យុទ្ធនាការ “AIA Care – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកទាំងអស់គ្នា

265
ដោយ : Editor

សំបុត្រចូលរួម: មិនគិតថ្លៃ

ម៉ោងចាប់ផ្តើម: 6:00 AM

ម៉ោងបញ្ចប់: 7:00 PM

ថ្ងៃចាប់ផ្តើម:: 17 Jun ,2017

ថ្ងៃបញ្ចប់:: 17 Jun ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: ពហុកីឡាដ្ឋានជាតិអូឡាំពិក

បានរៀបចំដោយ:: អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក


ដើម្បីរួមចំណែកជួយឲ្យប្រជាពលរដ្ឋមានការរស់នៅកាន់តែយូរអង្វែង មានសុខភាពល្អ និងមានជីវិតកាន់តែប្រសើរ អេ អាយ អេ ខេមបូឌា នឹងរួមសហការគ្នាជាមួយនឹងមន្ទីរពេទ្យ សង់ត្រាល់ ចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង” ដែលផ្តល់ការពិនិត្យសុខភាពជូនដល់សាធារណៈជនដោយឥតគិតថ្លៃ។ យុទ្ធនាការនេះ មានគោលបំណងជួយប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងកាន់តែច្បាស់អំពីសុខភាពផ្ទាល់ខ្លួន ដើម្បីការពារការវិវត្តជំងឺធ្ងន់ធ្ងរ។ ការយល់ដឹងនេះ មានសារៈសំខាន់ចំពោះសុខមាលភាពរបស់ពួកគាត់ និងអាចជួយជម្រុញឲ្យពួកគាត់ចាប់ផ្តើមធ្វើសកម្មភាពសមស្រមដើម្បីការពារសុខភាពរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

ការពិនិត្យសុខភាពជាសាធារណៈដោយឥតគិតថ្លៃក្នុងយុទ្ធនាការនេះ នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០ល្ងាច។ អ្នកឯកទេសវេជ្ជសាស្ត្រ ព្រមទាំងឧបករណ៍ទំនើបមកពីមន្ទីរពេទ្យសង់ត្រាល់ នឹងត្រៀមខ្លួនផ្តល់ជូននូវការពិនិត្យសុខភាពមួយចំនួន រួមមានការពិនិត្យទំងន់ និងកំពស់ សញ្ញាជីវិតសំខាន់ៗ កំហាប់ឆ្អឹង និងមានការពិនិត្យឈាមមើលកម្រិតជាតិស្ករ (Glycemia Rapid Test) ជាតិខ្លាញ់Triglycerides ជាតិខ្លាញ់Total Cholesterol ជាតិខ្លាញ់HDL (HDL Cholesterol) អង់ស៊ីមTransaminase និងមេរោគរលាកថ្លើមប្រភេទB (HBsAg)។ ការពិនិត្យទាំងនេះ ផ្តល់ជាសូចនាករសំខាន់ៗបញ្ជាក់អំពីស្ថានភាពបេះដូង ថ្លើម សសៃឈាមខួរក្បាល ក្រលៀន និងស្ថានភាពសុខភាពទូទៅ។ របាយការណ៍វេជ្ជសាស្ត្រ ព្រមទាំងការពិគ្រោះប្រកបដោយជំនាញអំពីលទ្ធផលនៃការពិនិត្យទាំងនោះ នឹងមានផ្តល់ជូននៅនឹងទីតាំងផ្ទាល់។ 

 លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតបែបថ្មី។ យើងចង់ជួយប្រជាពលរដ្ឋកម្ពុជាការពារខ្លួនពីជំងឺធ្ងន់ធ្ងរ មុនពេលវាជះឥទ្ធិពលលើក្រុមគ្រួសាររបស់គាត់។ការធ្វើដូច្នោះបាន គឺត្រូវចាប់ផ្តើមពីការយល់ដឹង។ យើងជឿងជាក់យ៉ាងមុតមាំថា ការពិនិត្យសុខភាពទាំងនេះ នឹងជួយពលរដ្ឋខ្មែរ ឲ្យទទួលបានការយល់ដឹងបន្ថែមអំពីសុខភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពចាំបាច់សម្រាប់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់។”

យុទ្ធនាការ “AIA Care – ខ្ញុំដឹង” នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ នឹងរៀបចំការហាត់ Yoga និងការរាំ Zumba នៅពេលព្រឹក និងពេលល្ងាច ដែលសាធារណៈជនអាចចូលរួមដោយសេរី។ ព័ត៌មានបន្ថែមអំពីការពិនិត្យសុខភាពបន្តបន្ទាប់នៃយុទ្ធនាការនេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា នោះតែម្តង។

សម្រាប់ព័ត៌មានបន្ថែម ៖ AIA Cambodia

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧