profile.png

Ngor Channearodey

1 ឆ្លើយតប 62 ចំនួនមើល ០៤-មីនា-២០១៩ សំណួរ
សួស្ដីលោកគ្រូ អ្នកគ្រូពេទ្យ ខ្ញុំមានបញ្ហាកូនរបស់ខ្ញុំទើបតែមានអាយុបានមួយខ្ញុំបំបៅដោយទឹកដោះគោកូនរបស់ខ្ញុំមានអាការះលាមកក្តៀនតើមានមធ្យោបាយដោះស្រាយការក្ដៀនបានតេ?
profile.png
2 សប្តាហ៍ មុន

តើបងមានបញ្ហាខ្វះទឹកដោះដើម្បីបំបៅកូនមែនទេ?​ ដូចដែរបងបានដឹងអំពីអត្ថប្រយោជន៍នៃការបំបៅទឹកដោះម្តាយចំពោះសុខភាពទារក ក៍ដូចជាការបង្កើនភាពស្និទស្នាលរវាងទារកនិងម្តាយទៀតផង។ ប្រសិនបើអាច បងគួរព្យាយាមផ្តល់ការបំបៅដោះខ្លះៗ ជាជាងការពឹងផ្អែកតែការបំបៅទឹកដោះគោតែម៉្យាងចំពោះទារកដែលមានអាយុតិចបែបនេះ។ ទាក់ទងករណីរបស់បង តើបងបានអនុវត្តការលាយម្សៅទឹកដោះគោនោះក្នុងបរិមាណត្រឹមត្រូវ តាមការណែនាំដែលមានបិទលើកំប៉ុងម្សៅទឹកដោះគោនោះទេ? បើត្រឹមត្រូវហើយ ប៉ុន្តែនៅតែមានបញ្ហានេះកើតឡើងទៀត នោះអាចប្រហែលមកពីប្រព័ន្ធរំលាយអាហាររបស់ទារកមិនសាកសមជាមួយរូបមន្តទឹកដោះគោដោះ បងគួរសាកសួរយោបល់ ​និងការប្រឹក្សាទាក់ទងការផ្លាស់ប្តូរប្រភេទទឹកដោះគោ ជាមួយគ្រូពេទ្យកុមារ។ ប្រសិនបើ ទឹកដោះម្តាយវិញ​ បរិមាណខ្លញ់ និងប្រូតេអ៊ីនមានបរិមាណសមាមាត្រគ្នា​ ជាហេតុធ្វើឲ្យទារកកម្រកើតមានបញ្ហាទល់លាមកណាស់។