ធ្វើបែបណាទើបដឹងថាខ្លួនឯងមានជំងឺមហារីកឬអត់?

សំណួរ​ ៖ ខ្ញុំបាទមានអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពង់ចាម។ សមាជិកក្រុមគ្រួសាររបស់ខ្ញុំមួយចំនួន មានជំងឺមហារីក។ ខ្ញុំចង់សួរវេជ្ជបណ្ឌិតថា តើធ្វើដូចម្តេចទើបខ្ញុំអាចដឹងថាខ្លួនឯងមានជំងឺមហារីក ឬមិនមាន?

ចម្លើយ ៖ ដោយសារក្រុមគ្រួសាររបស់អ្នកធ្លាប់មានប្រវត្តិកើតជំងឺមហារីក នោះអ្នកគួរតែស្វែងរកការពិនិត្យរកមើលសញ្ញានៃជំងឺមហារីក។ វិធីសាស្រ្តក្នុងការរកមើលជំងឺមហារីក អាចជួយអ្នកក្នុងការបែងចែក និងកំណត់ពីសញ្ញាសង្ស័យនានាពីប្រភេទនៃជំងឺមហារីក។ គេអាចរកមើលបានតាមវិធីសាស្រ្តទាំងនោះពីសញ្ញាដំបូងនិងរោគសញ្ញាដទៃទៀតនៃជំងឺមហារីក (ជាពិសេសសម្រាប់ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកថ្លើមជាដើម) ដើម្បីឲ្យការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលមុនជំងឺអាចរាលដាលកាន់តែខ្លាំងក្លា។ 

ការពិនិត្យរកមើលជំងឺមហារីករួមបញ្ចូលនូវវិធីសាស្រ្ត ការវិភាគក្នុងមន្ទីរពិសោធន៍ ពិនិត្យតាមរយៈ Ultrasonography និងដោយប្រើប្រាស់ X-ray។ មានកត្តាមួយចំនួនដែលចាំបាច់ឲ្យអ្នកត្រូវស្វែង
រកការពិនិត្យដូចជា៖
• អ្នកមានកត្តាដែលអាចប្រឈមនឹងការកើតជំងឺមហារីក៖ ប្រវត្តិក្រុមគ្រួសារដែលធ្លាប់មានជំងឺមហារីក អ្នកដែលមានអាយុ ៥០ឆ្នាំ ជក់បារី ឬអ្នកដែលមានផ្ទុកនូវវីរុសថ្លើម B ឬC។
• ប្រសិនអ្នកសង្កេតឃើញមានរោគសញ្ញាទូទៅមួយចំនួនដូចជា៖
-    ការឡើងក្រាស់ ឬដុំនៅលើផ្នែករាងកាយណាមួយ
-    ស្លេកស្លាំង ឬឡើងលឿងជាប្រចាំ
-    របួសលើស្បែក ឬមាត់ ដែលមិនជាសះស្បើយហើយក្លាយទៅជាឫស ឬដុំពកពណ៌ខ្មៅផ្សេងៗ
-    ឈឺក្បាលធ្ងន់ធ្ងរ អាចមានលាយឡំនឹងការក្អួត ឬមិនមាន (ភាគច្រើននៅពេលព្រឹក) អាការៈប្រកាច់
-    ក្អកជាប់លាប់ កំហាកមានឈាម និងសំឡេងស្អក
-    មានការហូរឈាមពីច្រមុះ ឬប្រែប្រួលការស្តាប់
-    មិនឃ្លានអាហារ ស្រកទម្ងន់ និងអស់កម្លាំងដោយមិនដឹងមូលហេតុ
-    ឡើងកម្តៅកម្រិតស្រាល ដោយគ្មានមូលហេតុជាក់លាក់
-    ពិបាកក្នុងការលេបអាហារ បញ្ហារំលាយអាហារ ឬឈឺចាប់ផ្នែកតំបន់ពោះ
-    ផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់ ដោយអាចមានឈាមក្នុងលាមក ទល់លាមក និងរាកជាប្រចាំ
-    មានឈាមក្នុងទឹកនោម
-    ហូរឈាមនៅផ្នែកខ្លះនៃរាងកាយដោយគ្មានហេតុផលពិតប្រាកដ និងកន្ទួលក្រហម (ដូចឈាម)នៅក្រោមស្បែក។

បកស្រាយដោយ​ ៖  វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧