ស្រ្តីមានផ្ទៃពោះអាចព្យាបាលបញ្ហារលាកត្រចៀកបែបណា?

()
208
ដោយ : Healthtime Pro

ការព្យាបាលត្រចៀកដែលរលាកសម្រាប់ស្ត្រីមានផ្ទៃពោះមិនមែនជាការពិបាកនោះទេ ក៏ប៉ុន្តែអ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះវាអាចនឹងបណ្តាលឲ្យប៉ះពាល់
ដល់ទារកក្នុងផ្ទៃ។

១.​  ថ្នាំផ្សះ
វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ដើម្បីព្យាបាលការរលាកត្រចៀក នៅពេលលោកអ្នកមានផ្ទៃពោះ ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ ដែលអ្នកគួរតែ
យកចិត្តទុកដាក់មុននឹងប្រើប្រាស់៖
•​ Food and Drug Administration ឬ FDA បានបញ្ជាក់អំពីប្រភេទថ្នាំដែលមានសុវតិ្ថភាពសម្រាប់អ្នកមានផ្ទៃពោះប្រើប្រាស់។
• Amoxicillin និងTylenol ត្រូវបានចាត់ចូលថ្នាំប្រភេទ B ដែលអាចប្រើប្រាស់ លើស្ត្រីមានផ្ទៃពោះ នៅពេលមានជំងឺរលាកត្រចៀក បានដោយសុវត្ថិភាព។
• ថ្នាំប្រភេទ B មានសុវត្ថិភាព និងថ្នាំប្រភេទ A មានសុវត្ថិភាពជាងគេ។

២.របៀបព្យាបាលនៅតាមផ្ទះ
• ស្អំត្រចៀកដោយកំដៅតិចៗ ដោយប្រើកញ្ចប់អំបិលក្តៅ ឬដបទឹកក្តៅ ដែលរុំដោយក្រណាត់សើម។
• យកប្រេងខ្ទឹមស២-៣ដំណក់ដាក់ក្នុងត្រចៀក ដោយប្រើសំឡីត្បាលត្រចៀក។
• ដូចគ្នាដែរ ប្រេងអូលីវអាចជួយបន្ថយសម្ពាធក្រដាស់ត្រចៀកដែលស្អិតជាប់នឹងអាចម៍ត្រចៀក។
• ល្បាយទឹកខ្មេះ និងទឹកធម្មតាជួយសម្អាតរន្ធត្រចៀក និងការពារការរលាកបាន។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧