ថប់បារម្ភ ជំងឺផ្លូវចិត្តកើតមានច្រើនជាងគេបង្អស់ ជាពិសេសលើស្រ្តីភេទ


អ្វីទៅជាជំងឺថប់បារម្ភ?
អ្នកតែងតែមានការថប់បារម្ភជាញយដង ក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណា ម្នាក់ក្នុងគ្រួសារមានជម្ងឺដង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្តើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះ គ្រាន់តែជាលក្ខណ:ធម្មតា ប៉ុណ្ណោះ។ ជំងឺថប់បារម្ភមានសភាពខ្លាំងក្លាជាងនេះទៅទៀត មានរយ:ពេលយូរ និងប៉ះពាល់ដល់តួនាទី មុខងារ និងជីវិត ប្រចាំថ្ងៃរបស់អ្នក។

អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ?
1. រោគសញ្ញាស្តែងមាននៅលើរាងកាយ

▪ បេះដូងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ
▪ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក
▪ ស្ងួតមាត់
▪ បែកញើសហួសប្រមាណ
▪ ត្រជាក់ចុងដៃ ជើង
▪ រសេះរសោះ អស់កំលាំងល្ហិតល្ហៃ
▪ ចុកចាប់ តឹងណែនសាច់ដុំ
▪ ចង្អោរ ក្អួត
▪ នោមញឹក
▪ ឧស្សាហ៍កោសខ្យល់
▪ ស្រឺត
▪ ពិបាកគេង គេងមិនលក់
2. រោគសញ្ញាស្តែងមានលើផ្លូវចិត្ត
▪ ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល
▪ ភ័យខ្លាចស្លាប់ដោយគាំងបេះដូង
▪ អន្ទះសារពិបាកក្នុងការរង់ចាំ
▪ ពិបាកក្នុងការផ្ចង់អារម្មណ៍
▪ មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។

ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ?
ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តី ភេទ។
 
មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ?
ការទទួលបទពិសោធន៍អាក្រក់ម្តងហើយម្តងទៀតពីអតីតកាលដូចជា ការគំរាមសម្លាប់ ភ្លើងឆេះផ្ទះ សង្គ្រាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណ:ច្បាស់លាស់។
 
➢ ការព្យាបាល
▪ ការព្យាបាលតាមបែបចិត្តសាស្រ្ត
▪ ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ
▪ ការសម្រាកកាយចិត្ត
▪ ការកំសាន្តនៅទីកន្លែង ឬការធ្វើសកម្មភាពដែលអ្នកពេញចិត្ត។

➢ ការការពារ
▪ ប្រើប្រាស់បំណិនជីវិតក្នុងការដោះស្រាយ គេច កែប្រែ និងសំរបទៅនឹងស្ថានភាពតានតឹងក្នុង ចិត្តដែលជួបប្រទះស្ទើរតែរាល់ថ្ងៃ ក្នុងជីវិតរស់នៅ។
▪ បញ្ឈប់ការសេពគ្រឿងញៀន និងគ្រឿងញៀន
▪ អនុវត្តន៍តាមវេជ្ជបញ្ជាដោយពិសារថ្នាំអោយបានទៀងទាត់
▪ ផ្តល់ព័ត៌មានដល់គ្រូពេទ្យជាបន្ទាន់ក្នុងករណីថ្នាំមានផលវិបាក
▪ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជម្ងឺត្រូវសហការណ៍ជាមួយគ្រូពេទ្យដើម្បីរៀនសូត្រអំពី ថាអ្វីទៅជាជំងឺថប់បារម្ភ?

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧