ចង់រៀនពេទ្យ ទាល់តែអត់ខ្លាចខ្មោច?

ធ្លាប់តែលឺគេថាតៗគ្នា...សូមអ្នកមានបទពិសោធន៍ចូលខ្លួនមកបកស្រាយផងបានទេ? ថាតើអ្វីដែលគេនិយាយហ្នឹង ជារឿងពិត ឬគ្រាន់តែជាពាក្យចចាមអារ៉ាមទេ? ប្រសិនបើបុគ្គលម្នាក់ចង់ចូលរៀនពេទ្យ ចាំបាច់ត្រូវតែមិនខ្លាចខ្មោច ឬយ៉ាងណាដែរ?

មុខតំណែង

ព្រោះត្រូវយាមទាំងយប់ទាំងថ្ងៃ ដូច្នេះហើយស្មារតីត្រូវតែរឹងមាំ និងក្លាហានទើបមិនរួញរានឹងនៅកន្លែងងងឹត ឬស្ងាត់ៗពេលរាត្រី...ជួនពេលខ្លះ ក៏ត្រូវធ្វើការងារនៅលើសាកសពទៀត ហេតុនេះហើយបើរវល់តែខ្លាច ប្រហែលជាមិនអាចបំពេញកាតព្វកិច្ចបាននោះឡើយ...

មតិប្រឆាំង

សំខាន់...ត្រូវដឹងច្បាស់សិនថា លើលោកនេះមានខ្មោចដែរឬទេ? ហើយធ្វើយ៉ាងណាទើបប្រាកដថាជាខ្មោចពិតមែន ឬមានន័យម្យ៉ាងទៀតថាមិនមែនត្រឹមតែជាក្តីស្រមៃ ឬការគិតរវើរវាយរបស់អ្នក? បើមានមែន...ខ្មោចក៏មិនចេះតែមកលងយើងដែរ បើយើងមិនបានធ្វើអ្វីគេនោះ...បើគិតម្យ៉ាងទៀត នោះគឺថា បើមានគោលដៅពិតប្រាកដ ហើយឆន្ទៈមុតមាំក្នុងការសិក្សាផ្នែកនេះមែននោះ ទោះជាយ៉ាងណាក៏គង់តែវិធីជម្នះបានដែរ ដូចជាមានរបស់ការពារខ្លួន ជាដើម…


ចូលរួមក្នុងកិច្ចពិភាក្សានេះ