ជំងឺរលាកខ្នែងពោះវៀន ស្រួចស្រាល តែត្រូវព្យាបាលភ្លាមៗ

ជំងឺរលាកខ្នែងពោះវៀន ដែលត្រូវបានយល់ច្រលំ និងហៅថា​ពោះវៀនដុះខ្នែងនោះ មិនជាជំងឺធ្ងន់ធ្ងរទេ តែតម្រូវឲ្យមានព្យាបាលភ្លាមៗ បើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតកែវ បូនី។

និយមន័យ

រលាកខ្នែងពោះវៀន (Appendicitis) គឺជាការរលាកស្រួចស្រាវរបស់ក្រពេញខ្នែងពោះវៀន ដែលស្តែងចេញជាលទ្ធផលគឺជាការឈឹចុកចាប់នៅក្នុងពោះ អមដោយការមិនចង់ហូបចំណី និងភាពតឹងឆ្អល់ណែនពេញពោះ។ ជាទូទៅ គេឲ្យរោគវិនិច្ឆ័យតាមការជាក់ស្តែង និងអមដោយទៅពិនិត្យអេកូ (Ultrasound) និងការស្កេន (C.T scan)។

ក្រុមមនុស្សដែលប្រឈមនឹងជំងឺ

ការរលាកខ្នែងពោះវៀននេះ អាចកើតមានគ្រប់វ័យ ជាពិសេសគឺយុវជនអាចមានរហូតដល់ ៥%។ ការរលាកខ្នែងពោះវៀននេះអាចរួមផ្សំជាមួយជំងឺមួយចំនួនទៀត ដូចជាដុំមហារីកនៅផ្នែកលើពោះវៀនធំ Carcinoids, cancer, Villous aderiomas, diverticula, និងរួមជាមួយ ជំងឹគ្រុន ឬដំបៅពោះវៀន (Cronh’s disease or Ulcer active colitis with pancolitis)។

មូលហេតុបង្ក

មូលហេតុរបស់រលាកខ្នែងពោះវៀន គឺច្រើនមកណីការស្ទះបំពង់ក្រពេញខ្នែងពោះវៀននេះតែម្តង ប៉ុន្តែជួនកាលអាចបណ្តាលមកពីដមលាមក ចំណីអាហារដែលរឹងជាមួយគ្រាបើត្របែក ... ដង្កូវព្រូនដែលស្ទះក្នុងក្រពេញខ្នែងពោះវៀននោះ ធ្វើឲ្យក្រពេញខ្នែងពោះវៀននេះរីកធំ​ តឹងមេរោគរីកសាយភាយពេញឈាម ខ្នែងពោះវៀនរីកធំសង្កត់លើសរសៃឈាម បណ្តាលឲ្យរលាកបើពុំបានព្យាបាល (Ischemia, necrosis, gangrene) អាចធ្វើឲ្យខ្នែងពោះវៀនដែលរលាកនេះធ្លាយបាន ឬបង្កទៅជាដុំបូស​ Perforation or appendiceal abscess….

ការធ្វើរោគសញ្ញា

 រោគសញ្ញារបស់រលាកខ្នែងពោះវៀនដំបូង គឺមានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant) ។ ការឈឺចាប់នេះ នៅចំចំណុចម៉ាកបួរណី (Mc burney’s point)  គ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយដែលពេលនោះអ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមស ដែលពេលនោះអ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។

បើពុំមានការព្យាបាលភ្លាមៗនោះទេ ការរលាកខ្នែងពោះវៀននេះ អាចបណ្តាលឲ្យធ្លាយពេញពោះ ធ្វើឲ្យរលាកស្រោមពោះវៀន ក្រោយពេលវះកាត់រួចក្តី ច្រើនមានស្អិតស្រោមពោះវៀនទៀត ដែលពេលនោះអ្នកជំងឺអាចជួបប្រទះ និងវិបត្តិវះហើយវះទៀត។

ការព្យាបាល

ការព្យាបាលរបស់រលាកខ្នែងពោះវៀននេះ គឺមានតែការវះកាត់យកចេញតែប៉ុណ្តោះ​ដែលរួមផ្សំនិងការចាក់ថ្នាំព្យាបាលដោយថ្នាំផ្សះមួយចំនួន។

ការបង្ការ

ការបង្ការជំងឺនេះ គឺគួរតែកុំពិសារចំណីអាហារ ឬផ្លែឈើដែលមានគ្រាប់រឹង លេបចូលក្នុងពោះ គួរតែទំលាក់សត្វល្អិត រៀងរាល់បីខែម្តង។

បើមានការឈឺចាប់ក្នុងពោះ មានការក្អួតចង្អោរ​ ឬក្តៅខ្លួន ឆាប់រួសរាន់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យព្យាបាលច្បាស់លាស់​ និងធ្វើការព្យាបាលឲ្យបានច្បាស់លាស់ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ពីព្រោះរលាកខ្នែងពោះវៀននេះ អាចធ្វើរោគវិនិច្ឆ័យច្រលំមួយចំនួនដូចជា៖

-រលាកតាមបំពង់រំលាយអាហារ gastro-intestinal disease, ការពុលអាហារ

-រលាកផ្លោកនោម និងបំពង់អួររ៉ែតទែ

-រលាកឌីវ៉ែទីគុល diverticuilitis

-រលាក ឬបូសនៅផ្លោកលាមក perirectal abscen។

 

*បើសិនជាស្ត្រី អាចមានការភ័ន្តច្រលំមួយចំនួនដូចជា៖

-ចុក ឬបែកដុំគីសដៃស្បូន rupture of an ovarian cyst

-កូនក្រៅស្បូន ectopic pregnancy

-ជំងឺមហារីកស្បូនជាដើម    

ហេតុដូចនេះហើយ អ្នកជំងឺបើមានសញ្ញារៀបរាប់ជូនខាងលើនេះ គួរតែទៅជួបគ្រូពេទ្យឲ្យបានដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕

បកស្រាយដោយ លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ ។ បច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

Has 1 មតិយោបល់
Lybora Carlos
អ្នកគ្រូខ្ញុំវះកាត់ខ្នែងពោះវៀនបានមួយខែកន្លះហើយ តែខ្ញុំនៅចុកពោះខាងស្តាំហើយខាងឆ្វេង តែមិនមែនចុកខ្លាំងនោះទេ ហើយក៏បាត់វិញ ហើយខ្ញុំដោយខ្យល់រាល់ថ្ងៃ ខ្ញុំមានរោគសញ្ញាអ្វីទៀតទេ សូមអ្នកគ្រូជួយប្រាប់ផង
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧