Menu

Previous

ការពារកុំឲ្យកើតជំងឺនេះគឺសំខាន់ទាក់ទងនឹងរបបអាហារនិងការហាត់ប្រាណឲ្យបានទៀងទាត់។ ឧទាហរណ៏ ប្រសិនបើដឹងថាបុគ្គលម្នាក់ធាត់ពេក និងមានប្រវត្តិគ្រួសារមានជំងឺនេះត្រូវចាត់វិធានការផ្លាស់ប្តូរបៀបនៃការរស់នៅ និងទទួលទានអាហារឲ្យបានត្រឹមត្រូវ ដើម្បីបន្ថយទម្ងន់របស់គាត់ឲ្យបាន។ ក្នុងការសិក្សាបានបង្ហាញថាបុគ្គលដែលមានទំនោរកើតជំងឺនេះ ប្រសិនបើទម្លាប់នៃការរស់នៅរបស់គាត់ល្អអាចពន្យារ ឬកាត់បន្ថយអត្រានៃការកើតជំងឺ។ ជាមួយគ្នានេះដែរត្រូវកាត់បន្ថយទទួលទានភេជ្ជៈដែលមានជាតិផ្អែម បន្ថយការបរិភាគប្រេងដែលមិនល្អ។

ប៉ុន្តែចំពោះបុគ្គលដែលស្ថិតនៅចន្លោះអ្នកកើតជំងឺ និងអ្នកជំងឺនេះ ការធ្វើកីឡា និងរបបអាហារប្រហែលជាមិនសូវមានប្រសិទ្ធភាពទេ គ្រូពេទ្យអាចនឹងជ្រើសឱសថ មួយប្រភេទសម្រាប់គាត់ដើម្បីពន្យារការកើតជំងឺ។ អ្នកដែលមានវីតាមីន D3 ទាប ប្រឈមការកើតជំងឺនេះច្រើន ការសិក្សាបានបង្ហាញថា ការបំពេញបង្គ្រប់វីតាមីន D3 នាំឲ្យបន្ថយហានិភ័យនៃការកើតជំងឺ។ មួយវិញទៀតការធ្វើអនុវត្តក្នុងការរស់នៅបានត្រឹមត្រូវ មានប្រសិទ្ធភាពជាងការប្រើប្រាស់ឱសថតែមួយមុខទៅទៀត។


Category: Advise