តើអ្វីដែលជាគន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្ម?

259
ដោយ : Editor

សំបុត្រចូលរួម: 15$

ម៉ោងចាប់ផ្តើម: 5:30 PM

ម៉ោងបញ្ចប់: 8:00 PM

ថ្ងៃចាប់ផ្តើម:: 03 Jul ,2017

ថ្ងៃបញ្ចប់:: 03 Jul ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: ផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម

បានរៀបចំដោយ:: ផាកកាហ្វេ និង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ


ស្ទើរតែគ្រប់គ្នាតែងតែចង់បានអាជីវកម្មមួយផ្ទាល់ខ្លួន អ្នកខ្លះក៏បានសម្រេចដូចបំណងហើយអ្នកខ្លះទៀតវាគ្រាន់តែជាសុបិន្តដែលមិនទាន់បានជោគជ័យ។ បុគ្គលជោគជ័យជាច្រើនបានចាប់ផ្តើមចែករំលែកនូវបទពិសោធន៍របស់ខ្លួនដោយសង្ឃឹមថាសកម្មភាពនោះអាចជួយជ្រោមជ្រែងក៍ដូចជាជួយផ្តល់នូវធនធានចំណេះដឹងដល់សហគ្រិននានា។ ជាទូរទៅយើងសង្កេតឃើញថាអាជីវកម្មនីមួយៗអាចឈរជើងនៅលើទីផ្សារបាន ឬក៏អាចរស់បានគឺអាស្រ័យទៅលើតិចនិកក៏ដូចជាតាក់តិចក្នុងការទាក់ទាញអតិថិជន។ អាជីវកម្មនីមួយៗតែងតែមានដំនាក់ការរស់ និងបញ្ហាប្រឈមផ្សេងៗគ្នា តែថាជាគោលតើមានគន្លឹះអ្វីខ្លះក្នុងការដោះស្រាយបញ្ហាទាំងនោះ? 

ក្នុងន័យផ្តល់ជាការចំលែកបទពិសោធន៍ក៏ដូចជាផ្តល់កំលាំងចិត្តដល់ម្ចាស់អាជីវកម្មថ្មីៗ ក៏ដូចជាម្ចាស់អាជីវកម្មដែលកំពុងដំណើរការ និងការត្រូវការពង្រីកអាជីវកម្មនោះ ផាកកាហ្វេនិង វិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំបានពិភាក្សាគ្នាដោយល្អិតល្អន់ស្វែងរកវាគ្មិនកិត្តិយសល្បីៗដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍ក្នុងខែកក្កដានេះដោយផ្អែកលើប្រធានបទ “គន្លឹះជោគជ័យក្នុងការផ្តើមអាជីវកម្ម និងបញ្ហាប្រឈម” ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ កក្កដា ចាប់ពីម៉ោង០៥និង៣០នាទីល្ងាចតទៅ នៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម។ វាគ្មិនកត្តិយសល្បីៗដែលនឹងអញ្ញើញមកបកស្រាយក្នុងកម្មវិធីនឹងមានការចូលរួមពីលោក Samdy S.Lok  អគ្គនាយកនៃ BNI Cambodia  និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Cam Freight Service  និងលោក Hong Leang Y អគ្គនាយកនៃក្រុមហ៊ុន Lotus Green Team ដោយមានការសម្របសម្រួលកម្មវិធីពីសំណាក់ លោក Bunroath Rith ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនផាកកាហ្វេ

ប្រសិនបើលោកអ្នកចង់ស្វែងយល់ពី៖ 
-ចំណុចនៃការចាប់ផ្តើមសំខាន់ៗសម្រាប់អ្នកដែលចង់ធ្វើអាជីវកម្ម
-ដំណាក់ការសំខាន់ៗនីមួយៗ នៃការធ្វើអាជីវកម្ម
-តើអ្វីដែលជាបញ្ហាប្រឈមចំនុចផ្តោតចំបង និងឬសគល់នៃហរិញ្ញវត្ថុក្នុងទ្រទ្រង់អាជីវកម្មនីមួយ?
-យុទ្ធសាស្រ្ត និងតិចនិកសំរាប់ការដោះស្រាយនូវបញ្ហាប្រឈមក្នុងដំណាក់ការនីមួយ?
-ស្វែងយល់ពីដំណាក់ការសំខាន់ៗដែលសហគ្រិនគួរកត់សំគាល់ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន
-ស្វែងយល់ពីគន្លឹះសំខាន់ៗទាំង០៧ ដើម្បីធ្វើអោយអាជីវកម្មដែរចាប់ផ្តើមថ្មីនោះអាចពង្រីកខ្លួនបានរហ័ស និងដោយទំនុកចិត្ត
-ការស្រាយនូវចម្ងល់ផ្សេងៗតាមរយ:ការជជែកវែកញែកបន្ថែមជាមួយវាគ្មិន និងអ្នកចូលរួមជាច្រើនទៀត។

ហេតុនេះហើយ សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនារពាណិជ្ជកម្មប្រចាំខែកក្កដានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មាន ក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្ម និងជាពិសេសឱកាសក្នុងការពង្រីកបណ្ណាញអាជីវកម្មជាមួយម្ចាស់ក្រុមហ៊ុន ក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗ។

លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 232 823  ឬក៏ 077 676 423 ក្នុងការកក់សំបុត្រចូលរួម។

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧