យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល-ស្អូច សម្រាប់អាយុចាប់ពី ៦ខែ ដល់ ៥៩ខែ (ដំណាក់កាលទី១)

345
ដោយ : Editor

សំបុត្រចូលរួម:

ម៉ោងចាប់ផ្តើម:

ម៉ោងបញ្ចប់:

ថ្ងៃចាប់ផ្តើម:: 27 Mar ,2017

ថ្ងៃបញ្ចប់:: 03 Apr ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: ភូមិ/សង្កាត់/ខណ្ឌ និងគ្រប់ទីតាំងសាលាមត្តេយ្យទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស

បានរៀបចំដោយ:: សហការដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារកក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ GAVI


មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាមាតាបីតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនអាយុចាប់ពី ៦ខែ ដល់ ៥៩ខែ (ក្រោម៥ឆ្នាំ) ឲ្យបានជ្រាបថា៖

ដើម្បីទប់ស្កាត់ការរាតត្បាតជាថ្មីនៃជំងឺកញ្រ្ជឹល និងដើម្បីអនុវត្តយុទ្ធសាស្រ្តលុបបំបាត់ជំងឺស្អូចនៅព្រះរាជាណាចក្រកម្ពុជា កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារកក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ GAVI នឹងរៀបចំចុះយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល-ស្អូច (ផ្តល់វ៉ាក់សាំងការពារជំងឺ) ដល់កុមារដែលមានអាយុចាប់ពី ៦ខែ ដល់ ៥៩ខែ (ក្រោម៥ឆ្នាំ) នៅតាមភូមិ/សង្កាត់/ខណ្ឌ និងគ្រប់ទីតាំងសាលាមត្តេយ្យទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស ចាប់ពីខែ មីនា ដល់ខែឧសភា ដោយចែកចេញជាពីរដំណាក់កាល៖
•ដំណាក់កាលទី ១៖ ចាប់ពីថ្ងៃទី ២៧ខែមីនា ដល់ថ្ងៃទី ៣ខែមេសា ឆ្នាំ ២០១៧ (១៤ រាជធានី-ខេត្ត)។
•ដំណាក់កាលទី ២៖ ចាប់ពីថ្ងៃទី ២ឧសភា ដល់ថ្ងៃទី ៩ឧសភា ឆ្នាំ២០១៧ (១១ខេត្ត)។

នៅរាជធានីភ្នំពេញ យុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។ អាស្រ័យហេតុនេះ សូមនាំកុមារដែលមានអាយុខាងលើ មកទទួលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹល-ស្អូច នៅតាមប៉ុស្តិ៍ផ្តល់ថ្នាំបង្ការ តាមភូមិ និងសាលាមត្តេយ្យ អោយបានគ្រប់ៗគ្នា។

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧