profile.png

Anonymous

5 Reply 327 Views ០១-មីនា-២០១៩ Question
រាល់ថ្ងៃ ខ្ញុំមានជំងឺមួយ មិនដឹងមូលហេតុអី ។ ដំបូងរាងចុកអួលកណ្តាលទ្រូងតិចៗ (ត្រង់ឆ្អឹងកណ្តាលក្រោមដងកាំបិតបន្តិច តែមិនមែនចុកឆ្អឹងទេ ដូចជាចុកសាច់ក្រោយឆ្អឹងនឹងទៀត) តែចុក មួយឆាវបាត់ ។ក្រោយមករយៈពេលប្រហែលបួនប្រាំខែ ក៏រាង អួល លេបអីមិនរួច លេបទឹកមិនរួច អួលរយៈពេល ៤ ទៅ៥ម៉ោងក៏ រាងធូ លេបអីបានធម្មតា ។ ពេលខ្លះ អួលខ្លាំង ដេកត្រង់ក៏ពិបាក តឹងដល់ ក ទៀត ។ប៉ុន្តែមិនក្អក មិនប្តូរសំលេង ទេ ។ពេលខ្លះ តឹងខ្លាំងរាងស្ងួត ក ហើយពិបាកលេបណាស់ ។ ធ្លាប់ ឆ្លុះកាំរស្មី x លទ្ធផល មិនអី អេកូបេះដូង វាស់ចង្វាក់បេះដូង សំពាធឈាម មិនមាន ខុសប្រក្រតី ។ សុងក្រពះ លទ្ធផលអត់មានអីទេ ។ ឆ្ងល់ណាស់ ហេតុអី តឹងអួលម្លេះ ហើយពេលខ្លះងាកខ្លួន រឺងើយ រឺអោន តិច ដូច ជាគេ ប៉ះ កន្លែងហើមចឹ រាង ឈឺ ៗ ។ តើវាជាជំងឺអ្វីទៅ ?
profile.png
B Lex B Lox 5 ខែ មុន

អត់ទេ បង ធម្មតា

profile.png
Vong Seak Hoeung 5 ខែ មុន

សួស្តី តើមានបញ្ហា ថប់អារម្មណ៍ ឬ ភ័យខ្លាចច្រើនដែរឬទេ?

profile.png
B Lex B Lox 5 ខែ មុន

ធ្លាប់លេប ថ្នាំក្រពះ អស់ច្រើនហើយ តែ មិនអន់ តឹង ណែនសោះ ហើយ ថ្នាំ សំរួលអារម្មណ៍ ថ្នាបន្ថយអរម៉ូន ប្រើអស់រយៈពេល ២០ ថ្ងៃ នៅមិនអន់ ដេក ស្រួលមិនស្រួលចាប់ផ្តើមតឹង ពិបាកមែនទែន ហើយ ប្រហែល៤ ៥ ម៉ោងរឺតិច ជាងនឹង អាច លើសនឹង ធូវិញលេបបាយ បាន ធម្មតា តែ នៅឈឺទ្រូងតិចតិច

profile.png
Ngoun Mouy Ny 5 ខែ មុន

អត់ទោសបង តើបងមានតានតឹងអារម្មណ៍ រយៈពេលថ្មីៗនេះទេ ឬអំឡុងពេលបងមានអាការៈនេះទេ? ហើយតើបងអាចប្រាប់បានទេថាបងមានភេទប្រុសឬស្រី?

profile.png
B Lex B Lox 5 ខែ មុន

អារម្មណ៍ ធម្មតា ទេ ខ្ញុំភេទប្រុស

Reply

Comment