profile.png

Sokuchara Khauv

0 ឆ្លើយតប 56 ចំនួនមើល ០៥-មីនា-២០១៩ ដំបូន្មាន
កុមារឈឺដែលមកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យត្រូវទទួលបានការពិនិត្យវាយតម្លៃ ដើម្បីកំណត់រកៈ ១. កុមារមានសញ្ញាបន្ទាន់ ២. កុមារមានសញ្ញាអាទិភាព ៣. សញ្ញាមិនបន្ទាន់ ១. សញ្ញាបន្ទាន់ ជាសញ្ញាដែលកុមារត្រូវទទួលបានការសង្គ្រោះភ្លាមៗ សញ្ញានោះរួមមានៈ -ការស្ទះផ្លូវដង្ហើម -វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ -ឡើងស្វាយ ជាពិសេសនៅចុងអណ្តាត -សញ្ញាស្ហុក (រយៈពេលបំពេញឈាមចុងដៃយូរជាង ៣វិនាទី ជីពចរញាប់ និងខ្សោយ) -សន្លប់ -ប្រកាច់ -សញ្ញាខ្សោះជាតិទឹកធ្ងន់ធ្ងរលើកុមារដែលរាក (មានសញ្ញា២ក្នុងចំណោមសញ្ញាដូចតទៅៈ សន្លឹម ភ្នែកខូង ផ្នត់ស្បែកពោះរលាយឺតខ្លាំង ភាគច្រើនយូរជាង៣វិនាទី)៕ ២. សញ្ញាអាទិភាព ជាសញ្ញាដែលត្រូវបានផ្តល់អាទិភាពក្នុងការចូលពិនិត្យដោយមិនចាំបាច់តំរង់ជួរ សញ្ញានោះមានដូចជាៈ -ទារកតូចដែលឈឺៈ អាយុតូចជាង២ខែ -ក្តៅខ្លួនខ្លាំងៈ ចាប់ពី៣៨អង្សាសេ -ការប៉ះទង្គិច ឬគ្រាំគ្រា ឬក្នុងករណីត្រូវការវះកាត់ជាបន្ទាន់ -ស្លេកស្លាំង ធ្ងន់ធ្ងរ -ពុល -ឈឺចាប់ខ្លាំង ឬធ្ងន់ធ្ងរ -វិបត្តិផ្លូវដង្ហើម -ឡេះឡះ ច្រាស់ច្រាលជាប់ ឬអស់កំលាំងខ្លាំង -មានលិខិតបញ្ជូនជាបន្ទាន់ -កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ -ហើមនៅជើងទាំងពីរ -រលាកខ្លាំង ៕ ៣. សញ្ញាមិនបន្ទាន់ ឬករណីមិនបន្ទាន់ ជាករណីដែលគ្មានសញ្ញាបន្ទាន់ ឬសញ្ញាអាទិភាព៕ ឯកសារយោងពីអង្គការសុខភាពពិភពលោក (WHO) ខ្ញុំសង្ឃឹមថា កូនកូនលោកអ្នកនឹងទទួលបានការព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងទំនុកចិត្ត៕ សូមអរគុណ វេជ្ជបណ្ឌិតឯកទេសរោគកុមារ ខូវ សុគុជ្ជរ៉ា