កិច្ចសន្ទនាលើ«គន្លឹះចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និងឲ្យមាននិរន្តរភាព»

175
ដោយ : Clinic Community

សំបុត្រចូលរួម: 15$

ម៉ោងចាប់ផ្តើម: 5:30 PM

ម៉ោងបញ្ចប់:

ថ្ងៃចាប់ផ្តើម:: 28 Sep ,2017

ថ្ងៃបញ្ចប់:: 28 Sep ,2017

ប្រទេស:: កម្ពុជា

ទីតាំង:: ផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម

បានរៀបចំដោយ:: សហការរៀបចំដោយផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍការអប់រំ


ក្នុងខែកញ្ញានេះ ពិតជាពិសេស ហើយជាឱកាសសំខាន់មួយដែលលោកអ្នក ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្ម ក៏ដូចជាពង្រីកអាជីវកម្មរបស់ខ្លួន មិនអាចអាក់ខាន់បាន នោះគឺ កិច្ចសន្ទនាពាណិជ្ជកម្មប្រចាំខែដែលត្រូវបានសហការរៀបចំឡើងដោយ ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ។

សម្រាប់ខែកញ្ញានេះ នឹងមានវត្តមាននៃវាគ្មិនកិត្តិយស២រូប ដែលមានបទពិសោធន៍ច្រើនក្នុងអាជីវកម្ម គឺ Mr. Kouch Pheng ជាប្រធាននៃ Advanced Glory Logistics (Cambodia) co., ltd (Elected President of YEAC) និង Mr. Song Saran ជា CEO នៃAmru Rice (Cambodia) Co., Ltd  អញ្ជើញចូលរួមកិច្ចពិភាក្សាលើប្រធានបទ «គន្លឺះចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និង ឲ្យមាននិរន្តរភាព?»  ក្រោមការសម្របសម្រួលពីលោក រឹទ្ធ ប៉ុនរត្ន័ ដែលជានាយកផ្នែករដ្ឋបាល និង ធនធានមនុស្សរបស់ផាកកាហ្វេ។

ដូចទៅនឹងកិច្ចសន្ទនារៀងរាល់ខែដែរ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ០៥:៣០នាទី ល្ងាចតទៅ។

គួររំលឹកផងដែរថា ផាកកាហ្វេសហការណ៍ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំបានរៀបចំ«កម្មវិធីសន្ទនាពាណិជ្ជកម្ម»នេះដែលមានរយៈពេលពេញមួយឆ្នាំ២០១៧  ក្នុងគោលបំណងបង្កើតឡើងក្នុងគោលដៅមួយដែលមិនមែនស្វែងរកប្រាក់ចំណេញឡើយ តែ គឺជាកម្មវិធីមួយដែលអាចជួយពង្រឹកគំនិតល្អៗសម្រាប់សហគ្រិនភាពក្នុងស្រុក ហើយអនុញ្ញាតឲ្យលោកអ្នកដែលមានបំណងស្វែងយល់ពីអាជីវកម្មអាចចូលរួមបានដោយចំណាយតិចតួចបំផុត។ កម្មវិធីនេះផងដែរ ក៏ទទួលបានការគាំទ្រពីស្ថាប័នដែលមានអ្នកជំនាញខាងចម្រុះវិស័យក្នុងប្រតិបត្តិការអាជីវកម្មផ្សេង ដូចជា ក្លឹបអ្នកវិនិយោគកម្ពុជា (CIC)  សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(C.V.E.A) និង JCI កម្ពុជា និងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗមួយចំនួនទៀត។

កុំភ្លេចចូលរួមទាំងអស់គ្នា!!! ប្រសិនបើលោកអ្នកចង់ស្វែងយល់អំពី ៖

១. ហេតុអ្វីត្រូវសម្រេចចិត្តធ្វើអាជីវកម្ម?

២. អ្វីជាដើមទុនចម្បងក្នុងការធ្វើអាជីវកម្ម? តើអាចរកទុននោះតាមវិធីណា?

៣. យុទ្ធសាស្ត្រ និងតិចនិចក្នុងការដោះស្រាយបញ្ហាប្រឈមនីមួយៗក្នុងដំណើរការអាជីវកម្ម

៤. តើត្រូវពិនិត្យ និងធ្វើយ៉ាងណាដើម្បីដើរឲ្យទាន់បរិបទទីផ្សារ?

៥. តើអាជីវកម្មថ្មីថ្មោងអាចរីកចម្រើនបានយ៉ាងដូចម្តេច?

៦. តើយុទ្ធសាស្រ្តអ្វី ដែលអនុញ្ញាតឲ្យក្រុមហ៊ុនមួយរីកចម្រើនខ្លាំងទៅមុខ?

៧. ស្រាយចម្ងល់ផ្សេងៗតាមរយៈការជជែកវែកញែកបន្ថែមជាមួយវាគ្មិន និងអ្នកចូលរួមជាច្រើនទៀត។

តម្លៃសំបុត្រ៖      ១៥ដុល្លារ

ទំនាក់ទំនង ៖     ០៧៧ ៦៧៦ ៤២៣/ ០១២ ២៣២ ៨២៣

សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីនេះ សូមចុច ត្រង់នេះ  

***បញ្ជាក់ ៖ តម្លៃសំបុត្រនេះ មានការរាប់បញ្ចូល Cocktail Networking រួចជាស្រេច។

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧