មករដូវច្រើនខុសពីធម្មតា?

សំណួរ ៖ នាងខ្ញុំ អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ខ្ញុំសង្កេតឃើញថាប៉ុន្មានខែកន្លងមកនេះ រដូវរបស់ខ្ញុំតែងតែមកច្រើនខុសធម្មតាហើយនៅមានអាការៈឈឺក្បាលតិចតួចប៉ុន្មានថ្ងៃដំបូង។ ខែខ្លះវិញក្នុងរយៈពេលមួយខែខ្ញុំ មករដូវពីរដង។ តើលក្ខណៈបែបនេះមានការប៉ះពាល់ដល់សុខភាពរបស់ខ្ញុំដែរឬទេ?

ចម្លើយ ៖ វដ្ដរដូវធម្មតារបស់ស្រ្ដី គឺមានរយៈពេល២៨ថ្ងៃ និងមានការប្រែប្រួលជាធម្មតា ពី២៥ថ្ងៃទៅ៣៥ថ្ងៃ។ បរិមាណឈាមរដូវវិញមាន ប្រហែល៣០មីលីលីត្រ និងមានរយៈពេលយ៉ាងច្រើន១សប្ដាហ៍ប៉ុណ្ណោះ។ ការមករដូវច្រើនញឹកញាប់ធ្វើឲ្យមានផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាព (ហេវ ហត់ ស្លេកស្លាំង) ក្នុងករណីនេះសូមប្អូនស្រីអញ្ជើញទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប។

បកស្រាយដោយ ៖  សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧