ដំបៅក្រពះនិងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal)

I. និយមន័យ 
ដំបៅក្រពះ និងពោះវៀនតូចជាប់ក្រពះ (Ulcère gastro duodénal :UGD)ជាដំបៅស៊ីរូងទៅលើភ្នាសរបស់ក្រពះ ឬក៏ពោះវៀនតូចជាប់ក្រពះ (Couche muqueuse-Couche musculeuse ) ដំបៅទាំងនេះកើតលើមនុស្សគ្រប់វ័យអាយុភាគច្រើនចាប់ពី40ឆ្នាំលើងទៅ ជាពិសេសកើតលើបុរសច្រើនជាងស្រី(3M/1F) 

II. កត្តាបង្កហេតុ
1. មេរោគ (Helicobacter pylori : HP)
2. ថ្នាំពេទ្យជាពិសេសថ្នាំបំបាត់ការឈឺចាប់(AINS) 8-20%
3. ស្រេ្ទស(Stress)កំពុងតែជជែកគ្នានៅឡើយរវាងគ្រូពេទ្យឯកទេស និង គ្រូពេទ្យឯកទេស 
4. ការជក់បារីជាកត្តាជំរុញ
5. ផឹកស្រាជាមូហេតុពុំទាន់មានការយល់ស្របគ្នា

III. ការធ្វើរោគវិនិច្ឆ័យ
ការសាកសួរ និងពិនិត្យលើអ្នកជំងឺដំបៅក្រពះបង្ហាញថាមានសញ្ញាច្បាស់លាស់ (50%) គឺជាការឈឺចុកចាប់របៀបជារមួលនៅតំបន់ចុងដង្ហើម មានលក្ខណះរ៉ាំរ៉ៃកើតរាល់ពេលមុនការហូបបាយហើយធូរស្រាលបន្ទាប់ពីបរិភោគអាហាររួច។

ដើម្បីបញ្ជាក់រោគវិនិច្ឆ័យអោយកាន់តែច្បាស់គឺត្រូវធ្វើការឆ្លុះ ក្រពះ និងពោះវៀនតូចជាប់ក្រពះ(Fibroscopie ŒsoGastroDuodenale:FOGD) និងយកសាច់ក្រពះ ទៅវិភាគ។

IV. ផលវិបាកនៃជំងឺ
1. ការហូរឈាមចេញពីដំបៅដែលបណ្តាលមានការក្អួតឈាមឬក៏ លាមកពណ៌ខ្មៅ 
2. ការធ្លាយក្រពះ​ ឬក៏ពោះវៀនតូចជាប់ក្រពះ
3. ការស្ទះចំណីអាហារបញ្ជូនពីក្រពះទៅពោះវៀនតូចជាប់នឹងក្រពះ
4. បង្កឲ្យទៅជាដំបៅមហារីក។

V. ការព្យាបាល
1. ព្យាបាលដោយថ្នាំលេបរយះពេល 1ខែទៅ2ខែ ព្រមទាំងបរិភោគអាហារអោយមានអនាម័យទៀងពេលជៀសវាងការប្រើថ្នាំផ្តេសផ្តាសដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ 
2. ព្យាបាលដោយការវះកាត់ចំពោះភាពធ្ងន់ធ្ងររបស់ដំបៅខ្លាំងពេកដូចជាការធ្លាយ ការស្ទះ ឬក៏មហារីកក្រពះជាដើម។

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧