profile.png

Huy Pov

74 ឆ្លើយតប 126 ចំនួនមើល ១២-មករា-២០១៩ សំណួរ
មានអារម្មណ៍ថាចង់ឆ្កួតតិច អីតិចមេចទេ😒😒 អាម្មណ៍មិនស្រឡះសោះ😳😳
សុខភាពផ្លូវចិត្ត
Healthtime Pro 1 ខែ មុន

ម៉េចចឹង ពិបាកចិត្តរឿងអីដែរ?

profile.png
Huy Pov 1 ខែ មុន

ស្ត្រេសរឿងការងារ មានអារម្មណ៍ធុញថប់😒

ឆ្លើយតប
profile.png
Anonymous 1 ខែ មុន

សួស្តី! បើសិនជាមានបញ្ហាអ្វីពិបាកក្នុងចិត្ត ប្រហែៗជាអាចចែករំលែកទៅកាន់នរណាម្នាក់ដែលអាចទុកចិត្តបាន ឬអាចទុកពេលវេលាផ្ទាល់ខ្លួនខ្លះសម្រាប់ខ្លួនឯង ដើម្បីឲ្យរសាយចិត្តពីរឿងស្មុគស្មាញក្នុងចិត្ត...

profile.png
Huy Pov 1 ខែ មុន

អគុណសម្រាប់ការណែនាំល្អៗ😄😄

profile.png
Anonymous 1 ខែ មុន

ព្រោះថា ខ្ញុំក៏ធ្លាប់មានអារម្មណ៍ហ្នឹងដូចគ្នា ហើយក៏យល់ច្បាស់ថាវាពិបាកបែបណា តែឲ្យតែព្យាយាមរឹងមាំ និងប្រឹងប្រែងទាញខ្លួនឯងចេញពីស្រមោលខ្មៅនោះ អ្វីៗប្រាកដជាប្រសើរឡើងមិនខាន 😊

profile.png
Huy Pov 1 ខែ មុន

រឿងតិចតួចទេ!តែចូលចិត្តបន្ទោសខ្លួនឯង😒ចូលចិត្តយកការពិតមកនិយាយអោយអ្នកដទៃខូចចិត្ត😔ហាមខ្លួនឯងមិនដែរបានសោះ😏

profile.png
Anonymous 1 ខែ មុន

អឺមមម...ជំនួសឲ្យការបន្ទោស គួរតែព្យាយាមលើកទឹកចិត្តខ្លួនឯងវិញ ព្រោះថា មានតែយើងទេ ដែដឹងច្បាស់ពីសុខទុក្ខយើង...ប្រហែលជា អាចសាកល្បងវិធីងាយៗ ដូចជា សរសេររឿងវិជ្ជមាន ឬរីករាយដែលខ្លួនឯងមាន ឬបានធ្វើឲ្យបាន៣ ក្នុងមួយថ្ងៃ ហើយអានវាមុនពេលចូលគេង...បើអាចធ្វើបានជាប្រចាំ ជឿជាក់នឹងអាចកាត់បន្ថយអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯងបានច្រើន 😊

profile.png
Huy Pov 1 ខែ មុន

អូខេ😄ចឹងសរសេរចាប់ពីថ្ងៃនេះទៅ ហើយនៅទីនេះ😊
- បានជួបទីប្រឹក្សាល្អ😊
- ថ្ងៃនេះបាននៅផ្ទះញុំាម្ហូបឆ្ងាញ់ៗ
- លក់របស់បានថ្លៃ😂😂
ហើយញ៉ុមនឹងសរសេរនៅទីនេះរាល់ថ្ងៃ😂😂

profile.png
Anonymous 1 ខែ មុន

អូខេ 👌 សម្រេចថាចឹងចុះណា៎! ខ្ញុំនឹងនៅទីនេះ ចាំអានរាល់ថ្ងៃដែរ 😊 ហើយក៏រីករាយមែនទែន ដែលស្ថិតនៅក្នុងចំណុច១ក្នុងចំណោមរឿងល្អទាំង៣ របស់you ក្នុងថ្ងៃនេះ...

profile.png
Huy Pov 1 ខែ មុន

ថ្ងៃនេះមិនសូវជារលូនសោះ មានរឿងមិនសប្បាយចិត្តលាយឡំគ្នា😆តែដែរសំខាន់💪💪
- ញ៉ុមនៅអាចសើចបាន😂
- ហ៊ានប្រឈមមុខចំពោះបញ្ហា💪💪💪💪
- ដោះស្រាយបានរលូន👌👌
មិនទាន់ធ្វើ មានអារម្មណ៍ថាតានតឹង😊តែពេលធ្វើទៅគឺ Ok😊

profile.png
Anonymous 1 ខែ មុន

ធ្វើបានល្អហើយ 👍👍👍 និយាយឲ្យខ្លីទៅ គឺថា 《មិនសាក មិនដឹង》 របស់ខ្លះ មិនដូចអ្វីដែលយើងគិត និងសន្មតរហូតដែរ...ហើយការដែលយើងបានធ្វើរួចហើយ មិនថាលទ្ធផលបែបណានោះទេ គឺប្រសើរជាងមិនហ៊ានសូម្បីតែសាកម្តងឡើយ 😊

profile.png
Huy Pov 1 ខែ មុន

សប្បាយចិត្តពេកភ្លេចសរសេរ😂😂
- ការងាររលូនល្អ
- បានមកផ្ទះញុំាបាយជុំគ្នាមួយម៉ែ
- ជាពិសេសបានញុំាស្តៅ ទឹកគ្រឿង😋
វាជារឿងធម្មតាសម្រាប់អ្នកដទៃ តែវាក្តីសុខសម្រាប់ញ៉ុម😊

profile.png
Anonymous 1 ខែ មុន

អឺមមម...ត្រូវចាំថា 《យឺតពេល ប្រសើរជាង មិនសរសេរ》 😂 ហើយបាត់យូរ ប្រុងរកវិធីទាក់ទងទៅរំលឹកដែរ តែមិនដឹងធ្វើម៉េច...

ក្តីសុខតិចៗហ្នឹងហើយ ដែលធ្វើឲ្យជីវិតយើងស្រស់ថ្លានោះ 😉 រីករាយដែលបានដឹងថាមានថ្ងៃល្អបែបនេះណា៎...

profile.png
Huy Pov 1 ខែ មុន

ថ្ងៃនេះរៀបចំផ្ទះហត់តិច😄😄
- សប្បាយចិត្តដែរឃើញផ្ទះមានរបៀប😂
- ធ្វើអាហារ
- ញុំាបាយជុំគ្នា😋
សៅរ៍អាទិត្យជាថ្ងៃជួបជុំ ហើយធ្វើការផ្ទះ😂😂😂😂😂😂

profile.png
Anonymous 1 ខែ មុន

ពិតជាល្អមែនហ្ន៎!!! ឃើញទេ៎? ធ្វើបានល្អមែនទែន...រយៈពេលប៉ុន្មានថ្ងៃមកនេះ តើមានអារម្មណ៍ប្រសើរជាងមុនខ្លះទេ៎? ពេលដែលចិត្តព្យាយាមគិតលើរឿងល្អៗច្រើនជាងរឿងអវិជ្ជមាន យូរៗទៅ នឹងក្លាយជាល្អប្រសើរមិនខានណា៎...

profile.png
Huy Pov 1 ខែ មុន

អារម្មណ៍ប្រសើរជាងមុនមែន😄 សង្ឃឹមថានឹងកាន់តែល្អ😉ពិតជាអគុណសម្រាប់ទឹកចិត្តមួយនេះណាស់😊 ទីប្រឹក្សាគួរតែធ្វើដូចញ៉ុមដែរ😁 បានគ្នា😂

profile.png
Anonymous 1 ខែ មុន

ឲ្យតែបន្ត គិតថាប្រាកដជានឹងប្រសើរហើយ 😉 អឺមមម...ព្រោះទីប្រឹក្សាក៏ធ្លាប់ធ្វើបែបនេះដែរ តែកាលហ្នឹង ជួយស្តាប់មិត្តភក្តិជិតស្និទ្ធដែលមានបញ្ហាស្មុគក្នុងចិត្តដែរ ហើយក៏សន្យាថានឹងអាន និងជជែកពីរឿងល្អៗរបស់គេជារៀងរាល់ថ្ងៃបានប្រហែល១ខែ 😊

ហើយចង់ឲ្យសរសេរដែរមែនហ៎? អាចជូនបានតាមសំណូមពរ 😊 តែខ្ញុំដូចរីករាយស្រាប់ហើយហ្នឹង 🤣 សរសេរទៅដូចម៉េចចឹងទេ តែបើចង់អាន ក៏រីករាយនឹងចែករំលែកជាមួយគ្នា 😊

profile.png
Huy Pov 1 ខែ មុន

យល់ព្រមហើយណា😂

profile.png
Anonymous 1 ខែ មុន

អូខេ 👌 ណា៎! សម្រេចថាបែបនេះចុះ 😉

profile.png
Huy Pov 1 ខែ មុន

ថ្ងៃនេះនៅផ្ទះពេញមួយថ្ងៃ😁 ចាំឡានក៍ខកជើងទៀត😌

អត់ដឹងយកអារម្មណ៍នឹងមកពីណា😁

profile.png
Anonymous 1 ខែ មុន

គួរតែអាចនិយាយពីអ្វីដែលសប្បាយៗ ដែលបានធ្វើនៅផ្ទះ ឬពេលរង់ចាំឡាន...

ថ្ងៃនេះសម្រាប់ខ្ញុំ គឺ
☆ បាននិយាយរឿងពិបាកចិត្តចេញប្រាប់មនុស្សជិតស្និទ្ធ២នាក់
☆ បានធ្វើកិច្ចការផ្ទះ ដែលគិតថាមិនសូវចង់ធ្វើ
☆ បានជិះកង់ហាត់ប្រាណទៅអង្គរ 😊😊😊

សរុបទៅ អាចចាត់ទុកថាជា ថ្ងៃអាទិត្យដ៏ល្អមួយ 😊

profile.png
Huy Pov 1 ខែ មុន

ដាក់ private មើលមិនបានទេចា៎

profile.png
Anonymous 1 ខែ មុន

អូ! សុំទោស ស្មានតែអាចមើលឃើញដូចគ្នា 😂 ខាងក្រោមនេះ ជាអ្វីដែលចង់និយាយប្រាប់ក្នុងReply ខាងលើ 😁

គួរតែអាចនិយាយពីអ្វីដែលសប្បាយៗ ដែលបានធ្វើនៅផ្ទះ ឬពេលរង់ចាំឡាន...

ថ្ងៃនេះសម្រាប់ខ្ញុំ គឺ
☆ បាននិយាយរឿងពិបាកចិត្តចេញប្រាប់មនុស្សជិតស្និទ្ធ២នាក់
☆ បានធ្វើកិច្ចការផ្ទះ ដែលគិតថាមិនសូវចង់ធ្វើ
☆ បានជិះកង់ហាត់ប្រាណទៅអង្គរ 😊😊😊

សរុបទៅ អាចចាត់ទុកថាជា ថ្ងៃអាទិត្យដ៏ល្អមួយ 😊

profile.png
Huy Pov 4 សប្តាហ៍ មុន

ថ្ងៃនេះជាថ្ងៃដែរល្អណាស់😊 ហើយរីករាយណាស់😆
- ដឹងថាទីប្រឹក្សារញ៉ុមរស់នៅសៀមរាប😂
- បានផ្លាស់ផ្ទេរទៅជិតផ្ទះ👏👏👏👏👏👏👏👏👏
- ស្អែកនេះនឹងបានរៀនអ្វីដែរថ្មីទៀត👏😄😆
យេ!!!🎉🎉🎊

profile.png
Anonymous 4 សប្តាហ៍ មុន

រំភើបណាស់ បានជាចំណែក១នៃភាពរីករាយម្តងទៀតហើយ 😁 អារម្មណ៍ពេលដែលអាចធ្វើឲ្យគេរីករាយ ពិតជាសប្បាយ 😊

ថ្ងៃនេះ សម្រាប់ខ្ញុំ គឺ ៖
☆ ទទួលបានឱកាសល្អមួយនៅកន្លែងធ្វើការ គឺលក្ខណៈsurpriseតែម្តង 🤣
☆ សម្រេចការងារក្នុង to-do list បានច្រើន 😉
☆ ប្រមូលភាពក្លាហានធ្វើអ្វីដែលតែងតែចង់គេចវេសបានសម្រេច 😁

profile.png
Huy Pov 4 សប្តាហ៍ មុន

ចូលរួមអបអរសាទរផងចា៎🎉

profile.png
Anonymous 4 សប្តាហ៍ មុន

អរគុណច្រើន ហើយក៏ចូលរួនអបអរសាទរដូចគ្នាណា៎ 😊

profile.png
Huy Pov 4 សប្តាហ៍ មុន

ថ្ងៃនេះល្អណាស់👏
-ទទួលបានដំណឹងល្អទៀតហើយ🎉
- រៀនការងារថ្មីកាន់តែរលូន
- មានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃម៉ង😆🎊

profile.png
Anonymous 4 សប្តាហ៍ មុន

ដំណឹងល្អអ្វីទៅ?

ថ្ងៃនេះ សម្រាប់ខ្ញុំវិញ មិនសូវជាល្អខ្លាំង តែក៏អាចញញឹមបាន
☆ ងើបពីគេងបានលឿនជាងរាល់ដង 🤣
☆ សម្របខ្លួនជាមួយនឹងបញ្ហាដែលត្រូវប្រឈមបានដោយជោគជ័យ
☆ សម្រួល និងសម្រាលបន្ទុកមិត្តរួមការងារ និងអ្នកផ្ទះ បើទោះជាត្រូវបន្ថែមដល់ខ្លួនឯង 😁 ព្រោះស្នាមញញឹមអ្នកដែលជិតស្និទ្ធនឹងយើង ជាក្តីសុខរបស់យើង 😉

profile.png
Huy Pov 4 សប្តាហ៍ មុន

ត្រូវហើយ😄ពេលខ្លះព្យាយាមធ្វើខ្លួនសប្បាយរីករាយ ទាំងដែរក្នុងចិត្តពិបាកស្ទើរស្លាប់😁ហេតុតែមិនចង់បំផ្លាញបរិយាកាស😂ហើយអ្នកដទៃមកអាប់អួរមួយយើង😉

ដំណឹងល្អនៅកន្លែងការងារចា៎😆😆😆😆😆😆😆😆

profile.png
Anonymous 4 សប្តាហ៍ មុន

មានរឿងល្អច្រើនមែន ប៉ុន្មានថ្ងៃនេះ 😊 ចូលរួមរីករាយផងណា៎!!!

ហើយក៏សង្ឃឹមថា វិធីសាស្ត្រនេះអាចជួយឲ្យមានអារម្មណ៍ល្អ និងវិជ្ជមានចំពោះខ្លួនឯងវិញ 😁 បើទោះមិនបានច្រើន បានតែតិច ក៏បានដែរ 😉

profile.png
Huy Pov 4 សប្តាហ៍ មុន

អស់កំលាំងគេងលក់អត់ដឹងខ្លួន😁 ឥលូវសម្រាប់ញ៉ុមមានរឿងស្រស់ស្រាយតាំងពីព្រឹក😆ព្រោះ👉
- បានចែករំលែករឿងល្អៗជាមួយអ្នក😊
- ការងាររលូនល្អ😂
- បានញុំាអីជុំគ្នា(ឆ្ងាញ់)😋
ជិវិតប្រចាំថ្ងៃរបស់ញ៉ុមសែនសាមញ្ញណាស់😁😁😁

profile.png
Anonymous 4 សប្តាហ៍ មុន

រវល់ពេក វីសតែនឹងភ្លេចចែករំលែក 😁 តែយឺតពេល ប្រសើរជាង មិនធ្វើ 🤣

☆ បានសម្រេចចិត្តច្បាសយអំពីគម្រោងដំណើរកម្សាន្តខែក្រោយនេះ 😁
☆ មានអារម្មណ៍កក់ក្តៅ ដែលអ្នកផ្ទះបារម្ភពីសុខភាព និងសួរនាំរហូត ព្រមទាំងទិញអីឲ្យញ៉ាំទៀត 😍
☆ ដាក់ចេញផេកថ្មី សម្រាប់អាជីវកម្មគ្រួសារ បានជោគជ័យ 😊

profile.png
Huy Pov 3 សប្តាហ៍ មុន

សម្រាប់ញ៉ុមមួុយរយះនេះមានថាចិត្តធ្ងន់ជាងមុន ចេះអត់ធ្មត់😊 ឆ្ងាយណាស់😆😆
សម្រាប់ថ្ងៃនេះគឺ៖
- ពេលរៀនការងារថ្មីមានអារម្មណ៍ថាខ្លួនឯងកំប្លែងណាស់😂😂
- មានគេចាំជួយរហូត😁
- ញុំាបាយជុំគ្នា ហើយចំណាយពេលយាយគ្នាលេង យ៉ាងយូរ😋😂
មានអារម្មណ៍ស្រស់ស្រាយ😄

profile.png
Anonymous 3 សប្តាហ៍ មុន

រីករាយដែលបានដឹងថា អារម្មណ៍បានល្អប្រសើរជាងមុន...

ហើយរឿងរីករាយ សម្រាប់ថ្ងៃនេះរបស់ខ្ញុំ គឺ
☆ ធ្វើការងារបានរលូន ព្រោះក្រុមការងារជួយសហការបានល្អ 😊
☆ ទៅរៀន ត្រូវបានគ្រូសរសើរ 😁
☆ អានសៀវភៅចំចំណុចដែលកំពុងជួបប្រទះ ហើយក៏បានរៀនអំពីដំណោះស្រាយ 😉

សរុបទៅ មានគេធ្វើឲ្យញញឹមច្រើនដងដែរ ថ្ងៃហ្នឹង 😊😊😊

profile.png
Huy Pov 3 សប្តាហ៍ មុន

ពិតជាល្អណាស់😆 តែហេតុអីចូលចិត្តគេងយប់ជ្រៅមេស😁

profile.png
Anonymous 3 សប្តាហ៍ មុន

មិនមែនចូលចិត្តទេ តែមានការងារត្រូវធ្វើ 😂 តាមពិត ត្រូវមានchallengeឆាប់ចូលគេងមុនម៉ោង១១ តែមួយរយៈនេះ រវល់ពេក ហើយមានការងារប្រញាប់ត្រូវបង្ហើយ ចឹងហើយ ចេះតែជ្រុល 😑

profile.png
Huy Pov 3 សប្តាហ៍ មុន

profile.png
Huy Pov 3 សប្តាហ៍ មុន

ថ្ងៃនេះគេទៅផ្ទះចោលអស់😳អផ្សុកណាស់😏

សម្រាប់ថ្ងៃនេះគឺ៖
- ពេលព្រឹកឡើងបានញុំាអាហារជុំគ្នា😋ពិតជាស្រស់ស្រាយណាស់😄
- ធ្វើការគឺរីករាយណាស់😄 ហើយចង់ប្រាប់ថា Love You all😍
- សប្បាយរីករាយបំផុតពេលមានអ្នកចាំជួយយកអាសារយើង😍
ជិវិតមួយនេះមានតែការងារ😂 ការញុំា😋 ដូចគ្មានអីថ្មីសោះ😂 តែក៍សប្បាយចិត្តដែរយើងចេះជួយគ្នាទៅវិញទៅមក😘

profile.png
Anonymous 3 សប្តាហ៍ មុន

ជីវិតមិនចាំបាច់តែមានអ្វីថ្មីឯណា...ពេលខ្លះ មានរបស់ ឬជួបមនុស្សដដែលៗក៏បាន ឲ្យតែមានក្តីសុខក្នុងចិត្ត នោះជីវិតក៏មានភាពរំភើប និងរីករាយតាមហ្នឹងដែរ 😁

ចំណែកខ្ញុំវិញ ថ្ងៃនេះ គឺ ៖
☆ រកស៊ីបានកាក់កបគ្រាន់ 😉
☆ បានឆ្លៀតទៅលេងក្មួយ 😊 (ឲ្យតែបាននៅជាមួយក្មេង ស្មុគស្មាញប៉ុណ្ណា ក៏រសាយអស់ដែរ 😁)
☆ និយាយត្រូវគ្នាជាមួយមិត្តរួមការងារ ដែលធ្វើឲ្យអារម្មណ៍ពេលធ្វើការ មិនទើសទាល់ និងស្ត្រេសឡើយ 😁

profile.png
Huy Pov 3 សប្តាហ៍ មុន

profile.png
Huy Pov 3 សប្តាហ៍ មុន

រវល់ពេកចឹងហើយរាងយឺតបន្តិចហើយ😂😂
សម្រាប់ថ្ងៃនេះគឺ😊
-ក្មួយមកលេង😂 ខូចក៍ខូច ចេះក៍ចេះ😍😍
- ទៅចូលរួមមង្គលការសាច់ថ្លៃបង😁 បានជួយគេក៍មានអារម្មណ៍ប្លែកម្យ៉ាង😂😂
- រីករាយនឹងការជួបជុំបែបនេះ😘😘
ចុះទីប្រឹក្សារវិញ😂👉👉

profile.png
Anonymous 3 សប្តាហ៍ មុន

អឺមមម...ខានមានពេលវេលាជួបជុំគ្នា ចឹងយូរហើយ...

ថ្ងៃនេះ សាមញ្ញៗដូចដើមហ្នឹង គឺថា...
☆ ដោះស្រាយបញ្ហាការងារបានល្អគ្រាន់ បើទោះមិនសូវសប្បាយចិត្ត ដែលវាកើតឡើង 😑
☆ ធ្វើឲ្យប៉ាញញឹម 😊
☆ ញ៉ាំបាយល្ងាច (ឆ្នាំងភ្លើង) ឆ្ងាញ់សន្លប់ 😋

profile.png
Huy Pov 3 សប្តាហ៍ មុន

សម្រាប់ថ្ងៃនេះគឺធម្មតាៗទេ😄
- ថ្ងៃនេះភ្ញាក់ពីព្រលឹមធ្វើខ្លួនអោយក្មេងៗ😂👰
- ថ្ងៃនេះជុំគ្នាទៀតហើយ😄 សើចរហូត😂
- ជុំគ្នានិយាយពីគម្រោងដំណើរកំសាន្តនៅខែមីនា😉😉
ពិតជាចង់មានពេលវេលាបែបនេះអោយបានច្រើនៗណាស់😊😊😊😊😊
ហើយចុះទីប្រឹក្សារវិញ👴👉 មានធុញនឹងញ៉ុមទេ😄👧

profile.png
Anonymous 3 សប្តាហ៍ មុន

ចង់ឆ្លើយថា 《អត់ដែលធុញទេ》 😊 ព្រោះចូលចិត្តធ្វើអ្វីដែលបង្កើតស្នាមញញឹមដល់អ្នកដទៃ 😁

ថ្ងៃនេះ បើតាមពិត គឺត្រដាបត្រដួសបន្តិច តែក៏នៅតែអាចរីករាយបាន ដោយការកែប្រែស្ថានការណ៍អាក្រក់មកជាល្អ ជាមួយការគិតវិជ្ជមាន 😁
☆ និយាយអ្វីដែលចង់និយាយ ធ្វើអ្វីដែលចង់ធ្វើ បើទោះជាដឹងថា គេនឹងមិនខ្វល់
☆ ទៅក្រៅញ៉ាំអី (ទីបំផុត បានចេញក្រៅផ្ទះ ក្រៅពីទៅសាលាហើយ 😁)
☆ មើលវេដីអូ និងកម្មវិធីដែលខ្លួនចូលចិត្ត ហើយខំសើចបន្លប់ ទោះបីត្រូវនៅផ្ទះម្នាក់ឯង ហើយមិនស្រួលខ្លួនក៏ដោយ 😊

profile.png
Huy Pov 3 សប្តាហ៍ មុន

អគុណណាស់សម្រាប់ទឹកចិត្តនេះ😊ហើយជូនពរអោយឆាប់ជា💪 ស៊ូៗៗ

profile.png
Anonymous 3 សប្តាហ៍ មុន

អរគុណច្រើនដូចគ្នាណា៎!!! 😉 ជូនពរសំណាងល្អ ថ្ងៃនេះ...

profile.png
Huy Pov 3 សប្តាហ៍ មុន

និយាយតាមត្រង់ចុះ😄រៀងរាល់ព្រឹកគឺញ៉ុមមានអារម្មណ៍ល្អណាស់ពេលបានអានការចែករំលែករឿងល្អៗប្រចាំថ្ងៃជាមួយទីប្រឹក្សា😆អោយតែពេកភ្ញាក់ឡើង រឿងទីមួយដែរធ្វើគឺ អានការឆ្លើយតបជាមួយទីប្រឹក្សា👴😉

ហើយសម្រាប់ថ្ងៃនេះគឺ👉
- មិនសូវរលូនទេ តែធ្វើខ្លួនដូចរីករាយណាស់ចឹង😂
- រីករាយនឹងការចែករំលែក😊
- មានអ្នកធ្វើអោយមានអាម្មណ៍ល្អមុនចូលគេង😊😊
ហើយចង់ប្រាប់ថា Good night👴😉

profile.png
Anonymous 3 សប្តាហ៍ មុន

ក៏រីករាយដូចគ្នា ក្នុងការចែករំលែក ហើយពិតជាសង្ឃឹមថា អាចជួយបង្កើនភាពរីករាយ និងផ្តល់ស្នាមញញឹមដល់អ្នក 😊 កុំភ្លេចថា មិនថាយ៉ាងណា ក៏នៅមានមនុស្សជាច្រើននៅចាំផ្តល់កម្លាំងចិត្តដល់អ្នក ហើយអ្វីដែលសំខាន់ គឺស្រលាញ់ និងជឿជាក់លើខ្លួនឯង 😊 ហើយទទួលយក

ថ្ងៃនេះ សម្រាប់ខ្ញុំ គឺរឹតតែវ៉ល់ៗ តែក៏នៅមានរឿងល្អខ្លះដែរ...
☆ មានបងជីដូនមួយមកលេង ចឹងហើយ មានអ្នកជួយសម្រាលការងារផ្ទះមួយចំណែក 😁
☆ បានទទួលសៀវភៅដែលចង់អានយូរហើយដល់ដៃល្មម 😂 (ទម្រាំផ្ញើគេទិញបាន)
☆ បានជិះកង់ស្តាប់ចម្រៀង 😊 (អារម្មណ៍ ពេលមេឃត្រជាក់តិចៗ ស្តាប់បទដែលចូលចិត្ត ហើយស្រែកច្រៀងតាមភ្លេង)

profile.png
Huy Pov 3 សប្តាហ៍ មុន

ពេលនេះខូចចិត្តណាស់😥😥

profile.png
Anonymous 3 សប្តាហ៍ មុន

កើតអីដែរ?

profile.png
Huy Pov 3 សប្តាហ៍ មុន

ថ្ងៃនេះជប់លាង ព្រោះស្អែកញ៉ុមទៅកន្លែងថ្មី!ជាការជួបជុំលើកចុងក្រោយ!តែគេបែរជាមិនមក😭ទោះមានហេតុផលតែនៅតែតូចចិត្ត😭

profile.png
Huy Pov 3 សប្តាហ៍ មុន

ថ្ងៃនេះទើបយល់ថា អ្វីជាអ្វី😁 Ok ទទួលស្គាល់ថាជិវិតគឺចឹង ម្តងល្អ ម្តងអាក្រក់💪 តែមិនអីទេ💪ព្រោះញ៉ុមខូចចិត្តមិនយូរទេ😆😆
ហើយសម្រាប់ថ្ងៃនេះគឺ👉
- ទទួលបានដំណឹងល្អ😆(បានទៅមុនកាលកំណត់)
- រៀនទទួលស្គាល់ការពិតនៃជិវិត💪💪💪💪
- ជប់លាងសប្បាយណាស់ព្រោះមកទាំងអស់គ្នា😂😂 (ទោះអវត្តមានម្នាក់ក៍ដោយ)
សម្រាប់ញ៉ុមទោះគេល្អជាមួយ មិនល្អជាមួយក៍ដោយ តែងតែគិតពីទង្វើខ្លួនឯងជាមុនសិន!

profile.png
Anonymous 3 សប្តាហ៍ មុន

និយាយទៅ មានមនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា 《សេដបាន តែហាមសេដយូរ ប្រយ័ត្នអត់គូ ព្រោះសេដយូរពេក》 😂 ឲ្យតែសេដ នឹកដល់ឃ្លាហ្នឹង ចង់តែសើច ហើយក៏មិនហ៊ាននៅសេដយូរដែរ 😁

ខ្ញុំវិញ គឺថា...
☆ រកប្រាក់ចំណូលបានគ្រាន់ដែរ
☆ បានញ៉ាំម្ហូបឆ្ងាញ់ប្លែកមាត់ ហើយជុំគ្រួសារ និងក្មួយសំណព្វ
☆ សម្រេចចិត្តកុម្ម៉ង់ទិញខោអាវដែលប្រាថ្នាបានសម្រេច 😊

profile.png
Huy Pov 3 សប្តាហ៍ មុន

😂😂😂😂Very Good

profile.png
Anonymous 3 សប្តាហ៍ មុន

profile.png
Huy Pov 3 សប្តាហ៍ មុន

សម្រាប់ថ្ងៃនេះគឺ😊
- ព្រឹកមិញបានញុំាបាយជុំគ្នាទៀតហើយ😋
- បានមកដល់ផ្ទះ😆 ហើយរៀបចំឡើងស្អាត👏
- ពេលល្ងាចញុំាបាយជុំមួយម៉ែ😘😘
ពិតជាហត់ណាស់! តែសប្បាយចិត្តដែរពេលរៀបចំរួច👏😂😂 ចុះទីប្រឹក្សាវិញ👉👴👴

profile.png
Anonymous 3 សប្តាហ៍ មុន

អឺមមមម...ថ្ងៃនេះ សម្រាប់ខ្ញុំ គឺថាមមាញឹកមែនទែន 😂 ទើបតែមានពេលចូលអានហ្នឹងឯង...
☆ ធ្វើការងារផ្ទះបានរួចរាល់ បើទោះជាមិនស្រួលខ្លួន 😊
☆ ទៅទិញខោអាវថែម (៣~៤ខែហើយ ទើបតែបានទិញ😁)
☆ មើលកុន រឿងដែលចង់មើល Homestay (ល្អមើលណាស់!!! បើមិនទាន់បានមើលទេ គួរតែទៅមើល) 😁

profile.png
Huy Pov 3 សប្តាហ៍ មុន

😂😂ទីប្រឹក្សារញ៉ុមជាមនុស្សស្រីមែន😊 ហើយបើមានឱកាសញ៉ុមនឹងមើល😆

profile.png
Anonymous 3 សប្តាហ៍ មុន

អាវ៎!!! សង្ស័យភ្លេចHide profile 😂😂😂 ចុះកន្លងមក គិតថាស្រី ឬប្រុស?

profile.png
Huy Pov 2 សប្តាហ៍ មុន

ស្រី😂😂ហើយនៅលីវទៀតណ៎😂😂 ជាទីប្រឹក្សាល្អមិនត្រូវលាក់បាំងទេ😆ព្រោះចង់ស្គាល់មនុស្សចិត្តល្អ😊

profile.png
Huy Pov 2 សប្តាហ៍ មុន

ថ្ងៃនេះឡើងវ៉ល់អស់ហើយ😂មិនដឹងអីជាអីទេ😂😂ចង់តែសើច😂

មិនដឹងយាយអីមែន!

profile.png
Anonymous 2 សប្តាហ៍ មុន

សំខាន់សើចចេញលើសពី៣ដង 😂 ចឹងដឹងតែមានរឿងល្អហើយ 😁

profile.png
Anonymous 2 សប្តាហ៍ មុន

សម្រាប់ខ្ញុំ ថ្ងៃនេះ គឺថា...
☆ ក្រោកពីព្រលឹមល្អណាស់ បានជិះកង់ហាត់ប្រាណ ហើយធ្វើកាងារផ្ទះចប់លឿន 😉
☆ ដឹងថា យ៉ាងណាក៏មានមនុស្សលើកទឹកចិត្ត និងបង្ហាញក្តីបារម្ភច្រើន 😘
☆ បាននិយាយជាមួយមនុស្សដែលតែងតែចង់និយាយជាមួយ 😁

profile.png
Huy Pov 2 សប្តាហ៍ មុន

សង្ស័យលួច Crush គេហើយ😂😆

profile.png
Anonymous 2 សប្តាហ៍ មុន

crush ហើយ ថាមិន crush 😂😂😂

profile.png
Huy Pov 2 សប្តាហ៍ មុន

😂😂 ធ្លាប់លួច Crush គេម្តងដែរ😊 ពេលចុងក្រោយគេសារភាពថាស្រលាញ់យើងមុន😂😂 ជូនពរអោយសមបំណងដែរណា😆

profile.png
Huy Pov 2 សប្តាហ៍ មុន

ពីម្សិលអត់ស្រួលខ្លួន!ហើយគេងតាំងពីល្ងាច😁អត់បានសរសេរ😁ចឹងងៃនេះ ពីរដង😊😊

សម្រាប់ពីម្សិលមិញគឺ👉
- ការងាររលូនល្អ😂 អត់មានខុស(សប្បាយចិត្តណាស់)
- មានអ្នក take care រហូត😘😊
- បានញុំាម្ហូបឆ្ងាញ់ៗៗរាល់ថ្ងៃ😋😋😋😋
សរសេរយឺតប្រសើជាងមិនសរសេរណ៎😂😂😂😂

profile.png
Anonymous 2 សប្តាហ៍ មុន

ត្រូវហើយ 😁😁😁 ចាំបានល្អមែន👍👍👍ហើយក៏អរគុណដែលបានជូនពរ 😘

ម្សិលមិញ ក៏រវល់ដូចគ្នា ហើយណាមួយAccមានបញ្ហាផង...សង្ឃឹមថា ប្រើមួយនេះ មិនមានបញ្ហាចុះ...
☆ បាននិយាយច្រើនរឿងណាស់ជាមួយគេម្នាក់នោះ 😉
☆ មានពួកម៉ាកច្រើនដែលពីមុនស្គម ឥលូវម៉ាប៉ៗដូចគ្នាលើកទឹកចិត្ត ហើយចែករំលែកវិធីសម្រកទម្ងន់ 😁
☆ កាត់ចិត្តឈប់ខ្វល់បានហើយ គឺធ្វើអ្វីដែលខ្លួនឯងអាចធ្វើបាន ហើយរង់ចាំមើលលទ្ធផលដោយចិត្តស្ងប់ (លែងជ្រួលច្របល់ដូចពីមុនហើយ 😊)

profile.png
Anonymous 2 សប្តាហ៍ មុន

ម្សិលមិញ ភ្លេចសរសេរមែនហ្នឹង?

សម្រាប់ខ្ញុំ គឺ
☆ បានទៅជិះBalloon (ការពិតខ្លាចខ្ពស់ណាស់ តែក៏អាចធ្វើបាន) 😉
☆ ពួកម៉ាកវិទ្យាល័យមកជុំគ្នានៅផ្ទះ 😁
☆ ទៅញ៉ាំអីក្រៅ ហើតជជែកលេងសើចជាមួយពួកម៉ាក 😊

profile.png
Anonymous 2 សប្តាហ៍ មុន

ម៉េចក៏ស្ងាត់ហើយចឹង? រវល់ ឬភ្លេច ឬមានបញ្ហាអ្វីដែរ?

ថ្ងៃនេះ សម្រាប់ខ្ញុំ
☆ មានមិត្តរួមការងារមកលេង ពេលព្រឹក ហើយយកអីឲ្យញ៉ាំ 😁 (ចំណេញបាយព្រឹកមួយពេល 😂)
☆ ក្មួយសំណព្វមកលេងផ្ទះ ពេលបាយថ្ងៃ 😁 (បាយយឺត ម្ហូបសាមញ្ញ តែមានក្តីសុខ)
☆ រកចំណូលបានក្រែល 😊 (រត់ឡើងចង់វិលមុខ 😂)

ឆ្លើយតប