាលដោយរបៀបណា?

ចម្លើយ ៖ យោងតាមការរៀបរាប់របស់ប្អូនខាងលើនេះ  បញ្ហារបស់ប្អូនអាចបណ្ដាលមកពីក្រពះ បញ្ហាថប់អារម្មណ៍ ឬ មកពីពពួកសត្វល្អិត(ព្រូន)។ ដូច្នេះ មុននឹងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្អូនគប្បីទៅ ពិគ្រោះ និងទទួលការពិនិត្យពីគ្រូពេទ្យទូទៅ ឬ គ្រូពេទ្យឯកទេស ដើម្បីវាយតម្លៃក្នុងការធ្វើរោគវិនិច្ឆ័យ។

បកស្រាយដោយ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧