ឲ្យតែក្រោកពីគេង ចេះតែរមួលពោះ ហើយចង់ក្អួត?

សំណួរ ៖ ខ្ញុំបាទ មានអាយុ ២៥ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម សព្វថ្ងៃជា និស្សិត។ ខ្ញុំមានបញ្ហាសុខភាព ដោយពេលក្រោកពីគេងចេះតែមានអារម្មណ៍ថា ចង់ក្អួត ឈឺបំពង់ក និងមានអាការៈស្ងួតបំពង់ក ចេះតែរមួលពោះ ពេលញ៉ាំក៏ឈឺ មិនញ៉ាំក៏ឈឺ។ រោគសញ្ញាខាងលើកើតមានឡើង ៤ឆ្នាំមកហើយ ហើយបន្ថែមពីរោគសញ្ញាខាងលើ ខ្ញុំតែងតែមានអារម្មណ៍ហត់ និងឈឺឆ្អឹងខ្នង។ ខ្ញុំធ្លាប់ប្រើ ថ្នាំសម្រាប់ព្យាបាលរលាកក្រពះ និងពោះវៀន តែខ្ញុំមិនមានប្រើថ្នាំប្រចាំកាយនោះទេ។  ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា តើខ្ញុំត្រូវទទួលបានការព្យាបាលដូចម្តេច?

ចម្លើយ៖ តាមការរៀបរាប់របស់ប្អូន វាអាចជារោគសញ្ញាទាក់ទងទៅនឹងបញ្ហាក្រពះ ឬក៏បណ្ដាលមកពីបញ្ហាឆ្អឹងខ្នង។ ជាធម្មតា មុននឹងគ្រូពេទ្យព្យាបាលជំងឺ គ្រូពេទ្យត្រូវពិនិត្យមើលអ្នកជំងឺ សួរនាំថតឆ្លុះ ថតកាំរស្មី X ឬមើលឈាមបន្ថែម។ បើសិនជាប្អូនមានសំណួរ ឬ ការងឿងឆ្ងល់បន្ថែម សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានកាន់តែច្បាស់ និងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ព្រមទាំង សន្សំសំចៃថវិកា និងពេលវេលា។

បកស្រាយដោយ​ ៖ វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេសជំងឺ ថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧