៧វិធី ឲ្យអ្នកHealthy ពេលដែលRainy

()
323
ដោយ : Healthtime Pro

ខ្យល់មូសុង គឺផ្ដល់នូវរដូវនៃភាពសប្បាយរីករាយ និងពោរពេញទៅដោយបរិស្ថានពណ៌បៃតង។ ទោះបីជាយ៉ាងណាក៏ដោយរដូវនេះក៏បាននាំមកជាមួយនូវបញ្ហាសុខភាពមួយចំនួនដែលបង្កជាជំងឺផ្សេងៗ។ អ្នកគួរតែចាត់វិធានការយ៉ាងប្រុងប្រយ័ត្នក្នុងការការពារ និងចៀសវាងពីបញ្ហាសុខភាពទាំងនោះកុំឲ្យជ្រៀតចូលមកក្នុងរាងកាយរបស់អ្នកបាន។ រីឯកុមារតូចៗវិញ ត្រូវការការថែទាំបន្ថែមក្នុងរដូវកាលនេះដើម្បីរក្សាសុខភាពឲ្យបានល្អ។ 

ជំងឺដែលច្រើនកើតមានជាទូទៅក្នុងរដូវវស្សានេះ គឺជំងឺឆ្លង រីឯរដូវផ្សេងៗទៀតមានការទាក់ទងនឹងជំងឺផ្លូវដង្ហើម ជំងឺដែលបង្កឡើងដោយបាក់តេរីនៅក្នុងចំណីអាហារ និងទឹក ហើយបញ្ហាទាំងអស់នេះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំង។ ក្អក គ្រុនផ្ដាសាយគឺជាបញ្ហាទូទៅនៃរដូវនេះហើយជំងឺទាំងនេះវាយប្រហារលើកុមារលឿនបំផុតជាពិសេសនៅពេលដែលមានអាកាសធាតុប្រែប្រួលមិនទៀង។ សិស្សិនិស្សិត អ្នកធ្វើការ និងអ្នកម្ដាយនៃកុមារតូចៗ ត្រូវរក្សារបបអាហារ និងអនាម័យឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការឈឺក្នុងរដូវកាល
នេះ។ 

នៅពេលដែលមេឃចាប់ផ្ដើមភ្លៀងភ្លាម អ្នកគួរតែស្វែងរកកន្លែងណាមួយសម្រាប់ជ្រកភ្លៀង ឬធ្វើយ៉ាងណាការពារខ្លួនអ្នកពីការទទឹកទឺកភ្លៀង។ ទោះបីជាទីជម្រកអាចជួយអ្នកមិនឲ្យត្រូវទឹកភ្លៀងបាន ប៉ុន្តែវាមិនអាចការពារអ្នកពីការឆ្លងមេរោគបានទេ។ ជាពិសេសនោះគឺនៅពេលដែលប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ។ 

ជំងឺទូទៅទាំង៧ដែលច្រើនកើតមានក្នុងរដូវវស្សា
• ជំងឺគ្រុនឈាម
• ផ្ដាសាយ (អមដោយការក្ដៅខ្លួន និងហៀរសំបោរ)
• គ្រុនផ្ដាសាយធំ (អមដោយការក្ដៅខ្លួន និងឈឺក)
• ឆ្លងមេរោគក្នុងអាហារ
• ឆ្លងមេរោគក្នុងទឹក
• អាសន្នរោគ
• Leptospirosis គឺជាជំងឺឆ្លងដែលបង្កឡើងដោយបាក់តេរីឈ្មោះ Leptospira ហើយវាអាចឆ្លងទៅមនុស្សនិងសត្វ។ ភាពធ្ងន់ធ្ងររបស់ជំងឺនេះអាចបំផ្លាញតម្រងនោម ថ្លើម ស្រោមខួរក្បាល និងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។

ការប្រុងប្រយ័ត្នទាំង ៧សម្រាប់រដូវវស្សា
• ត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ច៖ វិធីការពារដ៏មានប្រសិទ្ធភាពបំផុតអ្នកដែលអាចធ្វើបាននោះ គឺត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ចនៅពេលដែលអ្នកចេញក្រៅក្នុងរដូវភ្លៀងនេះ។ 
• វីតាមីន C៖ បង្កើនការទទួលទានវីតាមីន C ក្នុងចំណីអាហារ ឬក្នុងអាហារបំប៉នក៏បាន។ វីតាមីន C អាចជួយឲ្យអ្នកជាសះស្បើយពីវីរុសគ្រុនផ្ដាសាយបានឆាប់រហ័ស។ ប៉ុន្ដែ វានៅតែជាបញ្ហាមួយដែលមានការជជែកមិនចេះចប់រវាងក្រុមគ្រូពេទ្យថាតើវីតាមីន C ពិតជាអាចព្យាបាលគ្រុនផ្ដាសាយមែនឬ? ទោះបីជាយ៉ាងណាក៏ដោយការផ្គត់់ផ្គង់នៃវីតាមីននេះអាចជួយជំរុញឲ្យអង់ទីកររបស់អ្នកមានសកម្មភាពកាន់ខ្លាំង និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺគ្រុនផ្ដាសាយ។
• ងូតទឹក បន្ទាប់ពីត្រូវទឹកភ្លៀង៖ ទោះបីជាវាស្ដាប់ទៅដូចមិនសូវទំនង ព្រោះថាប្រសិនបើអ្នកត្រូវទទឺកជោគដោយទឹកភ្លៀងហើយនោះ អ្នកនឹងមិនចង់ងូតទឹកម្ដងទៀតទេ។ ប៉ុន្តែងូតទឹកបន្ទាប់ពីការទទឹកទឹកភ្លៀងអាចការពារអ្នកពីការឆ្លងមេរោគផ្សេងៗ។
• ភេសជ្ជៈក្ដៅៗ៖ នេះ គឺជារដូវកាលមួយដែលអ្នកចង់ទទួលទាននូវភេសជ្ជៈក្ដៅៗ។ បន្ទាប់ពីងូតទឹកហើយសម្អាតខ្លួនប្រាណអ្នក និងជ្រើសរើសយកសម្លៀកបំពាក់ណាដែលស្ងួត និងស្អាត។ ហើយអ្វីដែលល្អបំផុតនោះ គឺការចម្អិនស៊ុបសម្រាប់ខ្លួនអ្នក ឬយ៉ាងហោចណាស់ទទួលទានទឹកដោះគោក្ដៅមួយកែវ។ វាអាចជួយការពារអ្នកពីការផ្ដាសាយ ឬការឆ្លងនៃមេរោគផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលដែលសីតុណ្ហភាពប្រែប្រួលនៅក្នុងខ្លួន។
• អនាម័យ៖ ពពួកមេរោគ ឬបាក់តេរីងាយនឹងកើតមាន និងលូតលាស់ណាស់ក្នុងរដូវភ្លៀងនេះ ដូច្នេះអ្នកគួរតែព្យាយាមរក្សាអនាម័យជុំវិញខ្លួនអ្នក។ អនាម័យ គឺមានសារៈសំខាន់បំផុតក្នុងរដូវនេះ។ ប្រសិនបើអ្នកមានជំងឺផ្ដាសាយអ្នកគួរតែសម្អាតដៃរបស់អ្នកឲ្យបានទៀងទាត់ ហើយប្រើទឹកអនាម័យជានិច្ច។
• ទទួលទានទឹកឲ្យបានច្រើន៖ ការទទួលទានទឹកអាចនឹងត្រូវបានកាត់បន្ថយ ព្រោះតែការធា្លក់ចុះនៃសីតុណ្ហភាពនៃបរិស្ថាន។ វាគឺជាការល្អក្នុងការទទួលទានទឹកឲ្យបានច្រើន ហើយមិនត្រូវចាំដល់អ្នកស្រេកទឹកនោះទេ។ ការធ្វើដូចនេះអាចជួយច្រោះយកសារធាតុពុលពីក្នុងរាងកាយអ្នក។
• ប្រុងប្រយ័ត្នចំពោះការទទួលទានរបស់អ្នក៖ ព្យាយាមទទួលទានអាហារដែលមានជីវជាតិ និងចៀសវាងការទៅទទួលទាននៅក្រៅ។ ចម្អិនអាហារដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយរក្សានូវសុខភាព និងអនាម័យក្នុងផ្ទះ។

វាពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នកក្នុងរដូវវស្សានេះ ព្រោះថាអ្នកអាចនឹងឆ្លងមេរោគជាញឹកញាប់។ ហើយវានឹងកាន់តែប្រសើរ ប្រសិនបើអ្នកមានវិធានការក្នុងការការពារ និងមានការត្រៀមខ្លួនរួចជានិច្ច នៅពេលដែលអ្នកចេញទៅក្រៅម្ដងៗ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧