យុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី

វាជាការល្អប្រសិនបើអ្នកមានបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិដែលព្យាយាមផ្តាច់បារីតែពួកគាត់ពិបាកក្នុងការផ្តាច់ ហើយត្រូវការជំនួយពីអ្នក។ ពិតណាស់ដែលថាការផ្តាច់បារី វាពុំមែនជាការងាយស្រួលក្នុងការអនុវត្ត សំខាន់អ្នកបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រត្រឹមត្រូវ ទទួលបានព័ត៌មានគ្រប់គ្រាន់ និងការគាំទ្រពីក្រុមគ្រួសារ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី៖

•    ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ​ ក្រុមគ្រួសារ និងមិត្តភក្តិ
•    ចេះចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ
•    មិនបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន
•    មានគំនិតសុទិដ្ឋិនិយមជានិច្ច
•    ចូលរួមលើកកម្ពស់បរិយាកាសគ្មានផ្សែង
•    អនុវត្តយ៉ាងសកម្មក្នុងសកម្មភាព ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។

មិនតែប៉ុណ្ណោះសមាជិកគ្រួសារ និងមិត្តភក្តិគឺជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តក្នុងការផ្តាច់បារី។ អ្នកអាចប្រើប្រាស់វិធីសាស្ត្របន្ថែមទៀតដើម្បីជួយពួកគាត់ រួមមាន៖
•    ចូលរួមសរសើរលើកទឹកចិត្តឲ្យគាត់ឈប់ជក់បារី
•    មានចិត្តអំណត់ពេលគាត់មានអាការៈញៀន
•    ផ្តល់រង្វាន់ដល់គាត់ដើម្បីឲ្យឈប់ជក់បារី
•    ចូលរួមជាមួយគាត់ក្នុងសកម្មភាពដែលមិនមែនជាការជក់បារី ដូចជាការដើរកម្សាន្ត និងការហាត់ប្រាណជាដើម។

បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់