ឱកាសទទួលបានថវិកាឧបត្ថម្ភអាជីវកម្ម រហូតដល់ ២០០ ០០០​ អឺរូ

288
ដោយ : Admin

សំបុត្រចូលរួម: មិនគិតថ្លៃ

ម៉ោងចាប់ផ្តើម: 5:00 PM

ម៉ោងបញ្ចប់:

ថ្ងៃចាប់ផ្តើម:: 24 Jul ,2017

ថ្ងៃបញ្ចប់:: 24 Jul ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: https://iba.ventures/iap/

បានរៀបចំដោយ:: Innovation Against Poverty


កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ បានបង្កើតឡើងសម្រាប់គាំទ្រថវិកា និងបច្ចេកទេស ដល់ក្រុមហ៊ុនឯកជនមួយចំនូន ដែលមានគំនិតអាជីវកម្មថ្មីៗ ដែលអាចដោះស្រាយបញ្ហាសង្គម(ពិសេសនារី និងយុវជន) បរិស្ថាន ដោយធានាបានប្រាក់ចំណេញសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ ឧបត្តម្ភថវិកាដោយ ភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិប្រទេសស៊ុយអែត (Sida)  គ្រប់គ្រងនិងអនុវត្តន៌ដោយអង្គការអភិវឌ្ឃន៌ហូឡង់ អេស អិន វី (SNV) សហការជាមួយ BoP Innovation Center  និង Inclusive Business Sweden

ក្រុមហ៊ុនឯកជនជាច្រើនបានបង្ហាញអំពីសក្តានុពល និងប្រសិទ្ធិភាពនៃការផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណេញ និងលទ្ធភាពទទួលបានតម្រូវការជាក់ស្តែងជាមូលដ្ឋាន ប្រជាជនជាងបួនពាន់លាននាក់លើពិភពលោក រស់នៅដោយមានប្រាក់ចំណូលតិចជាង $ 8 ក្នុងមួយថ្ងៃ ដែលមានអំណាចទីផ្សារជាសកលសរុបរហូតដល់ 5 ពាន់លានដុល្លារ នេះគឺជាឱកាសទីផ្សាររបស់ក្រុមហ៊ុន ក្នុងការបង្កើតអាជីវកម្មថ្មី ដែលមានបញ្ជូលប្រជាជនមានប្រាក់ចំណូលទាបទាំងនោះ ដោយពួកគេធអាចជា ប្រភពនៃកំលាំងពលកម្ម  ការផ្គត់ផ្គង់ ការចែកចាយ និងជាអតិថិជន   សកម្ម ភាព ផ្ដួចផ្ដើមទាំងនេះបានធ្វើអោយ មាន ផលប៉ះពាល់ជាវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាជនដែល មានប្រាក់ចំណូល ទាប

គំនិតផ្តួចផ្តើមថ្មីៗរបស់សហគ្រិនមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាសង្គម និងបរិស្ថាន តាមរយៈ ការបញ្ជូលប្រជាជនដែលមានប្រាក់ចំណូលទាប ជាផ្នែកមួយសំខាន់ទៅក្នុងខ្សែសង្វាក់ផលិតកម្ម មិនសូវបានលើកទឹកចិត្ត ដោយ មានការប្រឈមខ្ពស់ផ្នែកថវិកាសម្រាប់អនុវត្តន៌ផែន ការ   ដូច្នេះបេសកកម្មរបស់គម្រោងគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ គឺជួយកាត់បន្ថយបញ្ហាប្រឈមដល់សហគ្រិនទាំងឡាយណាដែលមានគំនិតអាជីវកម្ម បំរើផលប្រយោជន៌ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបទាំងនោះ

កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រផ្តល់ ថវិកា រហូតដល់ ២០០ ០០០ អឺរូ និងផ្តល់ការប្រឹក្សា ផ្នែកបច្ចេក ទេស ដល់ការអនុវត្តន៌ផែនការអាជីវកម្មដែលបានជ្រើសរើស នឹងដែលទាក់ទងនឹងវិស័យ កសិកម្ម អគ្គីសនី ទឹកស្អាត/អនាម័យ និងបច្ចេកវិជ្ជាពត័មានវិទ្យា ក្នុងប្រទេសកម្ពុជា អេត្យូពី យូហ្គាន់ដា និង ហ្សំបៀរ

កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ បានប្រកាសជាផ្លូវការអំពីការទទួលពាក្យស្នើរសុំ លើក ទី ពីបណ្តាក្រុមហ៊ុនឯកជនដែលមានគំនិតអាជីវកម្មទាក់ទងនិងវិស័យមួយក្នុងចំណោមវិស័យអាទិភាពទាំងបួនខាងលើ ចាប់ពីថ្ងៃទី ២៤ ខែមីនា រហូតដល់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ តាមរយៈគេហទំព៏រ www.innovationsagainstpoverty.org

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧