[ខ្លឹមៗ] ផលវិបាកនៃជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះ

    ការក្លាយជាម្តាយម្នាក់គឺពិតជាការប្រពៃណាស់ចំពោះអ្នកមានផែនការណ៍គ្រួសារច្បាស់លាស់។ប៉ុន្តែបើសិនអ្នកមិនបានទៅពិនិត្យសុខភាពមុនយកកូននោះទេ អ្នកអាចប្រឈមមុខនឹងបញ្ហាជាច្រើន ថែមទាំងអាចប្រឈមមុខនឹងវិបត្តិផ្លូវចិត្តទៀតផង។ ដូចនេះការពិនិត្យរកភាពមិនប្រក្រតីមុនយកកូន ជាកិច្ចការចាំបាច់មួយរបស់អនាគតម្តាយគ្រប់រូប។ ឧទាហរណ៍ដូចជា ការពិនិត្យរកម្រិតជាតិស្ករក្នុងឈាមជាដើម។ ការខ្វះ ឬលើសកម្រិតជាតិស្ករក្នុងឈាម គឺសុទ្ធតែជាបញ្ហាចោទឡើងទាំងអស់។ ថ្ងៃនេះផងដែរ ហេលស៍ថាមមានកិត្តិយសចូលមកបកស្រាយពីផលវិបាកនៃការលើសជាតិស្ករចំពោះស្ត្រីមានផ្ទៃពោះ ក្រោមវត្តមានលោកវេជ្ជបណ្ឌិតឯកទេស ទូច ឃុន​​ នាយករងមន្ទីរពេទ្យ ព្រះកុសុមៈ និងជាប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ។ ចំណែកឯផលប៉ះពាល់វិញ មានច្រើនចំពោះស្ត្រីដែលមានផ្ទៃពោះមានជំងឺទឹកនោមផ្អែមហើយ មិនបានធ្វើការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវទេនោះ ផលប៉ះពាល់នឹងកើតមានចំពោះម្តាយខ្លួនឯង ព្រមទាំងទារកពេលធំឡើងដូចជា៖ 
•គ្រោះថ្នាក់ចំពោះម្តាយ : ឧស្សាហ៍រលូតកូន គ្រោះថ្នាក់ពេលសម្រាលកូន ដូចជាព្រាយក្រឡាភ្លើងហើយពី១០ទៅ៦០%ភាគរយនៃម្តាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ មានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខ។
•ចំពោះទារក : ទារកមានក្បាលធំពិបាកក្នុងការសម្រាល ទារកអាចស្លាប់ក្នុងផ្ទៃ ជួនកាលអាចស្លាប់ពេលកើតភ្លាម ឬកើតបានប៉ុន្មានថ្ងៃ ទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើន។ នៅពេលទារកសម្រាលមក ចូរប្រយ័ត្នចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមមានផ្ទៃពោះ។ នៅពេលដែលធំឡើង អាចកើតជំងឺទឹកនោមផ្អេមប្រភេទទី២ ឬមានជំងឺធាត់ជាដើម។ ដូចនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យកូនធាត់ខ្លាំងពេក៕
ស្វែងយល់បន្ថែម៖  ជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ (Gestational Diabetes)

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧