ការពិគ្រោះ និងព្យាបាលជំងឺសើស្បែកដោយមិនគិតថ្លៃ

()
1129
ដោយ : Editor

យោងតាមសេចក្តីស្នើសុំពីសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ី ស៊ីថាច នាយផ្នែកជំងឺសើស្បែក និងកាមរោគនៃមន្ទីរពេទ្យព្រះកុសុមៈ ក្រោមសេចក្តីសម្រេចយល់ព្រម និងឯកភាពដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត ថុង សុខហ៊ាន បានប្រកាស និងជូនដំណឹងអំពីការផ្តល់នូវសេវាពិគ្រោះ និងព្យាបាលជំងឺសើស្បែក នៅអគារសើស្បែកនៃមន្ទីរពេទ្យព្រះកុសុមៈដោយមិនគិតថ្លៃ នៅថ្ងៃទី០២-០៣ ខែសីហា ឆ្នាំ២០១៧។ 

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា សំណើនេះត្រូវបានដាក់ជូនដោយសារតែមូលហេតុថានេះជារដូវវស្សា ប្រជាជនទូទៅពិសេសប្រជាកសិករមានជំងឺសើស្បែកច្រើន តែគាត់ពុំមានលទ្ធភាពមកព្យាបាល ហើយកន្លងមកយើងសង្កេតឃើញថាក៏មានជំងឺស្បែកខ្លះមានសភាពធ្ងន់ធ្ងរផងដែរ។ 

នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះហើយ សូមជួយធ្វើការផ្សព្វផ្សាយបន្តតាមការគួរ…

សម្រាប់ព័ត៌មានបន្ថែម ៖ មន្ទីរពេទ្យព្រះកុសុមៈ

logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧