«ផ្លូវជីវិត» ដំណើរឆ្ពោះទៅរកគោលដៅក្នុងការកសាងរូបរាងនៃក្តីស្រមៃ

186
ដោយ : Clinic Community

សំបុត្រចូលរួម: ១០,០០០រៀល

ម៉ោងចាប់ផ្តើម: 1:00 PM

ម៉ោងបញ្ចប់: 5:00 PM

ថ្ងៃចាប់ផ្តើម:: 07 Oct ,2017

ថ្ងៃបញ្ចប់:: 07 Oct ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)

បានរៀបចំដោយ:: ONN Agency


មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃ និងចង់ឲ្យក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត ។  ប៉ុន្តែពួកយើងមិនអាចសម្រេចក្តីស្រមៃរបស់ខ្លួនឡើយព្រោះ ៖
-ពួកយើងមានក្តីស្រមៃតែខ្វះភាពក្លាហាន
-យើងមានផ្នត់គំនិតល្អៗតែមិនហានបញ្ចេញ
-យើងមានគម្រោង តែមិនហ៊ានជំនះជាមួយឧបសគ្គ
-យើងមានសមត្ថភាព តែមិនបានយកមកប្រើប្រាស់
-យើងមានឱកាស តែមិនចេះចាប់យកឱកាស។

ជីវិតរបស់មនុស្សម្នាក់ៗមុននឹងឈានចេញពីឧបសគ្គមួយៗ គឺត្រូវប្រើសតិ ការគិត ការតាំងចិត្តយ៉ាងខ្លាំង។ ពេលខ្លះមានអារម្មណ៍ថាបាក់ទឹកចិត្ត គ្មានកម្លាំងដើរតទៅមុខ ជាពិសេសវង្វេងជាមួយគោលដៅរបស់ខ្លួនឯង…តើអ្នកចង់សាងជំនឿចិត្តជាមួយគោលដៅរបស់អ្នកដែរទេ? ស្របពេលដែលត្រូវប្រឈមនឹងរឿងរ៉ាវជាច្រើន តើគួរធ្វើបែបណាទើបនៅតែអាចស្ថិតនៅជាប់ជាមួយនឹងក្តីស្រមៃ ហើយមិនបោះបង់ចោលដាច់ខាតមិនថាកំពុងតែជួបនឹងបញ្ហាធំយ៉ាងណា?

ចម្លើយនឹងមានផ្តល់ជូននៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ក្នុងកម្មវិធីសិក្ខាសាលាមួយក្រោមការផ្តួចផ្តើមដោយONN Agency ក្រោមប្រធានបទ «ផ្លូវជីវិត» ដែលនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) (ក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ចាប់ពីម៉ោង១:០០ ដល់ម៉ោង៥:០០ល្ងាច ។

អ្វីទៅជា«ផ្លូវជីវិត»?         
«ផ្លូវជីវិត» គឺជាសិក្ខាសាលាពិសេសមួយសម្រាប់បុគ្គលគ្រប់រូប ជាពិសេសយុវវ័យដែលមានក្តីស្រមៃ ដែលនឹងធ្វើការបង្ហាញអំពីដំណើរផ្លូវក្នុងការឆ្ពោះទៅរកគោលដៅក្នុងការកសាងរូបរាងនៃក្ដីស្រមៃនោះឲ្យកើតមានឡើង។ អ្វីដែលរឹតតែពិសេស​ទៀតនោះ គឺវាគ្មិនទាំង4រូប សុទ្ធតែអាយដុលវ័យក្មេង​ដែលមានភាពជោគជ័យក្នុងការសម្រេចបាននូវក្តីស្រមៃរបស់ពួកគាត់ ដែលនឹងចូលរួមចែករំលែកអំពីអ្វីដែលពួកគាត់ធ្លាប់បានឆ្លងកាត់ ដែលអាចជាកម្លាំងជំរុញទឹកចិត្ត សកម្មភាពជីវិត និងបទពិសោធន៍ក្នុងការជំនះឧបសគ្គនៃដំណើរជីវិត។ ក្រៅពីនេះ ក៏នឹងមានកម្មវិធីសប្បាយៗជាបន្តបន្ទាប់ទៀតដូចជា ការចាក់បង្ហាញវីដេអូ និងការលេងល្បែងកំសាន្តផងដែរ។

នរណាខ្លះនឹងចូលរួមជាវាគ្មិនកិត្តិយស? តើនឹងមានប្រធានបទអ្វីខ្លះ?
-កញ្ញា មាន សូនីតា ៖ រាជនីក្រមាខ្មែរ ដែលភាគច្រើនសុទ្ធតែបានស្គាល់ ដែលកញ្ញានឹងធ្វើការបកស្រាយលើប្រធានបទ «ការតស៊ូកសាង Brand»  ដោយផ្តោតលើការបង្កើតមុខជំនួញដំបូងក្នុងការផ្តួចផ្តើម«ចលនាស្រលាញ់» ជាមួយនឹងគោលបំណងនាំក្រមាខ្មែរឲ្យពិភពលោកបានស្គាល់។ 
-លោក  P-Sand ៖ តារាចម្រៀងបទនិពន្ធថ្មីដែលកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ ជាមួយនឹងប្រធានបទ «ការប្ដេជ្ញាដើម្បីគោលដៅ និងធ្វើយ៉ាងណា ដើម្បីឲ្យក្រុមគ្រួសារគាំទ្រ»។ អ្វីដែលគាត់ចង់និយាយ គឺនឹងផ្តោតទៅលើការជំនះនូវរាល់បញ្ហា ដើម្បីសម្រេចគោលដៅ និងក្តីស្រមៃរបស់ខ្លួន។ 
-កញ្ញា Marie (ម៉ារី)«ការចាប់ផ្ដើមមុខជំនួញដោយលុយសន្សំ» នឹងជាប្រធានបទរបស់កញ្ញា ហើយចំណុចសំខាន់នឹងបង្ហាញអំពីតិចនិកក្នុងការបង្កើតជំនួញ និងការធ្វើខ្លួនជាមនុស្សរឹងមាំ អត់ធ្មត់ និងមិនចុះចាញ់ចំពោះឧបសគ្គ។   
-លោក សាយ ៖ លោកនឹងនិយាយអំពីប្រធានបទ «តស៊ូនឹងសេចក្ដីស្លាប់»  តាមរយៈការចែករំលែកនូវបទពិសោធន៍ក្នុងការជំនះនូវជំងឺ និងឧបសគ្គកន្លងមក ព្រមទាំងការផ្តល់កម្លាំងចិត្តដល់ខ្លួនឯងក្នុងការតាមចាប់ក្តីស្រមៃ។

អ្វីដែលទទួលបានក្នុងកម្មវិធី«ផ្លូវជីវិត»?
-ការដោះស្រាយបញ្ហាពេលជួបឧបសគ្គថា តើអ្នកប្រើវិធីគិតបែបណា?
-ពេលជួបឧបសគ្គនិយាយបែបណាជាមួយខ្លួនឯង ដើម្បីដើរទៅមុខបាន?
-គិតបែបណាទើបឲ្យពួកគាត់ទាំង4នាក់ដើរដល់ចំនុចដែលគាត់ចង់បាន?
-វិធីសាស្ត្រផ្លាស់ប្តូរស្ថានភាពមិនល្អៗអោយទៅជាល្អប្រសើរឡើងមកវិញ។
***និងមានកម្មវិធីពិសេសៗដែលអ្នកនឹកស្មានមិនដល់

វាគ្មិនក៏ពិសេស ប្រធាបទក៏ពិសេស!!! ចាប់អារម្មណ៍ណាស់មែនទេ?
សំបុត្រចូលរួមមានតម្លៃត្រឹមតែ ១០,០០០រៀលប៉ុណ្ណោះ…គួរបញ្ជាក់ផងដែរថា ប្រាក់ចំណេញពីការលក់សំបុត្រមួយភាគនឹងត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសប្បុរសធម៌ដោយធ្វើការទិញនូវឧបករណ៍តន្រ្តីជូនដល់ជនពិការ។ សូមរួសរាន់ឡើង!!! ព្រោះថាចំនួនសំបុត្រ គឺមានកំណត់… 

សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចទាក់ទងមកកាន់លេខ៖  078 76 10 10 / 096 66 5555 1 / 081 32 36 60

កុំភ្លេចចូលរួមទាំងអស់គ្នា…មានក្តីស្រមៃ ជឿជាក់លើក្តីស្រមៃ មិនបោះបង់ក្តីស្រមៃ និងធ្វើឲ្យក្តីស្រមៃក្លាយជាការពិត!!! រួមគ្នាសាងក្តីស្រមៃអោយក្លាយជាការពិតទាំងអស់គ្នា…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧