[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
363
ដោយ : Clinic Community

ជាទូទៅ រយៈពេលជាមធ្យមនៃការពរពោះមាន២៦៦ថ្ងៃ ឬ៣៨សប្ដាហ៍មុននឹងសម្រាល ដែលការកំណត់ពេលសម្រាលចាប់រាប់ពីថ្ងៃទី១នៃវដូវចុងក្រោយនៃរដូវរបស់មនុស្សស្រីជាម្ដាយ។ សម្រាប់អំឡុងពេលនេះ គ្រូពេទ្យជំនាញបានធ្វើការបែងចែកជា៣ត្រីមាស ដែលក្នុងមួយត្រីមាសមានរយៈពេល៣ខែ។ ទន្ទឹមនឹងគ្នានេះដែរ គាត់ក៏បានរៀបរាប់ប្រាប់ពីដំណើរលូតលាស់របស់ទារក និងអារម្មណ៏របស់ម្ដាយក្នុងអំឡុងពេលពរពោះ ព្រមទាំងប្រការដែលអ្នកគួរតែធ្វើ និងសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវការ ដើម្បីឲ្យអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អផងដែរ។ 

សម្រាប់៤សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ តើនឹងមានចំណុចអ្វីខ្លះគួរឲ្យកត់សម្គាល់ និងយល់ដឹង?

សប្ដាហ៍ទី១-៣៖ ពងបានបំបែកដោយទឹកកាម ហើយកោសិកាបានផ្ដុំបញ្ចូលគ្នាដែលភាសាបច្ចេកទេសហៅថា blastocyst ។ វាមានទំហំប៉ុនក្បាលម្ជុលលប៉ុណ្ណោះ តែធ្វើការលូតលាស់លឿន។ ស្រទាប់កោសិកាបី ចាប់ផ្ដើមវិវឌ្ឍដែលវានឹងអាចចាប់បំបែកចេញជាអវៈយវៈផ្សេងៗនៃរាងកាយមនុស្សមួយ រួមទាំងគ្រោងឆ្អឹងប្រព័ន្ធប្រសាទ ខួរក្បាល សួត និងក្រលៀន។ កោសិកា plancenta ជាកោសិកាដែលត្រូវតែវិវឌ្ឍក្នុងអំឡុងពេលនេះ ព្រោះជាប្រជុំនៃជាលិកាដែលផ្ដល់អុកស៊ីសែន និងសាធាតុចិញ្ចឹមសម្រាប់ទារក ហើយក៏ជាអ្នកដឹកជញ្ចូនកាកសំណល់ចេញពីរាងកាយទារកតាមរយៈរាងកាយទារកដែរ។ ទោះជាយ៉ាងណា¬ វាមិនអាចទាន់ដំណើរការអ្វីបាននោះទេ រហូតវាបានផ្ដុំខ្លួនឯងពេញលេញឲ្យក្លាយជាគភ៌ក្នុងសប្ដាហ៍ទី13-14។ ចំពោះការប្រែប្រួលខាងលើនេះនឹងចាប់ផ្ដើមកើតឡើង មុនពេលដែលអ្នកដឹងថារដូវត្រូវបានផ្អាកទៅវិញ។

សប្ដាហ៍ទី៤ ៖ អ្នកប្រហែលជាអ្នកមានអារម្មណ៍ខុសពីធម្មតា ប៉ុន្តែវានៅតែជាពេលវេលាលឿនពេកដែលអ្នកអាចកត់សម្គាល់ថាមានការផ្លាស់ប្ដូរនៅក្នុងរាងកាយរបស់អ្នក។ ពេលនេះ មានការកកើតឆ្នុកនៃទឹករំអិលនៅកស្បូនសម្រាប់បិទស្បូនកុំឲ្យមានជំងឺឆ្លងផ្សេងៗចូលបាន។ ក្នុងសប្តាហ៍នេះ ទារកមានបណ្ដោយប្រហែល២មីលីម៉ែត្រ និងមានទម្ងន់តិចជាង១ក្រាម ហើយចង្វាក់បេះដូងក៏ចាប់ផ្ដើមដំណើរការហើយដែរ។

នៅមានអត្ថបទបន្ត…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 1 មតិយោបល់
Vorn To Vorn
ហេតុអ្វីអក្សរលោដៃ​ លោតជើងពិបាកអានណាស់
Admin
អធ្យាស្រ័យ បងប្រើ iOS ឬ​ Android ដែរ? ក្រុមការងារយើងខ្ញំុនឹងព្យាយាមដេាះស្រាយបញ្ហានេះក្នុងពេលឆាប់ៗនេះ

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧