profile.png

Lim Lengchhun

2 Reply 167 Views ១៦-កញ្ញា-២០១៩ Advice
សំណួរខ្លះពីប្អូនៗ: តេីរៀនពេទ្យ ពេលចុះកម្មសិក្សាទទួលបាន ប្រាក់ឧបត្ថម្ភដែរឬទេ?

ចម្លើយ: មិនមានប្រាក់ឧបត្ថម្ភ ឬម្ហូបអាហារផ្ដល់ជូននោះឡេីយ, ការចំណាយទាំងឡាយ គឺខ្លួនទីពឹងខ្លួន ដោយមិនរាប់បញ្ចូលទាំងសេវាសុខភាពនោះទេ។

ពេលខ្លះ ធ្លាប់ឆ្ងល់ដែលថា ប្រសិនបេីរាជរដ្ឋាភិបាល ឬ ក្រសួងសុខាភិបាល យកចិត្តទុកដាក់លេីបញ្ហាទាំងអស់នេះ មិនដឹងជាល្អយ៉ាងណាទេ គឺផ្ដល់ជូនដោយឥតគិតថ្លៃ នូវសេវាសុខភាព ក៏ដូចជាប្រាក់ឧបត្ថម្ភខ្លះៗ ឬម្ហូបអាហារសម្រាប់និស្សិតពេទ្យ ពេលចុះកម្មសិក្សា ឬពេលយាមយប់នៅមន្ទីរពេទ្យ។ និស្សិតពេទ្យភាគច្រេីនមកពីតាមខេត្ត មិនសូវមានលទ្ធភាពច្រេីននោះទេ ក្នុងការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ, សម្រាប់និស្សិតថ្នាក់អន្តេវាសិក ឬឯកទេស គួរទទួលបានប្រាក់ឧបត្ថម្ភខ្លះដែរ ក្នុងការដោះស្រាយជីវភាព ព្រោះរៀនច្រេីនឆ្នាំ 8-10ឆ្នាំដែរ មិនទាន់មានការងារធ្វេីស្រួលបួលនៅឡេីយ (គ្មានប្រាក់ខែ)។

ជាក់ស្ដែងណាស់ សម្រាប់គ្រូពេទ្យនៅតាមមន្ទីរពេទ្យវិញ ត្រូវមេីលជម្ងឺច្រេីន ស្ទើរតែគ្មានពេលសម្រាក ពេលខ្លះត្រូវដាច់បាយក៏មាន បេីក្រឡេកមើលទៅលេីប្រាក់ខែវិញ វេជ្ជបណ្ឌិតឯកទេស ៧០០ ០០០៛, វេជ្ជបណ្ឌិតទូទៅ ៦៥០ ០០០៛, វាមិនមានភាពសមមាត្រទៅនឹងអ្វី ដែលពួកគាត់បានខិតខំបំពេញការងារ ត្រូវធ្វេីការច្រេីន គិតច្រេីន, គ្មានពេលផ្ទាល់ខ្លួនច្រេីនសម្រាប់គ្រួសារ, ថ្ងៃសៅរ៍អាទិត្យឬថ្ងៃបុណ្យខ្លះ អត់ងងុយព្រោះជាប់យាមនៅពេទ្យលះបង់អស់កម្លាំងកាយចិត្ត, មិនខ្លាចនឿយហត់ ក្នុងការពិនិត្យព្យាបាលអ្នកជម្ងឺ, ពេលខ្លះត្រូវបានគេជេរ ដាក់បណ្ដាសារ ឬប្ដឹងផ្ដល់តាមផ្លូវច្បាប់ជាដេីម, ហេីយពេលខ្លះទៀតត្រូវប្រឈមមុខនឹងជម្ងឺឆ្លងគ្រប់ប្រភេទ។

ជីវិតជានិស្សិតពេទ្យ ឬគ្រូពេទ្យ សម័យបច្ចុប្បន្ន មិនសូវមាន គេអោយតម្លៃខ្លាំងដូចសម័យមុននោះឡេីយ ត្រូវតស៊ូច្រេីនឆ្នាំណាស់ ឆ្លងកាត់ឧបសគ្គជាច្រេីន ទម្រាំទទួលបានជោគជ័យ។ រីឯចំណូល ឬប្រាក់ខែ មិនស្មេីជំនាញដទៃទៀតនោះទេ ដែលចំណាយរយះពេលខ្លីជាង 4-5ឆ្នាំ, ទទួលបានប្រាក់ខែច្រេីនជាង, មានពេលវេលាសម្រាកច្រេីនជាង, ធ្វេីការមិនប្រឈមមុខនឹង ហានិភ័យផេ្សងៗ ដូចជាជម្ងឺឆ្លងជាដេីម។

ជាសរុបមក រាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាល គួរយកចិត្តទុកដាក់អោយបានសកម្ម, ជួយជ្រោមជ្រែង ផ្ដល់អោយបាននូវភាពសមមាត្រលេីការងារ បំរេីរក្នុងវិស័យសុខាភិបាល សម្រាប់ជីវភាពប្រចាំថ្ងៃរបស់និស្សិតពេទ្យ ឬគ្រូពេទ្យអោយបានប្រសេីរជាងមុនផង។

ដោយសេចក្ដីគោរពពី: និស្សិតវេជ្ជសាស្រ្ត លឹម ឡេងឈុន

Best regards,

Medical student Lim Lengchhun
profile.png
Anonymous 1 ខែ មុន

I think so, though m not a med student, but I really wish to see the changes for betterness for all of u...N stay motivated n inspired to go on, we r proud of u all :)

profile.png
Lim Lengchhun 1 ខែ មុន

Thank you ;-)

Reply

Comment