ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងប្រមូលផលិតផលក្លែងបន្លំម៉ាក On Call Plus ពីទីផ្សារ

()
6183
ដោយ : Editor

 នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹង លេខ៥៣៤ អបស/ឱអបស ស្តីពីការប្រមូលផលិតផលក្លែងបន្លំម៉ាកOn Call Plus ពីទីផ្សារ។
 
សេចក្តីជូនដំណឹងនេះធ្វើឡើងដោយយោងតាមលិខិតចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន
ចំរើនមេឌីខល អេឃ្វីបមែន និងដោយពិនិត្យឃើញទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងចរាចរនូវផលិតផលបរិក្ខារពេទ្យ
ឈ្មោះ On Call Plus ពុំបានចុះបញ្ជិកា រួមទាំងមានអត្តសញ្ញាណ ការវេចខ្ចប់ របៀបបង្ហាញ និងរចនាបទ ដូចគ្នានឹងរចនាបទបរិក្ខារពេទ្យ ដែលបានចុះបញ្ជិកាត្រឹមត្រូវ។ ករណីនេះអាចធ្វើឲ្យអតិថិជនមានការភ័ន្តច្រឡំនឹងផលិតផលពិតឈ្មោះ On Call Plus Blood Glucose Test Strips B/25  របស់រោងចក្រ ACON Laboratories.
Inc  ផលិតនៅសហរដ្ឋរអាមេរិក ដែលមានលេខបញ្ជិកា R10052IM-11 និងនាំចូលស្របច្បាប់ដោយក្រុមហ៊ុន
ចំរើនមេឌីខល អេឃ្វីបមែន ។
 
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាល សូមមានវិធានការដូចតទៅ៖
១-   គ្រឹះស្ថានលក់ឱសថក្នុងស្រុក ដែលធ្វើប្រតិបត្តិការនាំចូល ឬចែកចាយផលិតផលបរិក្ខារពេទ្យខាងលើ ត្រូវ
    ចាត់តាំងការប្រមូលផលិតផលបរិក្ខារពេទ្យទាំងនោះ ពីគ្រឹះស្ថានលក់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
២-   គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការតាំងលក់ផលិតផលបរិក្ខាពេទ្យខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូន
    ដំណឹងនេះតទៅ។
៣-   គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត  ត្រូវមានវិធានការធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានលក់ឱសថ ដូចមានក្នុង
    ចំណុច១ខាងលើ។
៤-   ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់  ចំពោះគ្រឹះស្ថានលក់ឱសថទាំងឡាយណា ដែលនៅ
    តែបន្តការតាំងលក់ផលិតផលបរិក្ខារពេទ្យខាងលើ។
 
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧