[ខ្លឹមៗ] ឃ្លង់ល្ពៅ មិនមែនជាជំងឺឆ្លងនោះទេ?

ពណ៍សម្បុរស្បែករបស់មនុស្សមានច្រើនប្រភេទតាមពូជសាសន៍ ប៉ុន្តែប្រសិនមានការប្រែប្រួលពណ៍នៃស្បែកខុសពីធម្មតា​អាចបង្ហាញថាស្បែករបស់អ្នកកំពុងមានបញ្ហា។ គួរបញ្ជាក់ថា មូលហេតុមួយនេះអាចបណ្តាលមកពីជំងឺស្បែកម៉្យាងហៅថា ឃ្លង់ល្ពៅ។ ឃ្លង់ល្ពៅជាជំងឺដែលធ្វើឲ្យស្បែកប្រែទៅជាពណ៍សខុសធម្មតាហើយវាមកពីការស្លាប់នៃកោសិកាផលិតពណ៍។ ជំងឺស្បែកនេះអាចកើតមានឡើងចំពោះមនុស្សគ្រប់វ័យអាចកើតមាននៅលើផ្ទៃមុខដងខ្លួនចុងដៃចុងជើង និងតាមជាលិកាទន់ដូចជាភ្នែក ច្រមុះ បបូរមាត់។
 
តាមរយៈ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសជំងឺស្បែក និងកាមរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានមានប្រសាសន៍ថា “ជំងឺនេះមិនមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទេ ដោយសារវាកើតឡើងដោយប្រព័ន្ធការពាររបស់ខ្លួនយើងផ្ទាល់ប្រឆាំងនឹងខ្លួនឯង(Auto Immune)។ ឯកត្តាសេនេទិចក៏មិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់ផងដែរដោយគ្រាន់តែអាចដឹងថាបើគ្រួសារមួយមានជំងឺឃ្លង់ល្ពៅនេះកូនចៅ ឬចៅទួតអាចមានកើតជំងឺនេះប៉ុន្តែអាចនឹងអត់កើតផងដែរ។
     
ជាចុងក្រោយប្រសិនបើបងប្អូនប្រិយមិត្តអានទាំងឡាយបានជួបប្រទះ ឬមានការសង្ស័យថាខ្លួនមានស្បែកខុសធម្មតាគួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងសើស្បែកដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវចៀសវាងការយល់ខុស និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ស្វែងយល់បន្ថែម ជំងឺឃ្លង់ល្ពៅ
 
© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧