CAMBODIA PHAR-MED EXPO 2017

651
ដោយ : Admin

សំបុត្រចូលរួម: មិនគិតថ្លៃ

ម៉ោងចាប់ផ្តើម: 9:00 AM

ម៉ោងបញ្ចប់: 5:00 PM

ថ្ងៃចាប់ផ្តើម:: 15 Sep ,2017

ថ្ងៃបញ្ចប់:: 17 Sep ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: កោះពេជ្រ (Diamond Island, Phnom Penh)

បានរៀបចំដោយ:: VEAS CO., LTD and Phar-Med Exhibition partnered with Healthtime Corp


អ្វីទៅជា «ពិព័រណ៍អន្តរជាតិស្តីអំពីឧស្សាហកម្មវេជ្ជសាស្រ្ត និងឱសថសាស្ត្រកម្ពុជា២០១៧»?
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិមួយនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលផ្តោតសំខាន់លើ៖
•ការតាំងពិព័រណ៍ឱសថ បច្ចេកវិទ្យានិងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត បរិក្ខារមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ    
•វេទិកាសម្រាប់ការចរចាផ្នែកពាណិជ្ជកម្ម សិក្ខាសាលាវិទ្យាសាស្ត្រ ការពិភាក្សាអំពីនិន្នាការចុងក្រោយ និងអាជីវកម្មថែទាំសុខភាព 
•ការបង្កើតបណ្តាញឧស្សាហកម្មសម្រាប់សហគ្រិនដែលចង់ពង្រីកអាជីវកម្មរបស់ពួកគេមកកាន់ប្រទេសកម្ពុជាដែលតម្រូវការនៃការថែទាំសុខភាពកំពុងតែកើនឡើង។

ទាំងអស់នេះមាននៅក្នុង «ពិព័រណ៍អន្តរជាតិស្តីអំពីឧស្សាហកម្មវេជ្ជសាស្រ្ត និងឱសថសាស្ត្រកម្ពុជា២០១៧» ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ អាគារA នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឺត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Minh Vi Exhibition & Advertising Service Co., Ltd (VEAS) ហើយទទួលបានការគាំទ្រដោយក្រសូងពាណិជ្ជកម្ម និងក្រសួងសុខាភិបាលកម្ពុជា លើសពីនេះទៅទៀត ពិព័រណ៍នេះនឹងធ្វើឡើងព្រមគ្នាជាមួយនឹងពិព័រណ៍មន្ទីរពិសោធន៍កម្ពុជា២០១៧ (Lab Cambodia 2017 Expo)  និងពិព័រណ៍ទន្តពេទ្យកម្ពុជា២០១៧ (Dental Cambodia 2017 Expo)

 ក្នុងរយៈពេលដ៏ខ្លី កម្មវិធីនេះបានក្លាយជាពិព័រណ៍មួយដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់នៅក្នុងទីផ្សារអន្តរជាតិនៃឱសថ និងវេជ្ជសាស្ត្រ។ ចំនួននៃអ្នកតាំងពិព័រណ៍ និងភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងឆ្នាំ២០១៦ គឺបានបញ្ជាក់យ៉ាងច្បាស់ពីប្រជាប្រិយភាពរបស់ពិណ័រណ៍នេះ។ តំណាងអ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនធំៗល្បីៗច្រើនជាង៥០នឹងចូលរួមក្នុងពិព័រណ៍មួយនេះក៏ដូចជាវត្តមាននៃអ្នកចូលរួមទស្សនាជាង២០,០០នាក់ និងមានក្រុមហ៊ុនជាដៃគូផ្សេងៗទៀតដែលអញ្ជើញមកពី១៣ប្រទេសរួមមានចិន អាឡឺម៉ង់ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ ឥណ្ឌា បង់ក្លាដេស កម្ពុជា វៀតណាម...

មានកម្មវិធីអ្វីខ្លះនៅក្នុងពិព័រណ៍អន្តរជាតិនេះ?
សកម្មភាពដែលនឹងត្រូវបានរៀបចំក្នុងពិព័រណ៍រួមមាន៖
•សិក្ខាសិលា និងវេទិកាពិភាក្សាជាបន្តបន្ទាប់ ដើម្បីជួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មប្រមូលព័ត៌មានទាក់ទិននឹងទីផ្សារ និងពង្រីកបណ្តេញអាជីវកម្មរបស់ពួកគេ
•វត្តមានរបស់វាគ្មិនដ៏ល្បីៗ ព្រមទាំងមានការធ្វើបទបង្ហាញមួយចំនួនទាក់ទងនឹងទីផ្សារសុខាភិបាល និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ដំណើរការនៃការចុះបញ្ជីដែលបានតម្រូវទៅតាមទីផ្សារកម្ពុជា។ 


អ្វីទៅដែលធ្វើឲ្យពិព័រណ៍ឆ្នាំនេះកាន់តែពិសេសជាងឆ្នាំមុនៗ?
ការតាំងពិព័រណ៍ឆ្នាំនេះនឺងមានការតាំងពិព័រណ៍ជាបន្តបន្ទាប់ពី Lab Cambodia 2017 Expo និង Dental Cambodia 2017 Expo ដែលជាផ្នែកដ៏សំខាន់នៃកម្មវិធី ព្រមទាំងមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងអ្នកជំនួញល្បីៗដែលនឹងធ្វើការបកស្រាយទាក់ទងនឹងនិន្នាការនាពេលបច្ចុប្បន្ននៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងការស្រាវជ្រាវអំពីទន្តសាស្ត្រ។ សម្រាប់ព័ត៌មានលម្អិត៖
•Lab Cambodia 2017 Expo នឹងផ្ដល់ជូនការដាក់តាំងនូវគ្រឿងបរិក្ខារ និងឧបករណ៍វិភាគប្រកបដោយភាពច្នៃប្រឌិតដ៏ច្រើនសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការគ្រប់គ្រងគុណភាព និងការធ្វើតេស្តនៃមន្ទីរពិសោធន៍។ អ្នកជំនាញផ្នែកមន្ទីរពិសោធន៍នឹងចូលរួម ហើយដឹកនាំសិក្ខាសាលាដែលផ្តោតលើនិន្នាការ និងការអភិវឌ្ឍចុងក្រោយដែលធ្វើឲ្យទីផ្សារសកល និងតំបន់មានការផ្លាស់ប្តូរ។
•Dental Cambodia 2017 Expo នឹងក្លាយជាវេទិកាដ៏ល្អបំផុតមួយសម្រាប់ការបណ្តុះបណ្ដាលការសិក្សា ការចែករំលែកបទពិសោធន៍ និងបង្កើតបណ្ដាញអាជីវកម្មសម្រាប់ទន្តពេទ្យ និងអ្នកដែលធ្វើការទាក់ទងនឹងទន្តសាស្ត្រទាំងអស់មកពីតំបន់អាស៊ីប៉ាស៊ីភិច។ 

ដើម្បីចូលរួមទស្សនាដោយឥតគិតថ្លៃ លោកអ្នកអាចចុះឈ្មោះតាមរយៈតំណ http://bit.ly/CPM17_VisitorRegistrationForm 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
MINH VI EXHIBITION & ADVERTISEMENT SERVICES CO., LTD
ការិយាល័យតំណាងនៅប្រទេសកម្ពុជា
អគារលេខ 255 ផ្លូវ182 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
អ្នកទទួលខុសត្រូវ ៖ កញ្ញា Harin Eng
លេខទូរស័ព្ទ ៖  +855 93 535 778/ 011 535 778
អ៊ីម៉ែល ៖  office.cambo@veas-exhibitons.com

ការិយាល័យកណ្តាលប្រទេសវៀតណាម:
ជាន់ទី 8 បន្ទប់លេខ 805, Hado Airport Building, 2 Hong Ha, Ward 2, សង្កាត់ Tan Binh, ទីក្រុងហូជីមិញ
អ៊ីម៉ែល ៖  Rosie.tran@veas.com.vn
ទូរស័ព្ទលេខ ៖  028 3848 8561
ទូរសារ ៖  028 3848 8564
គេហទំព័រ ៖  www.pharmed-cambodia.com | www.lab-exhibition.com
Fanpage ៖  Phar-Med-Exhibition

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧