អារម្មណ៍ពេលចុះស្តារដំបូង...អារម្មណ៍ពេលសង្រ្គោះជីវិតទីមួយ...

(6)
542
ដោយ : Kyranai Yuk

នៅចាំថ្ងៃទីំមួយពេលចុះស្តារនៅពេទ្យទេ? តើមានអារម្មណ៍បែបណាដែរ? តើមានអ្វីខ្លះគួរឲ្យចងចាំក្នុងថ្ងៃនោះទេ? 

ដោយសារតែមិនបានរៀនពេទ្យដូចគេ ទើបមិនបានដឹងអារម្មណ៍ពេលចុះស្តារម្តងៗបែបណា...តែក៏មានបងប្រុសជាពេទ្យ និងមានIdol ជានិស្សិតពេទ្យជាច្រើនរូបដែរ...ហើយម្នាក់ក្នុងចំណោមនោះ  តាមដែលបានដឹង គឺ គេជានិស្សិតវេជ្ជសាស្រ្តមួយរូប ហើយរៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) អ្វីដែលសំខាន់ រាល់ថ្ងៃក៏កំពុងធ្វើការគ្លីនិករបស់ប៉ាគេដែរ។ 

ឈ្មោះជាគេ គឺ វុឌ្ឍី រ័ត្នវីរីយ៉ា មិនត្រឹមតែក្មេងហើយស្អាត ថែមទាំងឆ្លាតហើយពូកែទៀត។ បានឃើញStatus អំពីការជួយសង្រ្គោះជីវិតទីមួយរបស់គេ នៅលើហ្វេសប៊ុក ហើយគ្រាន់តែអាន ក៏គិតថា so touching...អត្ថន័យខ្លឹមសារទាំងស្រុងមានដូចខាងក្រោម ៖

«លើកទី១ ! ជីវិតទី១ដែលបានជួយសង្រ្គោះ !
First Time ! First Life Saving !

លើកទី១ ដែលក្រោកពីគេងមុនម៉ោង5:30 ដោយគ្មាននាឡិការោទ៍ គ្មាននរណាម្នាក់ដាស់ 

មិនបានលុបមុខ មិនបានសិតសក់ ហើយចេញមកជួបមុខគេឯងជាសាធារណៈ 

គ្រាន់តែចេញមកភ្លាម បុរសម្នាក់បានស្ទុះមកហៅទាំងស្លន់ស្លោរថាកូនគាត់បាត់ដង្ហើម 

ភ័យផង ខ្លាចបាត់បង់ជីវិតគាត់ផង ខ្ញុំក៏រត់ចូលទៅឃើញថាទារកម្នាក់កើតមិនគ្រប់ខែ មានទម្ងន់តែ1.5kg នៅរឹងស្ងៀមមិនកម្រើក ហើយមិនដកដង្ហើម មានខ្លួនស្លេកស្លាំង លឿងល្អូក 

ខ្ញុំក៏សម្រេចចិត្តធ្វើការសង្រ្គោះបឋម ធ្វើហើយធ្វើទៀត ទីបំផុតគាត់ក៏ចាប់ផ្តើមដកដង្ហើមវិញ បើកភ្នែក កម្រើកដៃជើង ហើយខ្លួនក៏ត្រឡប់មកពណ៌ធម្មតាវិញ 

វាអាចជារឿងធម្មតាសម្រាប់អ្នកដទៃ អាចថាគ្មានអីអស្ចារ្យ ក៏មិនស្មើនឹងគ្រូពេទ្យផ្សេងៗដែលធ្លាប់ជួយជីវិតមនុស្សជាច្រើនដែរ

ប៉ុន្តែខ្ញុំនៅរំភើបចិត្តមិនទាន់បាត់នៅឡើយទេ 

ស្ទើរតែស្រក់ទឹកភ្នែកពេលឃើញគាត់ដកដង្ហើមមកធម្មតាវិញ 

យ៉ាងណាក៏វាជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ទោះបីជាពីមុនធ្លាប់ចុះទៅជួយព្យាបាលជំងឺ និងផ្តល់ថ្នាំឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ តែនេះគឺសង្រ្គោះបន្ទាន់ភ្លាមៗ វាជាលើកទី1របស់ខ្ញុំ 

ពេលវេលាមួយនាទីៗពិតជាសំខាន់ណាស់សម្រាប់ជីវិតមនុស្ស
អរគុណខ្លាំងៗដល់លោកគ្រូអ្នកគ្រូចំពោះចំណេះដឹង 

 #សុភ័ក្រវឌ្ឍនា 
#18thAugust2017 I'll never forget you !»

មិនដឹងថាអ្នកមានអនុស្សាវរិ័យ៍បែបណានៅពេលចុះស្តារដំបូងៗ...តែសង្ឃឹមថា វាជាការចងចាំដ៏ល្អមួយសម្រាប់គ្រប៉គ្នាទៅចុះ...

ប្រសិនបើចង់ចែករំលែកដែរនោះ អាចធ្វើបានដោយចុចត្រង់នេះ បង្កើតអត្ថបទផ្ទាល់ខ្លួន

Photo Credit : RathViriya Vuthy

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧