[វីដេអូ] សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផ្ញើសារជូនពរ និងរង់ចាំស្វាគមន៍និស្សិតជំនាន់ថ្មី

()
1740
ដោយ : Clinic Community

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ទើបតែត្រូវបានបញ្ចប់ ហើយក៏ជារយៈពេលដែលសិស្សបានប្រលងហើយត្រៀមរង់ចាំមើលលទ្ធផលនៃការប្រលងរបស់ខ្លួនដែរ។ ប្រាកដណាស់ ក្នុងចំណោមបេក្ខភាពដែលបានប្រលងក្នុងឆ្នាំនេះ នឹងមានបេក្ខភាពមួយចំនួនដែលស្រលាញ់ និងមានបំណងចូលសិក្សាផ្នែកសុខាភិបាល ជាពិសេស គឺក្លាយជានិស្សិតមួយរូបនៃសាកលវិទ្យាសាស្រ្តសុខាភិបាល ហើយប្រាកដជាកំពុងទន្ទឹងរង់ចាំទទួលព័ត៌មានផ្សេងៗនៃការសិក្សា ក៏ដូចជាប្រលងចូលសិក្សានៅសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួនដែរ។ 

ដើម្បីជាការលើកទឹកចិត្តដល់សិស្សដែលបានបញ្ចប់ការប្រលងរបស់ខ្លួនថ្មីៗនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក៏បានដាក់បង្ហោះនូវវីដេអូ តែមានអត្ថន័យនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានបង្ហាញនូវពាក្យជូនពរដល់បេក្ខភាពប្រលង ព្រមទាំងសារខ្លីតែខ្លឹមនៃការរង់ចាំទទួលស្វាគមន៍និស្សិតជំនាន់ថ្មីមកកាន់សាកលវិទ្យាល័យផងដែរ។ 

អ្វីដែលពិសេសជាងគេនោះ គឺឃ្លាចុងក្រោយគេបង្អស់ ដែលបង្កប់នូវភាពផ្អែមល្អែម «ពីអនាគតសាកលវិទ្យាល័យរបស់អ្នក»

ប្រភព ៖ ទំព័រហ្វេសប៊ុក University of Health Sciences

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧