កិច្ចពិភាក្សាស្តីអំពី “តើត្រូវធ្វើដូចម្តេច ដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?”

267
ដោយ : Editor

សំបុត្រចូលរួម: 15$

ម៉ោងចាប់ផ្តើម: 5:30 PM

ម៉ោងបញ្ចប់:

ថ្ងៃចាប់ផ្តើម:: 28 Apr ,2017

ថ្ងៃបញ្ចប់:: 28 Apr ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: ផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម

បានរៀបចំដោយ:: សហការរៀបចំដោយផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ


តើអ្វីដែលសហគ្រិនគួរសម្លឹងមើលសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន?

បើយើងនិយាយអំពីការបើកធ្វើអាជីវកម្មថ្មីបច្ចុប្បន្នជាពិសេសក្នុងបរិបទក្នុងប្រទេសកម្ពុជា គឺមិនមានការលំបាកខ្លាំងនោះទេ ដែលនេះអាចជាមូលហេតុមួយដែលជំរុញឲ្យមានការអភិវឌ្ឍគួរឲ្យកត់សំគាល់នូវអាជីវកម្មខ្នាតតូច និងមធ្យម។ បញ្ហាដែលចោទជាចំបងក្នុងការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺថាតើអាជីវកម្មនោះអាចរីកចម្រើន និងរឹងមាំដល់កម្រិតណាបន្ទាប់ពីដំណើរការហើយ។

បើតាមការលើកឡើងមួយចំនួនដើម្បីធានាលើការរីកចម្រើនរបស់ក្រុមហ៊ុនមួយ យើងគួរអនុវត្តនូវចំណុចសំខាន់មួយចំនួនដូចជា៖ កំណត់ឲ្យបានច្បាស់នូវតម្លៃស្នូលរបស់ក្រុមហ៊ុន កំណត់អតិថិជនគោលដៅឲ្យបានត្រឹមត្រូវ ស្វែងរកចំណុចដែលយើងខុសពីគេ ពង្រឹងលំហូរហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ ស្វែងយល់ពីនិន្នាការទីផ្សារ ពង្រឹងចំណុចខ្លាំងរបស់យើង និងវិនិយោគលើធនធានមនុស្ស។ តើការលើកឡើងទាំងនេះ ចំណុចណាខ្លះដែលចំបង និងអាចអនុវត្តបានក្នុងស្ថានភាពជាក់ស្តែង?

ដូចនេះហើយ ទើបក្នុងខែមេសានេះ ផាកកាហ្វេ ដែលមានដៃគូសហការជាមួយវិទ្យាស្ថានអភិវឌ្ឍការអប់រំ បានអញ្ជើញវាគ្មិនកត្តិយសចំនួនពីររូបមកធ្វើការពិភាក្សា ក៍ដូចជាចូលរួមចែករំលែកបទពិសោធន៍របស់លោកក្នុងការដឹកនាំអាជីវកម្មកន្លងមក ក្នុងកម្មវិធីកិច្ចពិភាក្សាប្រចាំខែលើប្រធានបទខាងលើថា “តើត្រូវធ្វើដូចម្តេច ដើម្បីរក្សាការរីកចម្រើនរបស់ក្រុមហ៊ុន?” នៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម នាថ្ងៃទី២៨ ខែមេសា វេលាម៉ោង០៥: ៣០នាទីល្ងាច

កុំភ្លេចចូលរួមទាំងអស់គ្នា…នៅថ្ងៃទី ២៨ មេសានេះ ហើយជួបជាមួយវាគ្មិនទាំងពីររូបគឺ លោក យក់ ចំរើនរិទ្ធ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង FORTE ដែលលោកមានបទពិសោធន៍យូរឆ្នាំជាមួយវិស័យធានារ៉ាប់រង និងលោក ជា សារិន អគ្គនាយកនៃក្រុមហ៊ុនចំប៉ី ស្ប៉ា (Champei Spa)។ លោកអ្នកនឹងទទួលបាព័ត៌មាន ក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការអភិវឌ្ឍអាជីវកម្មរបស់អស់លោកអ្នក និងជាពិសេសឱកាសក្នុងការពង្រីកបណ្តាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។

សម្រាប់ការកក់សំបុត្រចូលរួម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈ ៖
-ទូរស័ព្ទលេខ 012 232 823 ឬក៏ 077 676 423
-link ៖ http://goo.gl/9OSkRp

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧