Everjobs បង្ហាញជំនាញមួយចំនួនដែលទាមទារក្នុងតួនាទីគ្រប់គ្រងនៅកម្ពុជា

(3)
106
ដោយ : Editor

ភ្នំពេញ, ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៧ - everjobs.com.kh,ដែលជាគេហទំព័រការងារដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយទិន្នន័យដែលបង្ហាញពីជំនាញមួយចំនួនដែលត្រូវបានជ្រើសរើសច្រើនបំផុតនៅក្នុងមុខតំណែងផ្នែកគ្រប់គ្រងនៅក្នុងប្រទេស កម្ពុជាយើង។           ក្រុមហ៊ុនការងារអនឡាញបានចេញផ្សាយនូវក្រាហ្វិចទិន្នន័យបន្ទាប់ពីបានយកចិត្តទុកដាក់សង្កេតយ៉ាងខ្លាំងចំពោះ តួនាទីផ្នែកគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ 

ទិន្នន័យដែលប្រមូលបានពីការពិពណ៌តួនាទីការងារក្នុងផ្នែកគ្រប់គ្រង ជាង២៥០០មុខតំណែងដែលបានចុះផ្សាយនៅលើវេបសាយរបស់ everjobs.com.kh   បានបង្ហាញពីជំនាញសមត្ថភាពមួយចំនួនដែលត្រូវបានទាមទារច្រើនបំផុតនៅពេលដែលនិយោជក ធ្វើការជ្រើសរើសបុគ្គលិកចូលធ្វើការក្នុងផ្នែកគ្រប់គ្រង។ Divotsna Jangir ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ everjobs.com.kh បានមានប្រសាសន៍ថា “ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងអាចប្រមូលផ្តុំ និងវិភាគទិន្នន័យដែលបង្ហាញអំពីការយល់ឃើញអំពីទីផ្សារការងារសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានសង្កេតឃើញថាជំនាញក្នុងផ្នែកគ្រប់គ្រងបានក្លាយជាប្រភេទការងារដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី everjobs បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០១៥ ដែលទាក់ទាញបេក្ខភាពបានជិត ៧០០០នាក់ក្នុងរយៈពេលពីរឆ្នាំមកនេះ។ យើងក៏បានមើលឃើញថាជំនាញនេះបានក្លាយជាប្រភេទមុខតំណែងការងារកំពូលដែលផ្តល់ជូននូវចំនួនឱកាសការងារច្រើនបំផុតនៅកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីពេលនោះមក ”។

បន្ទាប់ពីការវិភាគលើជំនាញរាប់រយដែលបានលើកឡើងនៅលើការពិពណ៌នាអំពីឱកាសការងារក្នុងផ្នែកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា everjobs អាចកំណត់អត្តសញ្ញាណនៃគន្លឹះសំខាន់ៗ នៃជំនាញចម្បង និងជំនាញក្នុងការទំនាក់ទំនងដែលក្រុមហ៊ុននីមួយៗតែងមានបំណងក្នុងការស្វែងរកអ្នកគ្រប់គ្រងល្អ។ 

យើងទាំងអស់គ្នាបានដឹងថា 'ការធ្វើផែនការ' គឺជាជំនាញចម្បងដែលចាំបាច់បំផុតនៅពេលស្វែងរកបេក្ខជនល្អឥតខ្ចោះសម្រាប់មុខតំណែងគ្រប់គ្រង។ ជំនាញនេះត្រូវបានលើកឡើងនៅក្នុងឱកាសការងារចំនួន ២៣% នៃប្រភេទការងារទាំងអស់ក្នុងផ្នែកគ្រប់គ្រងដែលបានចុះផ្សាយនៅលើវេបសាយ everjobs.com.kh ។ ប្រភេទការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវសំខាន់ៗរួមមានសមត្ថភាពក្នុងការព្យាករណ៍ក៏ដូចជាការបង្កើត និងថែទាំដំណើរការនៅក្នុងអង្គការមួយឱ្យបានរលូនល្អ។ ជំនាញទាំងនោះក៏ត្រូវបានអនុវត្តអមដោយសមត្ថភាពក្នុងការធ្វើជាអ្នកជំនាញផ្នែកលក់ និងទីផ្សារអាជីពផងដែរ។ 

ដោយបានបង្ហាញនូវតំរូវការនៃជំនាញបច្ចេកទេសខ្លះៗនោះ ការសិក្សានេះបានធ្វើចំណាត់ថ្នាក់ការគ្រប់គ្រងថវិកា ការប្រតិបត្តិការនិងការអភិវឌ្ឍន៍ការងារ ជាតម្រូវការដែលអ្នកជំនាញចង់បានក្នុងការពង្រឹងជំនាញនៃមុខតំណែងអ្នកគ្រប់គ្រងដូចគ្នាដែរ។

ប្រភេទជំនាញចុងក្រោយបង្អស់ដែលបានលើកឡើងក្នុងក្រាហ្វិចទិន្នន័យរបស់ everjobsគឺ "ជំនាញទន់" ដែលអាចត្រូវបានចាត់ទុកថាជាគុណសម្បត្តិផ្ទាល់ខ្លួនដែលអ្នកស្វែងរកការងារទាំងអស់ត្រូវតែមានដើម្បីទទួលបានជោគជ័យក្នុងអាជីពការងាររបស់ខ្លួន។ everjobs អាចកំណត់បានថា ការទទួលខុសត្រូវ ប្រសិទ្ធភាពការងារ វិន័យ ការជម្រុញទឹកចិត្តខ្លួនឯង និងជំនាញទំនាក់ទំនង គឺជាជំនាញដែលមិនអាចខ្វះបានក្នុងការបំពេញតួនាទីគ្រប់គ្រង។ 

ជាមួយនឹងបេក្ខភាពជិត ៧០០០នាក់ សម្រាប់មុខតំណែងដែលបានជ្រើសរើសចំនួន ១៩០០កន្លែង សម្រាប់តួនាទីផ្នែកគ្រប់គ្រងនៅលើវេបសាយរបស់ everjobs.com.kh ប្រភេទការងារនីមួយៗគឺមានការពេញនិយមក្នុងចំណោមអ្នកស្វែងរកការងារធ្វើ។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខតំណែងអ្នកគ្រប់គ្រងក៏ដោយ everjobs ជឿជាក់ថាវាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្វែងរកការងារដែលត្រូវដឹងអំពីជំនាញដែលពួកគេត្រូវការដើម្បីអាចទទួលបានការងារក្នុងក្ដីស្រមៃរបស់ពួកគេ។ ក្រុមហ៊ុនការងារតាមអនឡាញបានវិភាគ និងធ្វើចំណាត់ថ្នាក់ទិន្នន័យរបស់វាទៅក្នុងប្រភេទមូលដ្ឋានជំនាញចំនួនបីគឺ ជំនាញចម្បង ជំនាញវិធីសាស្ត្រ និងជំនាញក្នុងការទំនាក់ទំនង។ 

 អំពី everjobs Cambodia
everjobs.com.kh គេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារថ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់ ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំនេះដឹងនិងបទពិសោធន៍របស់ពួកគេ។

អំពី everjobs
everjobs ជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំណើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។

អំពី APACIG
ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធឺណេតផ្សេងទៀត វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធឺណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។

ទំនាក់ទំនង៖
Helene Banet (Marketing & PR Manager)
ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥
អ៊ីម៉ែល៖ helene.banet@everjobs.com.kh

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧