មានស្លេស្មជាប្រចាំ ហើយឧស្សាហ៍ឈឺក្បាល?

សំណួរ៖ ខ្ញុំបាទមានអាយុ២២ឆ្នាំ កម្ពស់១ម៉ែត្រ៦៨ទម្ងន់៦៣គីឡូក្រាម មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ ប្រហែលជា១ឆ្នាំជាងនេះ ខ្ញុំតែងមានបញ្ហាបំពង់ក  មានស្លេស្មជាប្រចាំ និងឧស្សាហ៍ឈឺក្បាលពេលព្រឹក។ អ្វីដែលសំខាន់នោះ គឺខ្នងរបស់ខ្ញុំបែរជាមានមុនខុសធម្មតា។ ក្រោយមកខ្ញុំក៏ទៅពិនិត្យ ហើយគ្រូពេទ្យបានឲ្យថ្នាំគ្រាប់សម្រាប់លេប ប៉ុន្តែហាក់ដូចជាមិនបានធូរស្រាលទាល់តែសោះ។ ខ្ញុំចង់សួរថា តើបញ្ហាស្លេស្មនៅបំពង់កជាប្រចាំនេះ បណ្តាលមកពីមូលហេតុអ្វី? តើមានវិធីសាស្រ្តណាអាចព្យាបាលឲ្យជាសះស្បើយឬទេ?

ចម្លើយ ៖ តាមអាការៈរបស់ប្អូន បណ្តាលមកពីប្អូនមានបញ្ហារលាកបំពង់ករុំារ៉ៃ ឬអាល្លែកហ្ស៊ីបំពង់ក ព្រោះបញ្ហាទាំងនេះធ្វើឲ្យប្អូនជួបប្រទះបញ្ហាស្លេស្មក្នុងរយៈពេលយូរបែបនេះ។ ក្រៅពីនេះ វិធីព្យាបាលដែលត្រឹមត្រូវ គឺគប្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាល និងដំបូន្មាន និងត្រូវរកមូលហេតុបង្កឲ្យច្បាស់ ហើយចៀសវាង( Avoid allergen ) ទើបការព្យាបាលមានប្រសិទ្ធភាព។

បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧