[មែនក៏អី?] ការប្រើស្មាតហ្វូន ឬថេប្លេតអាចធ្វើឲ្យអ្នកធាត់បាន

()
194
ដោយ : Editor

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា «ការប្រើប្រាស់កុំព្យូទ័រ ឬស្មាតហ្វូននៅពេលយប់អាចបណ្តាលឲ្យយើងឡើងទម្ងន់ ដែលបានរកឃើញពីទំនាក់ទំនងមួយរវាងពន្លឺពណ៌ខៀវ (Blue Light) ដែលត្រូវបានបញ្ចេញដោយស្មាតហ្វូននិងថេប្លេត និងការកើនឡើងនៃការឃ្លាន»។ ការសិក្សាបានរកឃើញថា ការប៉ះពាល់ទៅនឹងពន្លឺអាចបង្កើនកម្រិតនៃការស្រេកឃ្លានជាច្រើនម៉ោង ហើយថែមទាំងបង្កើនកម្រិតនៃការឃ្លានបន្ទាប់ពីការទទួលទានអាហារទៀតផង។

លទ្ធផលនៃការសិក្សានៅសហរដ្ឋអាមេរិកបានបង្ហាញពី ការប្រៀបធៀបមួយរវាងការប៉ះពាល់នឹងពន្លឺពណ៌ខៀវ និងពន្លឺពណ៌លឿង(Dim Light)ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃការឃ្លានដែលបានចាប់ផ្តើម 15 នាទីបន្ទាប់ពីបានប៉ះពាល់នឹងពន្លឺនោះហើយវានឹងនៅតែបន្តមានវត្តមានរហូតដល់ជិតពីរម៉ោងបន្ទាប់ពីការទទួលទានអាហារ។

ការប៉ះពាល់នឹងពន្លឺពណ៌ខៀវត្រូវបានគេបង្ហាញផងដែរថាវាអាចធ្វើឲ្យមានការថយចុះភាពងងុយគេងនៅពេលល្ងាចហើយបង្កើនហានិភ័យនៃការគេងមិនលក់។

សហនិពន្ធអ្នកស្រាវជ្រាវ Ivy Cheung មកពីសាកលវិទ្យាល័យ Northwestern ក្នុងទីក្រុង Chicago បាននិយាយថា «ការប៉ះពាល់នឹងពន្លឺពណ៌ខៀវក្នុងរយៈពេល 3 ម៉ោងនៅពេលល្ងាចអាចបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការឃ្លាន និងមេតាបូលីសជាតិស្ករក្នុងរាងកាយយើង»។ ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រមួយឈ្មោះថា Sleep និងត្រូវបានគេធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ Associated Professional Sleep Societies នៅ Minneapolis។ អ្នកដែលបានចូលរួមក្នុងការសិក្សានេះមានមនុស្សពេញវ័យចំនួន 10 នាក់ដែលទទួលបានការគេង និងទទួលទានអាហារមួយទៀងទាត់ ហើយពួកគេទទួលបានអាហារដែលមានជាតិកាបូអ៊ីដ្រាតដូចគ្នា។

ពួកគេបានបញ្ចប់ការសាកល្បងរយៈពេល៤ថ្ងៃជាមួយនឹងពន្លឺពណ៌លឿង ដែលពួកគេបានប៉ះពាល់នឹងពន្លឺនេះតិចជាង 20 Lux (Lux គឺជាខ្នាតសម្រាប់គណនាចំនួនពន្លឺដែលត្រូវបានផលិត) ក្នុងអំឡុងពេល 16 ម៉ោង និងតិចជាង 3 Lux ក្នុងអំឡុងពេល 8 ម៉ោងនៃការគេង។ នៅថ្ងៃទីបី ពួកគេបានប៉ះពាល់នឹងពន្លឺ 260 Lux ក្នុងរយៈពេល 3 ម៉ោង ហើយពន្លឺពណ៌ខៀវបានចាប់ផ្តើមក្នុងរយៈ 10.5 ម៉ោងបន្ទាប់ពីពួកគេបានភ្ញាក់ពីគេង បន្ទាប់មកគេបានប្រៀបធៀបផលប៉ះពាល់របស់វាទៅនឹងការប៉ះពាល់ពន្លឺពណ៌លឿងនៅថ្ងៃទីពីរ។

កញ្ញា Cheung បាននិយាយថាវាទាមទារឲ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់ឲ្យបានអំពីយន្តការនៃសកម្មភាពដែលជាប់ពាក់ព័ន្ធនៅក្នុងទំនាក់ទំនងរវាងការប៉ះពាល់នឹងពន្លឺ ការឃ្លាន និងមេតាបូលីស។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧