ធនធានមនុស្សមានភារៈកិច្ចអ្វីខ្លះសម្រាប់អាជីវកម្មបង្កើតថ្មី?

197
ដោយ : Editor

សំបុត្រចូលរួម: 15$

ម៉ោងចាប់ផ្តើម: 5:30 PM

ម៉ោងបញ្ចប់: 8:00 PM

ថ្ងៃចាប់ផ្តើម:: 12 Jun ,2017

ថ្ងៃបញ្ចប់:: 12 Jun ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: ផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម

បានរៀបចំដោយ:: ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ


ជារឿយៗ ធនធានមនុស្សតែងតែដើរតួនាទីយ៉ាងសំខាន់សម្រាប់អនាគត និងការវិវឌ្ឍរបស់ក្រុមហ៊ុនមិនថាក្រុមហ៊ុននោះធំ ឬក៏តូចនោះទេ។ 

ទន្ទឹមនឹងធនធានមនុស្សជាចលករក្នុងដំណើរការនៃការរីកចម្រើនរបស់ក្រុមហ៊ុន តើកត្តាធនធានមនុស្សនេះមានឥទ្ធិពលយ៉ាងណាចំពោះ
អាជីវកម្មថ្មីដែលទើបនឹងដំណើរការ ហើយធនធានមនុស្ស (HR) គួរធ្វើយ៉ាងណា ដើម្បី ជម្រុញ ដំណើរការ និងភាពរលូនរបស់ក្រុមហ៊ុនថ្មី?  

ជាថ្មីម្តងទៀត សម្រាប់ខែមិថុនានេះ ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ បានបន្តសហការគ្នា នាំយកប្រធានបទ “ធនធានមនុស្ស និងការចាប់ផ្តើមអាជីវកម្ម” មកធ្វើការបកស្រាយ ក៏ដូចជាចែករំលែកចំណេះដឹងថ្មីៗទាក់ទងនឹងបញ្ហានេះទៅកាន់អ្នកចូលរួមទាំងអស់គ្នា។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីសម្រាប់ខែមិថុនានេះនឹងមានការចូលរួមពីសំណាក់វាគ្មិនល្បីៗក្នុងវិស័យអាជីវកម្មចំនួន០២រូប គឺលោក Ken Lo អគ្គនាយក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Centrury21 Imperial Realty និងលោក Sar Kinal អគ្គនាយកនៃក្រុមហ៊ុន Aplus Consulting ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ កញ្ញា Prak Thida អ្នកគ្រប់គ្រងទូទៅនៃវិទ្យុ Lotus

ហេតុដូចនេះហើយ ដើម្បីស្វែងយល់ពីតួនាទី និងសារប្រយោជន៍របស់ធនធានមនុស្សសម្រាប់អាជីវកម្មដំណើរការថ្មី ក៏ដូចជាថាតើអ្វីខ្លះជាបញ្ហាប្រឈម និងការត្រៀមខ្លួន ដើម្បីដោះស្រាយចំពោះបញ្ហាធនធានមនុស្ស សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែមិថុនានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម។ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១២ មិថុនា ចាប់ពីម៉ោង ០៥:៣០នាទី ល្ងាចតទៅ។ 

លោកអ្នកនឹងទទួលបានព័ត៌មាន ក៏ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការគ្រប់គ្រងធនធានមនុស្ស និងជាពិសេសឱកាសក្នុងការពង្រីកបណ្ណាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៏ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។ 

លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823 ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧