ផលវិបាកនៃជំងឺទឹកនោមផ្អែមក្នុងវ័យត្រៀមអស់រដូវ

ការមានជំងឺរ៉ាំរ៉ៃនៅក្នុងវ័យណាមួយ សុទ្ធតែមិនអំណោយផលទៅដល់ស្ថានភាពសុខភាពទូទៅនោះទេ។ ចុះចំណែកស្រ្តីដែលស្ថិតក្នុងវ័យត្រៀមអស់រដូវវិញ តើត្រូវរៀបចំការតាមដាន និងគ្រប់គ្រងបែបណា ប្រសិនសព្វថ្ងៃកំពុងប្រឈមទៅនឹងជំងឺទឹកនោមផ្អែមរួចទៅហើយ?

សំណួរ៖ ខ្ញុំអាយុ ៥៥ឆ្នាំ ភេទស្រី ទម្ងន់ ៦០គីឡូក្រាម កម្ពស់ ១ម៉ែត្រ៥០ ជាស្រ្តីមេផ្ទះ។ ខ្ញុំមានជំងឺទឹកនោមផ្អែម និងលើសឈាមមកជាង ១០ឆ្នាំមកហើយ។ ខ្ញុំក៏ត្រូវបានឲ្យប្រើប្រាស់ថ្នាំសម្រាប់ជំងឺទាំងពីរជាប្រចាំផងដែរ។ខ្ញុំកំពុងព្រួយបារម្ភថាជំងឺទាំងពីរអាចនឹងធ្វើឲ្យខ្ញុំមានបញ្ហាក្នុងការគ្រប់គ្រងនៅពេលដែលខ្ញុំអស់រដូវ ពីព្រោះបច្ចុប្បន្នខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវផង។ តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច?

ចម្លើយ៖ ជាធម្មតា ប្រសិនវ័យកាន់តែច្រើន ជាពិសេសស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវផងនោះ បញ្ហាប្រឈមនានានឹងអាចកើតមានឡើង។ ជម្រើសដែលល្អគួរតែអញ្ជើញទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់ នោះគ្រូពេទ្យអាចមានលទ្ធភាពតាមដានរាល់ផលវិបាកផ្សេងៗ ដោយហេតុថាស្ថានភាពជំងឺមានរយៈពេលដល់ទៅ១០ឆ្នាំ ហើយក៏កំពុងស្ថិតក្នុងដំណាក់កាលអស់រដូវទៀតផង។ ម៉្យាងទៀតអ្នកក៏គួរធ្វើការបញ្ចុះទម្ងន់ និងរក្សាលំនឹងជាតិស្ករឲ្យមានស្ថេរភាពផងដែរ។

បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ទូច ឃុនប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់