[ខ្លឹមៗ] ការព្យាបាលភាពជ្រីវជ្រួញពីប្រធានគ្លីនិកស្បែកប៊ីស៊ី

តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញគឺ កត្តាខាងក្នុង​ (តំណពូជ អាយុច្រើន)​ និង កត្តាខាងក្រៅ (កម្តៅថ្ងៃ គេងមិនគ្រប់គ្រាន់ ជក់បារី)។​

ទាក់ទងនឹងការព្យាបាល បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញវានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖ ការប្រើថ្នាំលាប ការប្រើថ្នាំចាក់ ការភៀលមុខ Face lifting with laser, Botox, Thread lift, ការប្រើម៉ាស៊ីនបន្តឹងស្បែកមុខ និង Surgery. នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមាន ការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។
 
ស្វែងយល់បន្ថែម ការប្រឆាំងនឹងភាពជ្រីវជ្រួញ ពីលោកវេជ្ជបណ្ឌិត យិន​ វុឌ្ឍី


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧