ក្អក អាចនឹងមិនធម្មតាដូចអ្នកធ្លាប់គិត

ក្អក ជារោគសញ្ញាមួយបញ្ជាក់ថារាងកាយរបស់អ្នកមានភាពខុសប្រក្រតីលើផ្លូវដង្ហើម ដែលវាអាចបង្កឡើងដោយពពួក វីរុស បាក់តេរី ធូលីដី ឬសារធាតុផ្សេងៗទៀត។ យោងតាមប្រសាសន៍នៃគ្រូពេទ្យជំនាញរបស់សហរដ្ឋអាមេរិកម្នាក់ បានធ្វើការប៉ាន់ប្រមាណថាអ្នកជំងឺដែលបានមកទទួលការព្យាបាលបញ្ហាក្អកនេះមានប្រមាណ ៣០លាននាក់ក្នុងមួយឆ្នាំ ដែលចំនួននេះត្រូវបានកើនឡើងជាលំដាប់។

អាការៈក្អកម្តងម្កាលជាសញ្ញាធម្មតា ដែលជួយបញ្ចេញសារធាតុមិនល្អពីសួតរបស់អ្នក ការពារពីការបង្ករោគផ្សេងៗ និងជំងឺផ្តាសាយ។ ទោះជាយ៉ាងណាក៏ដោយ ការក្អកជាអចិន្ត្រៃយ៍ ចាប់ពីមួយសប្តាហ៍ឡើងទៅអាចជាលទ្ធផលនៃបញ្ហាសុខភាពណាមួយ  រួមមាន៖
• ជំងឺហឺត៖ ភាគច្រើនការក្អកដោយសារអ្នកមានជំងឺហឺតគឺតែងកើតមានឡើងតាមរដូវកាល និងនៅពេលអ្នកប៉ះជាមួយនឹងខ្យល់ត្រជាក់។
• រលាកបំពង់អាហារ៖ លំហូរនៃអាស៊ីតក្រពះដែលតែងច្រាលឡើងតាមបំពង់អាហារដោយសារអ្នកចង្អោរ ឬក្អួត នឹងបង្កឲ្យរលាក ធ្វើឲ្យអ្នកក្អក។
• ជំងឺក្អកមាន់៖ កើតមានជាពិសេសចំពោះកូនក្មេងដោយសារការរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ប៉ុន្តែវាត្រូវបានការពារដោយការចាក់វ៉ាក់សាំង។
• ជំងឺរបេង៖ មានការបង្ករោគធ្ងន់ធ្ងរប៉ះពាល់ដល់សួតរបស់អ្នក ដែលធ្វើឲ្យអ្នកក្អកខ្លាំង ក្នុងរយៈពេលយូរ លើសពី៣សប្តាហ៍។
• ជំងឺរលាកទងសួត៖ កាលណាទងសួតរលាក វាអាចឡើងស្លេស្ម ធ្វើឲ្យបំពង់ខ្យល់ឆ្លងកាត់ កាន់តែរួមតូចជាងធម្មតាបណ្តាលឲ្យពិបាកក្នុងការដកដង្ហើម ឈឺទ្រូង ហត់ ក្តៅខ្លួន ក្អក។
• ជំងឺរលាកប្រហោងច្រមុះ៖ តឹងច្រមុះ ហៀរសំបោរធ្លាក់កំហាកនៅក ក្អក ណែននៅក្នុងបំពង់ក ហ៊ឺងត្រចៀក ឬរលាកក្នុងត្រចៀកតែម្តង។

ក្រៅពីជំងឺខាងលើ ការក្អករបស់អ្នកអាចដោយសារតែការប្រើប្រាស់ថ្នាំដូចជាពពួកថ្នាំបញ្ចុះសម្ពាធឈាមក្រុមIEC មហារីកកូនកណ្តុរ មហារីកសួត និងរបេងកូនកណ្តុរជាដើម។

សូមកុំគិតថា ការក្អករបស់អ្នកជាសញ្ញាធម្មតាបើអ្នកហាក់កើតឡើងញឹកញាប់ ឬមានរយៈពេលយូរ ព្រោះតែហេតុការណ៍នៃជំងឺជាច្រើនកំពុងនៅពីក្រោយអ្នកដោយមិនដឹងខ្លួន ដូច្នេះការប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានលឿនបំផុត ជាអ្វីដែលអ្នកគួរធ្វើនៅពេលនេះ។  

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ពាក្យទាក់ទង


មតិយោបល់