តើគួរចាប់ផ្តើមអាជីវកម្មតែមួយឬ​ចម្រុះគ្នា?

303
ដោយ : Editor

សំបុត្រចូលរួម:

ម៉ោងចាប់ផ្តើម:

ម៉ោងបញ្ចប់:

ថ្ងៃចាប់ផ្តើម:: 27 Mar ,2017

ថ្ងៃបញ្ចប់:: 27 Mar ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: Park Cafe Trasak Paem

បានរៀបចំដោយ:: Park Cafe


ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up មួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើនរបស់ខ្លួនក្នុងពេលអាជីវកម្មនោះប្រែក្លាយកាន់តែធំឡើង។ នោះដែលធ្វើអោយក្រុមហ៊ុនចាប់ផ្តើមគិតពីយុទ្ធសាស្រ្តអនាគតទីផ្សាររបស់ខ្លួនថាគួរតែពង្រឹងក្នុង Focused Model or Diversification Model។ ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងថាតើអ្នករកស៊ីគួរបង្កើតអាជីវកម្មខ្លួនអោយបានច្រើនក្នុងចំរុះវិស័យ ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយ?  ដើម្បីបកស្រាយនូវចំងល់ទាំងនេះ ទើបក្នុងខែមីនានេះផាកកាហ្វេ សហការណ៍ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ មានការគាំទ្រពី CIC, JCI, YEAC និងបណ្តាលស្ថាប័នធំៗដែលបានចូលរួមឧបត្ថម្ភមួយចំនួនទៀត រៀបចំការសន្ទនាអំពីប្រធានបទនេះឡើង។

ក្នុងការចាប់ផ្តើមការសន្ទនាក្នុងខែមីនានេះ យើងមានកត្តិយសទទួលការចូលរួមពីលោក ឌិន សុមេធារិទ្ធ ស្ថាបនិក និងនាយកប្រតិបត្តិនៃ The Frangipani Villa Hotels Group ដែលមានសណ្ឋាគារចំនួន ៨ នៅខេត្ត សៀមរៀប និងរាជធានី ភ្នំពេញ។ ចំនែកឯវាគ្មិនយើងម្នាក់ទៀតគឺលោក លឹម សុជាតិ នាយកប្រតិបត្តិនៃក្រុមហ៊ុន Laksmi Prime Investment ដែលលោកមានបទពិសោធន៏យ៉ាងច្រើនក្នុងវិស័យវិនិយោគ។  

លោកអ្នកប្រាកដជាចង់ដឺងថាអ្វីដែលហៅថា Focus Business Model និង Diversification Business Model ដើម្បីចង់ដឹងថាតើអ្នកអាជីវកម្មគួរជ្រើសរើសមួយណា ហើយវាមានសារសំខាន់អ្វីខ្លះសម្រាប់អាជីវកម្មនីមួយៗ។

ស្វែងយល់កាន់តែស៊ីជំរៅនូវចំនុចសំខាន់ខាងលើដើម្បីអាជីវកម្មរបស់លោកអ្នក សូមកុំភ្លេចជួបជាមួយពួកគាត់ទាំងអស់គ្នា នៅថ្ងៃទី ២៧ មីនានេះ នៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម ចាប់ពីម៉ោង ០៥ ៣០នាទីល្ងាចតទៅ។ បើចង់សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។

 

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧