ចូលចិត្តហិតផ្សែងមិនថាឡាន ម៉ូតូ ឬថ្នាំលាបឡាន និងពិបាកដកដង្ហើម?

()
152
ដោយ : Clinic Community

សំណួរ៖ ខ្ញុំមានអាយុ ២៣ឆ្នាំ ភេទ ស្រី កម្ពស់ ១.៦០ ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាម សព្វថ្ងៃជានិស្សិត។ តាំងពីដឹងក្តីមក ខ្ញុំមានបញ្ហា ដោយសារតែខ្ញុំចូលចិត្តហិតផ្សែងមិនថាឡាន ម៉ូតូ ឬថ្នាំលាបឡាននោះទេ និងពិបាកដកដង្ហើម។ ខ្ញុំមិនធ្លាប់ស្វែងរកសេវាព្យាបាលនោះទេ ហើយខ្ញុំក៏មិនមានប្រើប្រាស់ថ្នាំប្រចាំកាយនោះដែរ។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា ខ្ញុំមានជំងឺអ្វី? តើជំងឺនេះ អាចព្យាបាលជាសះស្បើយឬទេ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ?

ចម្លើយ៖ ឆ្លើយតបនឹងសំណួររបស់ប្អូនស្រីពីការចូលចិត្តហិតផ្សែងនេះ ថាជាជំងឺអ្វីនោះ វាគឺជាបញ្ហាមួយដែលខាងក្រុមគ្រូពេទ្យមិនអាចនិយាយបានថាជាជំងឺអ្វីប្រាកដនោះទេ តែអាចបញ្ជាក់បានពីផលវិបាកនៃការហិតផ្សែងពុល ដូចជាពពួកឧស្ម័នកាបូនឌីអុកស៊ីតយូរអង្វែង អាចជាកត្តាមួយជំរុញ និងបង្កឲ្យរលាក ឬប៉ះពាល់ដល់ផ្លូវដង្ហើមរ៉ាំរ៉ៃ។ បន្ថែមពីនេះ វាមិនអាចវាយតម្លៃបានត្រឹមរោគសញ្ញាថា ការរលាកសួតនោះបណ្ដាលមកពីបញ្ហាផ្សែង ឬបញ្ហាពីជំងឺផ្សេងនោះទេ វាទាមទារចាំបាច់ឲ្យមានការធ្វើរោគវិនិច្ឆ័យមួយពិតប្រាកដលើអ្នកជំងឺតាមរយៈការសាកសួរ ត្រួតពិនិត្យ ការថតសួត និងការធ្វើតេស្តផ្សេងៗជាមួយគ្រូពេទ្យឯកទេស ដើម្បីដឹងពីមូលហេតុនៃជំងឺ ទើបអាចប្រើថ្នាំព្យាបាលបានត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្ត្រ។

បកស្រាយដោយ ៖ សាស្ត្រចារ្យវេជ្ជបណ្ឌិត គុយ ណូ ឯកទេសសណ្តំ ជំងឺធ្ងន់ សង្គ្រោះបន្ទាន់ និងជំងឺសួត សព្វថ្ងៃលោកជាវេជ្ជបណ្ឌិតឯកទេសប្រពោធកម្ម សល្យសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាវេជ្ជបណ្ឌិតឯកទេសបម្រើការនៅមន្ទីរសំរាកព្យាបាលអាយ ស៊ី យូ ធ្លាប់បានបណ្តុះបណ្តាលនៅប្រទេសបារាំង និងប៊ែលសិក

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧