ជំងឺទឹកនោមផ្អែមជាជំងឺតពូជ?

សំណួរ ៖ នាងខ្ញុំ អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម។ ម្តាយខ្ញុំមានជំងឺទឹកនោមផ្អែម១ឆ្នាំហើយ។ ខ្ញុំឮគេថាជំងឺនេះជាជំងឺតពូជ តើជាការពិតឬទេ? ហើយខ្ញុំត្រូវធ្វើដូចម្តេចដើម្បីបង្ការកុំឲ្យកើតជំងឺនេះ?

ចម្លើយ ៖ ជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាមានភាគរយនៃតំណពូជនៅក្នុងបញ្ហាជំងឺនេះ។ ប្រសិនបើក្នុងគ្រួសារដែលមានឳពុក ឬម្តាយមានជំងឺទឹកនោមផ្អែម អត្រានៃការកើតទឹកនោមផ្អែមក្នុងអំឡុងពេលរស់នៅរបស់កូន មានរហូតដល់៣០-៤០%។ មានន័យថាក្នុងចំណោមកូន១០នាក់ អាចមាន៣ទៅ៤នាក់កើតជំងឺនេះ ចំណែកការកើតជំងឺនៅពេលណា គឺមិនអាចកំណត់បានទេ តែគេអាចត្រឹមតែនិយាយបានថា កត្តាតំណពូជក្នុងជំងឺទឹកនោមផ្អែមពិតជាមានមែន។ 

ទោះជាយ៉ាងណាក៏ដោយ ៦០-៧០%ទៀតនៃមូលហេតុបង្កជាជំងឺទឹកនោមផ្អែម អាចបណ្តាលមកពីការបរិភោគ និងការរស់នៅប្រចាំថ្ងៃ។ ដូចនេះ កាឡូរីខ្ពស់ ឬអាហារប៉ូវ ដូចជាអាហារដែលមានជាតិស្ករខ្ពស់ ខ្លាញ់ សាច់ច្រើន និងមិនសូវមានបន្លែ។ អាហារទាំងនេះ ធ្វើឲ្យយើងឡើងទម្ងន់ និងបង្កើនការប្រើអាំងស៊ុយលីនមិនបានល្អ ហើយវាបង្កឲ្យជាតិស្ករកើនឡើង និងបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ក្នុងរយៈពេល១០ ទៅ១៥ឆ្នាំខាងមុខ ប្រសិនបើអ្នកជំងឺមិនបានធ្វើការបញ្ចុះទម្ងន់មកវិញ។ គេឃើញថាប្រសិនបើយើងបញ្ចុះទម្ងន់៥%នៃទម្ងន់ខ្លួន និងជាអតិបរមា១០%នោះ អត្រានៃការកើតជំងឺទឹកនោមផ្អែមអាចចុះទាបជាង៥០%។ ការកាត់បន្ថយភាពតានតឹងក៏ចាំបាច់ដែរ ពោល គឺកុំធ្វើការងារណាដែលជាការងារគិតច្រើន ព្រោះវាអាចនាំឲ្យស្ត្រេស។ គេបានរកឃើញថា អ្នកមានការងារទទួលខុសត្រូវខ្ពស់ មានសម្ពាធអារម្មណ៍ខ្ពស់ ធ្វើឲ្យប្រឈមខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែមលើសឈាម និងបេះដូងខ្ពស់ជាងគេ។ 

ត្រូវហាត់ប្រាណឲ្យបានញឹកញាប់ ដោយគ្រាន់តែដើរឲ្យញាប់ជាងធម្មតារយៈពេល៣០នាទីក្នុងមួយថ្ងៃ៥ថ្ងៃក្នុងមួយសប្តាហ៍។ វិធីទាំង៣ដែលបានរៀបរាប់ខាងលើ បើប្អូនអាចធ្វើបាននោះ ប្អូនអាចកាត់បន្ថយមិនឲ្យកើតជំងឺនេះបានពី៥០-៨០%។

ប្រសិនបើជា ជំងឺរលាកទងសួតរ៉ាំរ៉ៃ រួមនឹងមានការប្រើប្រាស់ថ្នាំជាប្រចាំវិញនោះ ត្រូវតែដឹងមុនថា ជំងឺនោះកើតឡើងបណ្ដាលមកពីអ្វី។ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ បណ្ដាលមកពីបញ្ហា អាលែ្លកហ្ស៊ី (ជំងឺហឺត) គឺតម្រូវឲ្យប្រើប្រាស់ថ្នាំជាប្រចាំថ្ងៃ។ តែការប្រើប្រាស់ថ្នាំជាប្រចាំ មានច្រើនលក្ខណៈដោយឡែកៗពីគ្នាទៅតាមប្រភេទនៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។ ចំពោះការព្យាបាលលើជំងឺរលាកទងសួតរ៉ាំរ៉ៃ ថាអាចជាសះ-ស្បើយ ឬ មិនជាអាស្រ័យទៅលើមូលហេតុបង្ក ដែលមូលហេតុខ្លះអាចព្យាបាលជា រីឯមូលហេតុខ្លះទៀតអាចត្រឹមកាត់បន្ថយ ឬ សម្រួលដល់ជីវភាពរស់នៅ និងសុខភាពអ្នកជំងឺឲ្យបានធូរស្បើយក្នុងរយៈពេលកំណត់ណាមួយប៉ុណ្ណោះដើម្បីប្រកបមុខរបរបានធម្មតា ដោយទាមទារឲ្យគាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។

បកស្រាយដោយ​ ៖ សាស្រ្តាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ ហើយសព្វថ្ងៃលោកជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧