ខ្លះៗ ពីស្ថាបនិកនៃគ្លីនិកស្បែកប៊ីស៊ី

()
167
ដោយ : Clinic Community

គ្លីនិកស្បែកប៊ីស៊ីជាមួយនឹងសាខា២ (នៅបឹងកេងកង និងទួលគោក) បានបើកដំណើរការដោយបានរួមចំណែកនូវបញ្ហាស្បែកនៃប្រជាជនកម្ពុជាផ្ទាល់ និងជាតិសាសន៍ដទៃបានយ៉ាងច្រើន។ នៅពីក្រោយភាពជោគជ័យក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ យើងខ្ញុំក៏សូមបង្ហាញនូវជីវប្រវត្តិខ្លះៗនៃស្ថាបនិក ក៏ដូចជាប្រធាននៃគ្លីនិកផ្ទាល់តែម្តង គឺលោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ដែលជាអតីតនិស្សិតផ្នែកវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យសុខាភិបាល ជំនាន់ទី៨។ 

ក្រោយពីបញ្ចប់ការសិក្សា លោកក៏បានបម្រើការងារនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រយៈពេល៦ឆ្នាំ និង ចុះកម្មសិក្សារយៈពេល១ឆ្នាំផ្នែកជំងឺសើស្បែកក្នុងមជ្ឈមណ្ឌលជាតិសើស្បែក និងកាមរោគនៅក្នុងឆ្នាំ១៩៩៨។ ជាមួយបទពិសោធន៍ការងារផ្នែកវេជ្ជសាស្រ្តរបស់លោក លោកក៏បានបន្តនៅនៅគ្លីនិកសើស្បែកកាដាវរយៈពេល២ឆ្នាំ មុននឹងបន្តផ្នែកវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យអន្តរជាតិរយៈពេល៣ឆ្នាំ (ឆ្នាំ២០០០)

បន្ថែមពីលើបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងការសិក្សា និងការងារក្នុងវិស័យនេះនៅក្នុងប្រទេស លោកវេជ្ជបណ្ឌិតក៏បានបញ្ចប់ជំនាញជាច្រើនទាក់ទិននឹងផ្នែកជំងឺស្បែក និងសម្រស់ និងការព្យាបាលប្រឆាំងភាពជ្រីវជ្រួញ ការវះកាត់សម្ផស្សដោយកាំរស្មីឡាស៊ែរ ព្រមទាំងជំនាញពិសេសផ្សេងៗទៀត​ ពីប្រទេសកូរ៉េទីក្រុងសេអ៊ូលផងដែរ។

ជាមួយនឹងបទពិសោធន៍របស់ខ្លួនលោកផ្ទាល់ រួមនឹងការខិតខំប្រឹងប្រែងសេវារបស់វេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកដទៃទៀតនៅក្នុងគ្លីនិក គ្លីនិកស្បែកប៊ីស៊ីបានក្លាយជាគ្លីនិកស្រាយបញ្ហាស្បែក និងសម្រស់មួយដែលបាន និងកំពុងទំនុកចិត្តយ៉ាងមុតមាំពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

សម្រាប់ព័ត៌មានបន្ថែម ៖ គ្លីនិកស្បែក ប៊ីស៊ី

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Lybora Carlos
ដើមដៃខ្ញុំនៅលើស្បែកចេញកន្តួលលើស្បែក ដូច មុនអ៊ីចឹង
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧