អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម

(9)
485
ដោយ : Ekip Reception

អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម ដើម្បីពិនិត្យមើលសភាពសាច់ថ្លើមសំរាប់អ្នកជម្ងឺដែលមានជម្ងឺរលាកថ្លើមរាំរៃ !

យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា​ ជំងឺរលាកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលតែ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និង អាយុជីវិត​យើងបានប្រសិនបើយើងមានការធ្វេសប្រហែសមិនបានធ្វើការព្យាបាល​ និង​ តាមដានអំពីការវិវត្តន៍នៃជម្ងឺក៏ដូចជាសភាពរបស់សាច់ថ្លើម ហើយជួនកាលវាអាចមានការវិវត្តន៍លឿនរហូតដល់ដំណាក់កាលចុងក្រោយ (មហារីក​ថ្លើមនៅលើថ្លើមក្រិន) ដោយស្ទើរតែមិនមានផ្តល់ជារោគសញ្ញា ឫ មានការធ្វើទុក្ខដល់អ្នកជំងឺអោយបានដឹងជាមុននោះឡើយ ៕

ការពិនិត្យ និង វិភាគសាច់ថ្លើម បើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រគឺយើងអាចធ្វើបានតាមច្រើនវិធី ឧទាហរណ៍ដូចជា ការពិនិត្យឈាម (blood test), ការធ្វើអេកូសាស្រ្តពោះ (abdominal ultrasound), ការស្គេនពិនិត្យមើលភាពរឹងរបស់សាច់ថ្លើម (liver fibroscann) និង ការធ្វើស៊ីធីស្គែនពោះ (abdominal CT.scann) ។ល។ ក៏បន្តែសំរាប់រាល់ការពិនិត្យមួយនេះគឺវាមានសារៈប្រយោជន៍ គោលបំណង និង ភាពច្បាស់លាស់ខុសៗគ្នារាងៗខ្លួនទៅតាម បច្ចេកទេសវេជ្ជសាស្ត្រ និង តម្រូវការចាំបាច់របស់ក្រុមវេជ្ជបណ្ឌិត ។

នៅពេលនេះយើងខ្ញុំក៏សូមលើកយកវិធីសាស្រ្តមួយងាយស្រួលក្នុងការតាមដាន​ និង ចំនាយថវិការតិច​តួច ដោយគ្មានភាពឈឺចាប់ ឫ លំបាក​ និង អាចទទួលបានលទ្ធផលភ្លាមៗមកអធិប្បាយជូន​ពុកម៉ែ​ បងប្អូន​ អ៊ំពូ​ ​មីងស្វែងយល់ទាំងអស់គ្នា ។

*** ការធ្វើអេកូសាស្រ្តពោះ​ នៅក្នុងជំងឺថ្លើមទាំងប្រភេទ B និង​ ប្រភេទ​C អាចអោយយើងដឹងពី៖

1. ការរលាក និង សភាពរឹងរបស់ថ្លើម

2. ការវិវត្តិន៍របស់សាច់ថ្លើម​ រលាក​ គ្រើម​ រឹង​ និង ក្រិន....

3. ដឹងពីរចនាសម្ព័នសរសៃឈាមវ៉ែន នៅក្នុងថ្លើម

4. អាចដឹងពីផលវិបាក និង ការវិត្តន៍របស់ជំងឺថ្លើមដូចជា​ ទាចទឹក (Ascitis), រីក ឫ ធ្លាក់អណ្ដើក (splenomegalia) និង ការរីកធំ ឫ ស្ទះសរសៃឈាមធំនៅជិតថ្លើម (​Portal vein)

5. អាចធ្វើការតាមដាន និង​ ពិនិត្យរកមើលដុំសាច់មហារីក (Liver cancer CHC...) ។

ដូចនេះការធ្វើអេកូពោះក្នុងជំងឺថ្លើម​រាំរៃ វាអាចជួយអោយយើងដឹងពីអាការៈ​ ក៏ដូចជាការវិវត្តន៍ មុន និង ក្រោយព្យាបាល ការតាមដាន​ ហើយគឺពិតជាមានភាពងាយស្រួលបំផុតក្នុងការធ្វើជូន ៕ យ៉ាងណាមិញគ្រប់ជំងឺទាំងអស់បើយើងធ្វើការតាមដានជាទៀងទាត់ និង ទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវ​ ជាមួយគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់​ នោះយើងអាចកាត់បន្ថយគ្រោះថ្នាក់ដែលប៉ះដល់អាយុជីវិតបានជាង 50%៕

*** មន្ទីរសំរាកព្យាបាលអេគីប​ ឯកទេសថ្លើម​ ក្រពះ​ ពោះវៀន និង ឫសដូងបាត​ យើងខ្ញុំក៍មានក្រុមគ្រូពេទ្យជំនាញខាងផ្នែក​ អេកូសាស្រ្តដែលអាចជួយវិភាគ និង ធ្វើរោគវិនិច្ឆ័យជូនអ៊ំពូ​ យាយតា​ ពុកម៉ែ​ បងប្អូនបានយ៉ាងច្បាស់លាស់ ៕​

អាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕​

ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖​ 017 / 070 / 066​-553317

យើងខ្ញុំ និង រង់ចាំទទួលស្វាគមន៍ និង ព្យាបាលជូនពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងរួសរាយរាក់ទាក់ និង ប្រសិទ្ធភាពខ្ពស់ផងដែរ ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧