[មានវីដេអូ] “Check-up Tour” ការលើកកម្ពស់សុខាមាលភាពសុខភាព

ក្នុងខែមករា ឆ្នាំ២០១៩កន្លងមក​នេះ ក្រុមការងារហេលស៍ ថាម ប្រូ សហការជាមួយ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ បានប្រារព្ធកម្មវិធី “Check-up Tour” ដោយមានការផ្តល់ជូន​ការវាស់ដឺក្រេភ្នែក ពិនិត្យ និងពិគ្រោះអំពីបញ្ហាសុខភាពភ្នែក ដោយឥតគិតថ្លៃ។ កម្មវិធីប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យចំនួន២​ គឺសាកលវិទ្យាល័យ អន្តរជាតិ និងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដើម្បីជួយលើកកម្ពស់ការថែទាំសុខភាពភ្នែក សិស្សនិស្សិតដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ។ ​កម្មវិធី​ប្រព្រឹត្តទៅបានយ៉ាងរលូន​ ក្រោមការឧបត្ថម្ភដោយ ផលិតផល កូស៊ីល​។

គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមលើកកម្ពស់សុខភាពសាធារណៈ ហេលស៍ថាម ប្រូ​ សហការជាមួយគ្លីនិក/មន្ទីរពេទ្យជាដៃគូ បាននឹងកំពុងបង្កើតនូវកម្មវិធីមួយ “Check-up Tour” នេះឡើងក្នុងគោលបំណងធំៗ ចំនួន៣៖​

  • អាចដឹងពីស្ថានភាពសុខភាពរបស់ខ្លួន​
  • ជួយកាត់បន្ថយហានិភ័យនៃការវិឌ្ឍទៅជាជំងឺធ្ងន់ធ្ងរ
  • ទទួលបានព័ត៌មានថ្មីៗអំពីសុខភាព

ក្រៅពីនេះ ហេលស៍​ ថាម ប្រូ ក៏ធ្លាប់បានចូលរួមផ្តល់ការពិនិត្យសុខភាពជាច្រើនទៀតក្នុងឆ្នាំ២០១៨ ដោយមានការសហការជាមួ​យគ្លីនិក/មន្ទីរពេទ្យ និងក្រុម​ហ៊ុននានាជាច្រើនផងដែរ។ ដូចជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨  ក្នុងឱកាសកម្មវិធីពិព័រណ៍កីឡា និងសុខភាព ManulifeMOVE fair 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia។ ក្រោមការគាំទ្រដោយ​ សមាគមគ្រូពេទ្យបេះដូងកម្ពុជា(CHA) ផ្តល់ជូន​ការពិនិត្យសុខភាព​បេះដូង ដើម្បីលើកកម្ពស់ការថែទាំ និងបង្កើនការយកចិត្តទុកដាក់របស់ប្រជាជនយើងទៅលើសុខភាពបេះដូងឲ្យបានកាន់តែល្អប្រសើរ។

ហេលស៍​ ថាម ប្រូ សូមសន្យាថានឹងរៀបចំនូ​វការពិនិត្យសុខភាព ដ៏មានគុណប្រយោជន៍ជាច្រើនទៀតតាមរយៈការសហការជាមួយនឹងគ្លីនិកជាដៃគូជាបន្តបន្ទាប់ ដើម្បីជាចំណែកមួយនៃការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជាតិយើង នៅតាមសាកលវិទ្យាល័យ និងទីសាធារណៈនានានៅកម្ពុជា ព្រមទាំងការចូលរួមក្នុងកម្មវិធីពិព័រណ៍ និងសិក្ខាសាលាផ្សេងៗផងដែរ។

កុំភ្លេចតាមដានទាំងអស់គ្នាណ៎ា​ នៅលើគេហទំព័រហេ្វសបុករបស់ហេលស៍ថាម​ Healthtime Pro និងHealthogo ដើម្បីអាចចូលរួមទទួលបានការពិនិត្យសុខភាព និងចំណេះដឹងទាក់ទងនឹងសុខភាពនានា។

“កុំចាំដល់ថ្ងៃឈឺ ទើបចាប់ផ្តើមយកចិត្តទុកដាក់នឹងសុខភាព”

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់