ផ្លាស់ប្តូរស្នាមញញឹមរបស់អ្នកតាមវិធី៧យ៉ាង

តើអ្នកដឹងដែរឬទេថាមាត់ធ្មេញរបស់អ្នកមានបញ្ហាអ្វីខ្លះ? សុខភាពមាត់ធ្មេញរបស់អ្នក និងក្រុមគ្រួសារអ្នកពិតជាសំខាន់ណាស់…

ធ្មេញសស្អាត គឺ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់គ្នា ពីព្រោះទន្តបណ្ឌិត នាក់ ភក្ដី ផ្នែកជំនាញទូទៅ នៅពេទ្យធ្មេញ 24–80 បានឲ្យដឹងថាធ្មេញដែលសស្អាតអាចជួយលើកសម្រស់អ្នកឲ្យមើលទៅក្មេងជាងវ័យ និងបង្កើនភាពទាក់ទាញពីក្រសែភ្នែកមនុស្សជុំវិញខ្លួនថែមទៀតផង។

ប្រសិនបើលោកអ្នកចង់ឲ្យមាត់ធ្មេញមានសុខភាពល្អ ធ្មេញសស្អាតគ្រាន់តែអនុវត្តតាមវិធីសាស្រ្តងាយៗ ដូចតទៅ ៖

ត្រូវដុសធ្មេញរៀងរាល់ក្រោយទទួលទានអាហាររួច
ការដុសសម្អាតធ្មេញដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លុយអរជួយឲ្យធ្មេញរឹងមាំ សម្អាតកម្ទេចចំណីអាហារដែលដក់ជាប់ធ្មេញ កម្ចាត់បាក់តេរី និងជួយឲ្យលោកអ្នកមានខ្យល់ដង្ហើមស្រស់ថ្លា(មិនធុំក្លិនមាត់)។ បន្ថែមពីលើនេះទៀត គឺការដុសសម្អាតគល់អណ្តាត។

ប្រើអំបោះទាក់ធ្មេញ
សម្អាតចន្លោះធ្មេញជាមួយអំបោះទាក់ធ្មេញ វាជួយកម្ចាត់បាក់តេរី ទាញយកកម្ទេចចំណីជាប់នៅចន្លោះធ្មេញដែលច្រាសដុសធ្មេញមួយចំនួនមិនអាចដុសបានស្អាត។

ប្រើទឹកខ្ពុរមាត់
មុននឹងអ្នកសម្រេចចិត្តទិញផលិតផលសម្រាប់ថែទាំសុខភាពមាត់ធ្មេញ ត្រូវតែពិនិត្យមើលតែមដែលមានបិទនៅលើផលិតផលបញ្ជាក់ពីការទទួលស្គាល់ពីសមាគមទន្តពេទ្យអាមេរិក ឬអឺរ៉ុប ដើម្បីធានានូវសុវត្ថិភាព និងប្រសិទ្ធិភាព។ ការប្រើប្រាស់ទឹកខ្ពុរមាត់គួរជ្រើសរើសផលិតផលដែលគ្មានជាតិអាល់កុលនោះ បញ្ហាក្លិនមាត់របស់អ្នកនឹង អាចកាតបន្ថយបានច្រើន។

តាមដានសុខភាពមាត់ធ្មេញ
សូមមកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្តង ដើម្បីឲ្យទន្តបណ្ឌិតពិនិត្យពីដំណើរការនៃដំណុះធ្មេញ រោគពុកធ្មេញ និងទទួលបានការព្យាបាលទាន់ពេលវេលា។ ទន្តបណ្ឌិតនឹងជួយដោះស្រាយរកវិធីព្យាបាល ប្រសិនបើ អ្នកសង្កេតឃើញថាមានចេញឈាមនៅពេលអ្នកដុសធ្មេញ អញ្ចាញធ្មេញហើមប៉ោង ឬហូរខ្ទុះនៅអញ្ចាញធ្មេញ ស្រៀវធ្មេញរាល់ពេលទទួលភេសជ្ជៈត្រជាក់ ឬក្តៅខ្លាំង។

របបអាហារ
ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អប្រសើរ អ្នកគួរជៀសវាងអាហារ ដូចជា អាហារបំពង កាត់បន្ថយចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង អាហារមានជាតិអាស៊ីតខ្ពស់ និងប្រភេទអាហារកញ្ចប់។ អ្នកគួរតែញ៉ាំអាហារស្រស់ៗដូចជាបន្លែ និងផ្លែឈើឲ្យបានច្រើន។

កុំជក់បារី
អាហារមួយចំនួនអាចជួយកម្ចាត់បាក់តេរី និងធ្វើឲ្យធ្មេញរបស់អ្នកស ភ្លឺ រលោងដោយធម្មជាតិ។ អ្នកគួរតែកាត់បន្ថយការជក់បារី ព្រោះសារធាតុគីមីដែលមានក្នុងបារីបានធ្វើឲ្យធ្មេញខូចខាតយ៉ាងខ្លាំង និងមានខ្យល់
ដង្ហើមមិនល្អ។

ការព្យាបាល
នៅពេទ្យធ្មេញ 24–80 យើងបានផ្តល់នូវសេវាកម្មជាច្រើនជូនដល់អតិថិជន ដូចខាងក្រោម៖
-ផ្នែកសោភ័ណភាពធ្មេញ ៖ គឺការព្យាបាលគ្នេញដែលប្រែពណ៌ មានស្នាមប្រេះ ឬក៏បែកធំតែនៅមានសុខភាពល្អគឺអាចត្រូវបានសង្រ្គោះដោយពុំចាំបាច់ធ្វើឲ្យប៉ះពាល់ដល់សរសៃធ្មេញទេ។

វិធីព្យាបាលពីរយ៉ាងដែលពេញនិយមជាងគេ គឺការធ្វើធ្មេញឲ្យស និងការបិទបន្ទះធ្មេញដែលហៅថា «ធ្មេញវីនៀ» (Veneers)។ ការធ្វើធ្មេញឲ្យស គឺជាវិធីដ៏សាមញ្ញហើយរហ័ស ដើម្បីបង្កើនស្នាមញញឹមរបស់លោកអ្នក។
-ផ្នែកទន្តសាស្ត្រស្ថាបនាធ្មេញឡើងវិញ ៖ គឺជាការប៉ះឡើងវិញ ឬជាការដាក់ធ្មេញសិប្បនិម្មិតលើធ្មេញធម្មជាតិរបស់លោកអ្នកដែលបាត់បង់។
-ផ្នែកពត់តម្រង់ធ្មេញ ៖ ទន្តបណ្ឌិតផ្នែកពត់តម្រង់ធ្មេញនៅពេទ្យធ្មេញ 24–80 នឹងផ្តល់នូវរោគវិនិច្ឆ័យ និងគម្រោងព្យាបាលដ៏ប្រសើរមួយសមស្របទៅតាមស្ថានភាពរបស់អ្នកជំងឺម្នាក់ៗ។

ពួកគាត់នឹងផ្តល់ស្នាមញញឹមដែលអ្នកចង់បានដោយប្រើបច្ចេកវិទ្យាចុងក្រោយក្នុងការព្យាបាល ផ្តល់នូវជម្រើសដង្កៀបពត់តម្រង់ធ្មេញ (Braces) ជាលោហៈ ឬសេរ៉ាមិក (ពណ៌សដូចធ្មេញ) ឧបករណ៍ដោះដាក់ ដើម្បីពត់តម្រង់ធ្មេញ ព្រមទាំងឧបករណ៍ការពារកុំឲ្យធ្មេញដើរត្រលប់ទៅសភាពដើមវិញ ក្រោយពេលពត់ធ្មេញរួច។

ពីព្រោះស្នាមញញឹម ជាមន្តស្នេហ៍ដែលនរណាក៏អាចបញ្ចេញបាន បើសុខភាពមាត់ធ្មេញស្រស់ស្អាត និងរឹងមាំ...ដូចនេះហើយ កុំព្រងើយកន្តើយក្នុងការថែទាំវាជាប្រចាំណា៎!!!

©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


មតិយោបល់